Tag: Matty Longstaff
Other News
Matty Longstaff បានស៊ុតចូល Man Utd ឱ្យ Newcastle ឈ្នះ មានប្រាក់សប្ដាហ៍តែ១ពាន់ដុល្លារប៉ុណ្ណោះ
Matty Longstaffខ្សែបម្រើវ័យ១៩ឆ្នាំ ដែលបានស៊ុតចូល Manchester United យកជ័យជម្នះឱ្យ Newcastle ក្នុងក្របខ័ណ្ឌ Premier League ថ្មីៗនេះ មានប្រាក់ឈ្នួលប្រចាំសប្ដាហ៍ត្រឹមតែ៨៥០ផោន (១០៧៥ដុល្លារអាមេរិក) ប៉ុណ្ណោះ ខណៈកិច្ចសន្យារបស់គេក៏នឹងអស់សុពលភាពនៅដំណាច់រដូវកាល២០១៩-២០នេះផងដែរ។ សប្ដាហ៍មុន Matty Longstaff ទទួលបានឱកាសចូលលេងក្នុងក្របខ័ណ្ឌ Premier League ជាលើកដំបូងក្នុងអាជីព ហើយស្រាប់តែស៊ុតចូលទី David De Gea ពីចម្ងាយយ៉ាងស្អាត យក៣យ៉ាងសំខាន់ពិន្ទុជូនក្រុមលោក Steve Bruce។ គ្រាប់បាល់ក្នុងនាទី៧១នោះ បានស្ទូច Newcastle ឡើងផុតពីតំបន់ក្រហម ហើយក៏បានបង្កើនសម្ពាធលើលោក Ole Gunnar Solskjaer ផងដែរ។ The Sun រាយការណ៍ថា Matty Longstaff ទើបតែបានចុះកិច្ចសន្យាអាជីព(ចូលក្រុមធំ)លើកដំបូងជាមួយ Newcastle ក្នុងឆ្នាំ២០១៨ ដែលកិច្ចសន្យានោះនឹងអស់សុពលភាពនៅដំណាច់រដូវកាលនេះ។ តែថ្នាក់ដឹកនាំក្លិបសារិកាព្រៃចង់ឱ្យគេនិងបងប្រុស គឺ Sean Longstaff បន្តនៅជាមួយក្លិបទាំង២នាក់។ បងប្រុសរបស់
13 Oct 2019
263 views