Tag: McGregor
Football News
Modric ស៊ុត១ជើងយប់មិញស្អាតណាស់ ជួយក្រូអាតឡើងលេខ២ក្នុងពូល
ក្រុមជម្រើសជាតិក្រូអាត បានឡើងមកលេខ២ក្នុងពូលហើយ បន្ទាប់ពីយកឈ្នះលើក្រុមស្កុតឡែនក្នុងលទ្ធផល ៣-១ សម្រាប់ប្រកួតចុងក្រោយក្នុងពូល ពានរង្វាន់ Euro 2020 ។ Vlasic ជាអ្នករកគ្រាប់បាល់បានមុនឱ្យក្រុមក្រូអាតនៅនាទី១៧ នៅនៅចុងម៉ោង McGregor ក៏រកគ្រាប់បាល់តាមស្មើវិញវិញឱ្យក្រុមស្កុតឡែន។ ឈានចូលដល់តង់ទី២ ប្រធានក្រុម Luka Modric ក៏បានស៊ុតបច្ចេកទេសបញ្ចូលទី១គ្រាប់នាំមុខជាថ្មីទៀត មុនពេល Perisic ថែមគ្រាប់ទី៣ឱ្យក្រុមក្រូអាតបាន។ ចប់ការប្រកួត ក្រូអាតយកឈ្នះស្កុតឡែនបានក្នុងលទ្ធផល ៣-១។ ជាមួយលទ្ធផលនេះ ក្រូអាតមាន៤ពិន្ទុឈរនៅលេខ២ក្នុងពូល ស្របពេលក្រុមលេខ១បានទៅលើអង់គ្លេស ដែលមាន៧ពិន្ទុ ឆ្លងកាត់ការប្រកួត៣ប្រកួតដូចគ្នា៕
27 Jun 2021
124 views