Tag: Mendes
Football News
Fernandinho អះអាងថា Man City ទិញ Ronaldo មិនបានដោយសារតែមូលហេតុនេះ
ខ្សែបម្រើប្រេស៊ីល Fernandinho បានអះអាងថា ក្លឹប Manchester City បរាជ័យក្នុងការនាំចូលខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo កាលពីពេលកន្លងទៅ ក៏ព្រោះតែខាងសារព័ត៌មានទម្លាយរឿងចរចារវាងក្លឹប នឹងភ្នាក់ងាររបស់ Ronaldo លោក Jorge Mendes។ កីឡាកររូបនេះប្រាប់ ESPN ថា៖ “ខ្ញុំគិតថា Man City មានឱកាសមួយដ៏ល្អ និងគួរឱ្យកត់សម្គាល់ណាស់ក្នុងការទិញ Ronaldo។ ខ្ញុំគិតថាភ្នាក់ងាររបស់ Ronaldo មកក្លឹបរបស់យើងហើយបន្តកុងត្រាថ្មីឱ្យ Ederson (អ្នកចាំទីប្រេស៊ីល) Ruben Dias (ខ្សែការពារព័រទុយហ្គាល់) Bernardo Silva (ខ្សែបម្រើព័រទុយហ្គាល់) និង Joao Cancelo (ខ្សែការពារព័រទុយហ្គាល់) ”។ Fernandinho យល់ឃើញថា លោក Mendes ច្បាស់ជានិយាយជាមួយខាង Manchester City អំពីខ្សែប្រយុទ្ធ Ronaldo។ យ៉ាងណាមិញ ក្រោយមកក៏លេចឮពាក្យចចាមអារ៉ាមថា Man City មានបំណងនាំចូល
15 Sep 2021
201 views