Tag: Mendy
Football News
Benzema តាមទាន់កំណត់ត្រា Raul ជាអ្នកទាត់បញ្ចូលទីច្រើនជាងគេទី២នៅ Real Madrid
ខ្សែប្រយុទ្ធ Karim Benzema បានចូលរួមក្លាយជាអ្នកទាត់បញ្ចូលទីច្រើនជាងគេទី២របស់ Real Madrid បន្ទាប់ពីរកបានមួយគ្រាប់ជួយក្រុមយកឈ្នះ Levante ៦-០ កាលពីយប់មិញ។ Benzema វ័យ៣៤ឆ្នាំរកបានគ្រាប់បាល់នៅវគ្គទីមួយដោយការតែតបញ្ចូលទី ក្រោយមានការបញ្ជូនពី Vinicius Junior។ មួយគ្រាប់នេះធ្វើឲ្យកីឡាករសញ្ជាតិបារាំងមាន៣២៣គ្រាប់ ស្មើគ្រាប់បាល់គ្នាជាមួយ Raul ឈរទន្ទឹមគ្នាជាអ្នកទាត់បញ្ចូលទីច្រើនជាងគេនៅ Madrid។ កីឡាករដែលកំពុងកាន់កាប់ជាអ្នកទាត់បញ្ចូលទីច្រើនជាងគេនៅ Real គឺ Cristiano Ronaldo មាន៤៥០គ្រាប់។ ក្នុងការប្រកួតយប់មិញ Vinicius Junior ធ្វើបាន Hat-Trick ហើយ Mendy និង Rodrygo ជាអ្នករក២គ្រាប់បន្ថែមឲ្យ Real Madrid។ Real Madrid បានដឹងខ្លួនជាម្ចាស់ជើងឯក La Liga តាំងតែពីសប្ដាហ៍ទី៣៤ បន្ទាប់ពីមានពិន្ទុដាច់។ ពួកគេនៅមានភារកិច្ចលេងវគ្គផ្ដាច់ព្រ័ត្រ Champions League នៅថ្ងៃទី ២៩ ខែ ឧសភាខាងមុខទល់នឹង Liverpool៕
13 May 2022
20 views
Football News
Koeman ថា ប៉េណាល់ទីឱ្យច្បាស់ចែស
ក្រុម FC Barcelona បានបរាជ័យក្រោមថ្វីជើងក្រុម Real Madrid ក្នុងលទ្ធផល ២-១ សម្រាប់ការប្រកួតពានរង្វាន់ La Liga នៅយប់មិញនេះ ។ ក្នុងការប្រកួតនេះដែរ នៅតង់ទី១ ក្រុម Real Madrid រកបាន២គ្រាប់មុនទៅហើយ ដោយ Benzema ១គ្រាប់ និង Toni Kroos ១គ្រាប់។ ខណៈដែលឈានដល់តង់ទី២វិញ ក្រុមអ្នកមានបុណ្យក៏រកបានគ្រាប់បាល់១គ្រាប់វិញ ហើយចប់ការប្រកួតចាញ់ក្រុម Real Madrid ក្នុងលទ្ធផល ២-១ នេះឯង ។ យ៉ាងណាមិញក្នុងការប្រកួតគេសង្កេតឃើញថាមានកំហុសបន្តិចបន្ដួចកើតឡើងដែរ ដែលធ្វើឱ្យលោក Ronald Koeman អ្នកចាត់ការក្រុមអ្នកមានបុណ្យតវ៉ាជាខ្លាំង។ លោក បានអះអាងថា Mendy បង្កកំហុសទៅលើខ្សែប្រយុទ្ធ Braithwaite នៅតំបន់គ្រោះថ្នាក់ ហើយបាល់នោះសមបានបាល់ប៉េណាល់ទី ប៉ុន្តែអាជ្ញាកណ្ដាលបែរជាមិនឱ្យទៅវិញ ។ បាល់នោះ ប៉េណាល់ទី ច្បាស់ណាស់៕
11 Apr 2021
426 views