Tag: Michael appleton
Other News
លោក Claude Puel បង្ហាញទស្សនៈវិស័យរបស់គាត់សម្រាប់ក្លឹប Leicester
កីឡាករវ័យ 56 ឆ្នាំរូបនេះបានផ្តល់នូវសំភាសន៍ដំបូងរបស់គាត់ចាប់តាំងពីគាត់ក្លាយជាគ្រូបង្វឹករបស់ក្លឹប Leicester City ។ គាត់បានសន្យាថានឹងមិនផ្លាស់ប្តូរច្រើនពេកទេ ហើយគាត់កសាងអ្វីមួយសម្រាប់អនាគតរបស់ Leicester City ។ លោក Puel បាននិយាយថាភារកិច្ចដំបូងរបស់គាត់គឺចង់ដឹងពីកីឡាកររបស់គាត់និងយល់ដឹងពីសក្តានុពលរបស់ពួកគេមុនពេលការប្រកួតដំបូងរបស់គាត់ដែលជាការប្រកួតដណ្តើមពានរង្វាន់ក្របខ័ណ្ឌ Premier League នៅថ្ងៃអាទិត្យ។ លោក Puel បានប្រាប់អ្នកសារព័ត៍មាននៅយប់ថ្ងៃព្រហស្បតិ៍ថា “ខ្ញុំមិននៅទីនេះដើម្បីផ្លាស់ប្តូរអ្វីគ្រប់យ៉ាងដែលបានចាប់ផ្តើមឡើយ។ ពេលនេះគ្រាន់តែស្វែងរកតុល្យភាពល្អនិងផ្តល់ទំនុកចិត្តដល់កីឡាករប៉ុណ្ណោះនោះហើយគឺជារឿងសំខាន់បំផុត។ បន្ទាប់ពីនោះយើងអាចកសាងអ្វីមួយសម្រាប់ពេលអនាគត វាសំខាន់ណាស់ក្នុងការផ្តល់ឱកាសដើម្បីកែលម្អរួមគ្នាកសាងអត្តសញ្ញាណនិងស្វែងរកម្តងទៀតនូវមហិច្ឆតាសម្រាប់ក្លឹប។ ពួកគេបានឈ្នះពាននេះអស់រយៈពេលពីរឆ្នាំកន្លងមកហើយដែលបានលេងក្នុងក្របខ័ណ្ឌជើងឯកកាលពីរដូវកាលមុនឥឡូវនេះយើងស្ថិតក្នុងការលំបាកបន្តិចបន្តួចហើយយើងត្រូវស្វែងរកភាពមាំមួនមួយចំនួន។ ខ្ញុំត្រូវព្យាយាមផ្តល់ទំនុកចិត្តដល់កីឡាករដោយមិនផ្លាស់ប្តូរអ្វីទាំងអស់ វាសំខាន់ណាស់ដែលកីឡាករអាចរក្សាទម្លាប់ល្អរបស់ពួកគេ ដែលល្អសម្រាប់ភាពរឹងមាំនិងបរិយាកាសជុំវិញក្រុម។ លោកPuel ក៏បានបញ្ជាក់ផងដែរថា គាត់មានចំណាប់អារម្មណ៍ចង់ឱ្យលោក Michael appleton ធ្វើជាអ្នកជំនួយការគ្រូបង្វឹកហើយនឹងនិយាយជាមួយគាត់ដើម្បីស្វែងយល់បន្ថែមអំពីកីឡាកររបស់គាត់។ ប្រភពព័ត៍មានពី leicestermercury.co.uk
27 Oct 2017
491 views