Tag: Michael Carrick
Football News
Bruno សរសើរ Carrick ថានឹងអាចក្លាយជាកំពូលគ្រូបង្គោល
ខ្សែបម្រើ Bruno Fernandes បានសរសើរលោក Michael Carrick អតីតអ្នកចាត់ការបណ្ដោះអាសន្នរបស់ក្លឹប Manchester United ក្រោយការប្រកួតនឹងក្លឹប Arsenal នៅក្នុងថ្ងៃនេះថា លោកនឹងក្លាយជាកំពូលគ្រូបង្គោលដ៏ឆ្នើមមួយរូប។ Bruno បាននិយាយថា៖” កាលពីប្រកួតនឹង Villarreal ខ្ញុំខឹងនឹង Carrick នឹងមែនទែន តែជីវិតជាគ្រូ ជាអ្នកដឹកនាំក្រុមអញ្ចឹងហើយ។ ខ្ញុំមើលឃើញថា អនាគតជាគ្រូបង្គោលរបស់គាត់គឺនឹងល្អមែនទែនទៅថ្ងៃមុខ។ គាត់ដឹងពីរបៀបនិយាយជាមួយកីឡាករ។ បើមានឱកាសគាត់នឹងអាចក្លាយជាកំពូលគ្រូបង្គោលដ៏ឆ្នើមមួយរូប “។ លោក Carrick បានចាកចេញពី Man Utd ហើយនៅក្នុងថ្ងៃនេះ ក្រោយរួមរស់ជាមួយក្រុមនេះ រយៈពេល១៥ឆ្នាំ បើគិតទាំងអាជីពជាកីឡាករ និងអាជីពជាថ្នាក់ដឹកនាំរបស់ក្រុមនេះ។ លោកធ្លាប់ធ្វើជាជំនួយការអ្នកចាត់ការក្លឹប និងឡើងជាអ្នកជាអ្នកចាត់ការបណ្ដោះអាសន្នក្រោយ Ole បញ្ចប់ពីតួនាទីផងដែរ។ ក្នុងឱកាសជាអ្នកដឹកនាំបណ្ដោះអាសន្ននេះ លោកបានដឹកនាំ៣ប្រកួត ដែលមានលទ្ធផលឈ្នះ២ប្រកួតគឺប្រកួតតទល់នឹង Villarreal និង Arsenal ព្រមទាំងមានលទ្ធផលស្មើមួយដងគឺប្រកួតតទល់នឹង Chelsea ៕
04 Dec 2021
106 views
Football News
Michael Carrick និយាយពីការសម្រេចដាក់ Ronaldo បម្រុងយប់មិញ
គ្រូបង្វឹកបណ្តោះអាសន្នរបស់ Man Utd បានពន្យល់ពីមូលហេតុដែលដាក់ឲ្យតារាឆ្នើម Cristiano Ronaldo អង្គុយនៅកៅអីបម្រុងក្នុងការប្រកួតក្របខ័ណ្ឌ Premier League រវាង Chelsea ជាមួយ Man Utd នៅកីឡដ្ឋាន Stamford Bridge ។ ទោះបី Man United កំពុងធ្វើការធ្ងន់ត្រូវប៉ះជាមួយក្រុម Chelsea ដែលស្ថិតកំពូលតារាង Premier League ក៏ដោយក៏លោក Michael បានសម្រេចចិត្តឲ្យកំពូលខ្សែប្រយុទ្ធពាក់អាវលេខ 7 រូបនេះស្ថិតនៅកៅអីបម្រុង ខណៈដែល Bruno Fernandes, Jadon Sancho និង Marcus Rashford ត្រូវបានឲ្យរាប់រងកន្លែងប្រយុទ្ធក្នុងជម្រើសដំបូង។ យោងតាមលោក Michael Carrick និយាយថា៖ “កីឡាករ Cristiano Ronaldo ប្រហែលជាឈ្មោះដ៏អស្ចារ្យរបស់ពួកគេ ប៉ុន្តែវាគ្រាន់តែជាគំនិតនៃផែនការហ្គេមប៉ុណ្ណោះ។ Ronaldo តាមពិតគាត់ពិតជាអស្ចារ្យណាស់ ប៉ុន្តែលោកត្រូវតែសម្រេចចិត្តធ្វើបែបនេះនៅថ្ងៃនេះ។ និយាយដោយស្មោះត្រង់ទៅវាជាគ្រាន់តែជាការសម្រេចចិត្តជ្រើសរើសដើម្បីក្រុម។ កីឡាករក្មេងទាំងអស់នៅក្នុងក្រុមពិតជាអស្ចារ្យគ្រប់កន្លែងក្នុងជម្រើសដំបូងហើយ Ronaldo
29 Nov 2021
192 views
Football News
Carrick ថាជ័យជម្នះ 2-0 ទៅលើ Villarreal មិនសំខាន់ទេសម្រាប់លោកតែ…
អតីតខ្សែបម្រើរបស់អង់គ្លេស Michael Carrick បាននិយាយថា ជ័យជម្នះ 2 ទល់នឹង 0 របស់ Manchester United ទៅលើក្រុម Villarreal កាលពីយប់មិញក្នុងពានរង្វាន់ UEFA Champions League មិនសំខាន់ទេសម្រាប់លោក តែវាសម្រាប់ក្លឹប និងកីឡាករគ្រប់គ្នា ហើយពិសេសគឺសម្រាប់លោក Ole Gunnar Solskjaer ។ អតីតកីឡាកររបស់បិសាចក្រហមខាងលើបាននិយាយថា ជ័យជម្នះនេះមានចំណែករបស់ Ole ដែរ ព្រោះអតីតអ្នកចាត់ការដែលទើបបណ្ដេញចេញធ្លាប់បានណែនាំអំពីរបៀបលេងទល់ក្រុមរបស់អេស្ប៉ាញមួយនេះ។ បើទោះជាការដឹកនាំដំបូងធ្វើបានល្អយ៉ាងណាក្ដី ក៏អ្នកចាត់កាបណ្ដោះអាសន្នរូបនេះបាននិយាយថា វាជារឿងរបស់ក្លឹប និងកីឡាករទាំងមូល មិនមែនសម្រាប់តែលោកឡើយ។ ២គ្រាប់របស់ Manchester United យប់មិញគឺរកបានដោយ Ronaldo នៅនាទីទី 78 និងគ្រាប់ទី 2 រកបានដោយខ្សែប្រយុទ្ធតម្លៃ 73 ផោន Jadon Sancho ហើយក៏ជាគ្រាប់ទី 1 របស់ Sancho ផងដែរ៕
24 Nov 2021
97 views
Football News
Manchester United ទៅទាក់ទងអ្នកចាត់ការនៅ Premier League ម្នាក់ ក្រោយដេញ Ole
Manchester United ត្រូវបានទម្លាយឲ្យដឹងថា បានទៅទាក់ទងអ្នកចាត់ការរបស់ក្លឹប Leicester City លោក Brendan Rodgers ដើម្បីមកជំនួសកន្លែងលោក Ole Gunnar Solskjaer។ ក្លឹបបិសាចក្រហមបានបញ្ចប់តួនាទីអ្នកចាត់ការសញ្ជាតិន័រវែសកាលពីថ្ងៃអាទិត្យ ក្រោយលោកដឹកនាំក្រុមចាញ់យ៉ាងអាម៉ាស់ ៤-១ ជាមួយ Watford។ នេះគឺជាបរាជ័យលើក៤ ក្នុងចំណោម៥ប្រកួតចុងក្រោយរបស់ Man Utd ក្នុងលីគ។ United ពេលនេះបានឲ្យលោក Michael Carrick មើលការក្រុមបណ្ដោះអាសន្នសិន។ ប៉ុន្តែបើតាម The Sun ឲ្យដឹងថា បិសាចក្រហមក៏កំពុងព្យាយាមស្វែងរកអ្នកចាត់ការថ្មីឲ្យបានឆាប់ៗដួចគ្នា និងបានទៅទាក់ទងលោក Rodgers។ ពួកគនឹងត្រៀមកញ្ចប់ទឹកប្រាក់៨លានផោនដើម្បីបង់ឲ្យ Leicester ដើម្បីនាំយកអ្នកចាត់ការវ័យ៣៨ឆ្នាំមកកាន់ Old Trafford។ លោក Rodgers មានបទពិសោធន៍ដឹកនាំក្រុមនៅអង់គ្លេសជាច្រើនដូចជា Watford, Reading, Swansea City, Liverpool និង Leicester City៕
22 Nov 2021
110 views
Football News
Pochettino ចាប់អារម្មណ៍នឹងយកការងារមាន Old Trafford
ក្រុមបិសាចក្រហម Manchester United បានបណ្ដេញលោក Ole Gunnar Solskjaer ចេញពីតំណែងជាអ្នកចាត់ការទូទៅ បន្ទាប់ពីបរាជ័យបន្តបន្ទាប់ជាច្រើនប្រកួត ជាមួយនឹងលោក Michael Carrick មកដឹកនាំក្រុម មុនពេលគ្រូបង្វឹកថ្មីត្រូវបានតែងតាំង។ យោងតាមសារព័ត៌មាន Daily Mail លោក Mauricio Pochettino មានបំណងក្នុងការទទួលយកការងារបន្តពីលោក Ole និងចង់ត្រលប់មកកាន់ក្របខ័ណ្ឌ Premier League វិញផងដែរ។ គ្រូបង្វឹកសញ្ជាតិហ្សង់ទីនរូបនេះ ត្រូវបានគេរាយការណ៍ថាមិនសប្បាយចិត្តនៅឯទឹកដី PSG នោះទេ ហើយលោក មានការខកចិត្តក្នុងការគ្រប់គ្រងដែលពោរពេញដោយភាពអត្មានិយម។ លើសពីនោះ គ្រួសាររបស់លោក Pochettino នៅតែស្ថិតក្នុងទីក្រុងឡុងដ៍ ជាកន្លែងដែលគាត់ធ្វើការជាអ្នកចាត់ការទូទៅរបស់ Spurs ។ សរុបមក Pochettino ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការងារជាគ្រូបង្ចឹករបស់ Man United នៅពេលដែល Solskjaer ជំនួសលោក Jose Mourinho ក្នុងខែធ្នូ ឆ្នាំ 2018 ៕
22 Nov 2021
126 views
Football News
Glazer យល់ព្រមឲ្យក្រុមប្រឹក្សាភិបាលរបស់ក្លឹបបណ្តេញលោក Solskjaer ចេញហើយ
ក្រុមប្រឹក្សាភិបាលរបស់ក្លឹប Manchester United បានសម្រេចចិត្តបណ្តេញលោក Ole Gunnar Solskjaer ចេញពីតំណែងជាគ្រូបង្វឹក បន្ទាប់ពីចាញ់ Watford កាលពីយប់មិញក្នុងលិទ្ធផល 4 ទល់នឹង 1 ។ យោងតាមអ្នកកាសែត Fabrizio Romano ម្ចាស់ក្លឹប Joel Glazer ក៏បានយល់ព្រមលើការបណ្តេញគ្រូបង្វឹកសញ្ជាតិន័រវេសរូបនេះផងដែរ។ សេចក្តីថ្លែងការណ៍ផ្លូវការកំពុងដំណើរការ ដោយមានកិច្ចព្រមព្រៀងទៅវិញទៅមកដើម្បីបង្ហាញពីការគោរពចំពោះលោក Solskjaer និងចែកផ្លូវគ្នាដោយសន្តិវិធី។ មានរបាយការណ៍លើកឡើងថា Darren Fletcher និង Michael Carrick បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលកាន់តំណែងក្រុមជាដំណោះស្រាយបណ្តោះអាសន្នប្រសិនបើមិនទាន់រកអ្នកមកជំនួសលោក Solskjaer បាននោះ។ Man United បានចាញ់ 4 លើកក្នុងចំណោម 5 ប្រកួតចុងក្រោយរបស់ពួកគេក្រោមការដឹកនាំរបស់លោក Solskjaer ដោយឈរនៅលេខ 7 ក្នុងតារាង Premier League ៕
21 Nov 2021
139 views
Other News
Man United បានឱ្យខ្សែបម្រើ Kroos ជំនួសដំណែង Carrick
លោក Mourinho បានឡើកឡើងថា Manchester United នឹងតាមទិញយក Toni Kroos ឱ្យនៅចុងបញ្ចប់រដូវកាលនេះ
23 Feb 2018
300 views