Tag: Michel Platini
Football News
ជាង ៤០ឆ្នាំហើយនៅ Euro មិនទាន់មានកីឡាករណារកបានច្រើនជាង ៩គ្រាប់ក្នុងមួយព្រឹត្តិការណ៍ឡើយ
ក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍បាល់ទាត់ជើងឯកទ្វីបអឺរ៉ុប UEFA Euro កីឡាករដែលរកគ្រាប់បាល់ច្រើនជាងគេនោះគឺ ខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo ដោយកីឡាកររូបនេះរកបាន ១២គ្រាប់ ដោយលេងក្នុង Euro ៥សម័យកាលគឺ នៅឆ្នាំ២០០៤ ២០០៨ ២០១២ ២០១៦ និងព្រឹត្តិការណ៍ក្នុងឆ្នាំ២០២១នេះ។ យ៉ាងណាមិញ ធ្លាប់មានកីឡាករមួយរូបលេង Euro តែម្ដងទេ តែរកបាន ៩គ្រាប់ក្នុងព្រឹត្តិការណ៍នោះ។ កីឡាកររូបនោះគឺ អតីតខ្សែបម្រើប្រយុទ្ធក្រុមជម្រើសជាតិបារាំងលោក Michel Platini។ អតីតកីឡាករក្លឹប Juventus រូបនេះលេងព្រឹត្តិការណ៍ Euro តែម្ដងគត់កាលពីឆ្នាំ១៩៨៤ ដែលជាឆ្នាំបារាំងលើកពាន Euro ជាលើកដំបូង។ ក្រោយចូលនិវត្តន៍ពីបាល់ទាត់ បុរសជនជាតិបារាំងរូបនេះធ្លាប់ធ្វើជាគ្រូបង្វឹក និងធ្វើអ្នករដ្ឋបាលផ្នែកបាល់ទាត់រហូតបានធ្វើជា ប្រធានស្ថាប័ន UEFA កាលពីឆ្នាំ២០០៧ ដល់ ឆ្នាំ២០១៥។ ជាអកុសល លោកត្រូវបានពិន័យមិនឲ្យជាប់ពាក់ព័ន្ធបាល់ទាត់រយៈពេល ៨ឆ្នាំ រហូតដល់ឆ្នាំ២០២៣ ក្រោមបទល្មើសក្រមសីលធម៌ ដោយទាក់ទិននឹងការទទួលប្រាក់មិនត្រឹមត្រូវកាលពីឆ្នាំ២០១១៕
24 Jun 2021
149 views