Tag: Michy Batshuayi
Football News
Everton បានត្រឹម ស្មើជាមួយក្រុម Crystal Palace
ការប្រកួតដណ្ដើមកៅអីក្របខ័ណ្ឌ Champions League របស់ក្រុម Everton ត្រូវបានរារាំងដោយ ក្រុម Crystal Palace ក្នុងលទ្ធផលស្មើ ១-១ នៅកីឡដ្ឋាន Goodison Park ។ នៅក្នុងតង់ទី១ ក្រុមម្ចាស់ផ្ទះមិនអាចធ្វើអ្វីទៅលើក្រុមភ្ញៀវ Crystal បាននោះទេ បានត្រឹមលិទ្ធផល ០ ស្មើតែប៉ុណ្ណោះ ។ ក្រុមស្ករគ្រាប់ Everton មានឳកាសមាស ស្ទើតែរកគ្រាប់បាល់បាននៅតង់ទី១ ទៅហើយ ប៉ុន្តែត្រូវបានរារាំងពីការស៊ុតរបស់កីឡាករ Richarlison ដោយអ្នកចាំទីសញ្ជាតិអេស្ប៉ាញ Vicente Guaita បានបង្ហាញ់ទម្រង់លេងយ៉ាងល្អដើម្បីរក្សាសំណាញ់ទីរបស់ខ្លួន ។ ចូលដល់តង់ទី ២ ក្រុមម្ចាស់ផ្ទះ ត្រូវចំណាយពេល ១៦នាទី ទើបអាចបំបែកសំណាញ់ទីរបស់ក្រុមភ្ញៀវពីការស៊ុតដោយកីឡាករ James Rodríguez ។ ប៉ុន្តែការស៊ុតនាំមុខនេះ មិនអាចធ្វើអោយក្រុមរបស់អ្នកចាត់ការសញ្ជាតិអ៊ីតាលីលោក Carlo Ancelotti ឈ្នះការប្រកួតនេះបានឡើយ ដោយក្រុមភ្ញៀវតាមបានស្មើវិញនៅនាទីទី ៨៦ ដោយកីឡាករ Michy Batshuayi ។
06 Apr 2021
221 views
Other News
Chelsea កំណត់តម្លៃ៤៥លានផោនសម្រាប់ខ្សែប្រយុទ្ធ Michy Batshuayi ខណ:មានក្លឹបពីរចាប់អារម្មណ៍
ក្លឹបតោខៀវ Chelsea ទាមទាតម្លៃផ្ទេរ៤៥លានផោនសម្រាប់ខ្សែប្រយុទ្ធ Michy Batshuayi ស្របពេលមានក្លឹបជាច្រើនចាប់អារម្មណ៍និងកំពុងពិចារណាដាក់សំណើផ្ទេរនៅខែមករានេះ។ ការកំណត់តម្លៃផ្ទេរដ៏ច្រើននេះបានដាក់សម្ពាធទៅលើក្លឹប Aston Villa និងក្លឹប Crystal Palace ដែលចង់បានខ្សែប្រយុទ្ធរូប។Batshuayi ដែលនៅសល់កិច្ចសន្យារយ:ពេល១៨ខែទៀតនោះ មិនសូវមានឱកាសបង្ហាញមុខទេនៅរដូវកាលនេះ ហើយស្ថិតនៅលេខរៀងបន្ទាប់ពីខ្សែប្រយុទ្ធ Tammy Abraham ។ តាមកាសែត Th Sun បានរាយការណ៍ថា ក្លឹប Chelsea ទាមទារ៤៥លានផោនសម្រាប់ខ្សែប្រយុទ្ធ ដែលពួកគេបានផ្ទេរមកក្នុង៣៣លានផោនពីក្លឹប Marseille កាលពីឆ្នាំ២០១៦។ គ្រូបង្វឹកលោក Frank Lampard មានភាពស្ទាក់ស្ទើរមិនចង់ឲ្យកីឡាករវ័យ២៦ឆ្នាំរូបនេះលេងក្នុងកិច្ចសន្យាខ្ចីជើងជាថ្មីទៀតនោះទេ ប៉ុន្តែចង់បានការផ្ទេរជាអចិន្ត្រៃយ៍។ ក្រៅពីក្លឹបនៅក្របខណ្ឌ EPL ទាំងពីក៏នៅមានក្លឹប Roma ផងដែរដែលចាប់អារម្មណ៍នឹងBatshuayi៕
13 Jan 2020
329 views
Premier League News
Michy Batshuayi នឹងត្រលប់ទៅ Chelsea វិញនារដូវកាលនេះក្រោយ Valencia
លោក Mateu Alemany នាយកផ្នែកកីឡារបស់ Valencia បានបញ្ជាក់ថា Batshuayi នឹងត្រលប់មក Stamford Bridge នៅខែមករានេះតែម្ដង
11 Jan 2019
485 views
Other News
Dortmund បានធ្វើការខ្ចីជើងកីឡាករ Michy Batshuayi ពី Chelsea មួយរដូវកាល
បើតាមសារព័ត៌មានអាល្លឺម៉ង់ Blid ហើយយកចុះផ្សាយដោយ Metro ក្នុងថ្ងៃនេះ បានឲ្យដឹងថា
30 Jan 2018
418 views
Premier League News
អនាគតរបស់ Michy Batshuayi នៅ Chelsea ស្ថិតក្នុងភាពស្រពេចស្រពិល
អនាគតរបស់ Michy Batshuayi នៅក្រុមតោខៀវ Chelsea ស្ថិតក្នុងភាពស្រពេចស្រពិលបន្ទាប់ពីក្លឹបបានចាប់ផ្តើមស្វែងរកខ្សែប្រយុទ្ធថ្មីដើម្បីចុះហត្ថលេខានៅខែមករា។
05 Nov 2017
1317 views