Tag: Mick Phelan
Football News
លោក Solskjaer វាយបក Ferdinand ដែលចង់អោយ Ronaldo អង្គុយចុះ
អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Man Utd លោក Ole Gunnar Solskjaer បានច្រានចោលការរំពឹងទុករបស់អតីតមិត្តរួមក្រុម Rio Ferdinand ដែលបានលើកឡើងថាប្រសិនខ្លួនជាគ្រូបង្វឹកនោះរូបលោកនិង អោយ Cristiano Ronaldo អង្គុយនៅកៅអីរង់ចាំជៀសវាងការចេញមកស្រែកបញ្ជា កីឡាករកំលុងពេលបរាជ័យកាលពីថ្ងៃអង្គារជាមួយម្ចាស់ផ្ទះ Young Boys ។ រំលឹកដល់ការដកខ្សែប្រយុទ្ធស្លាបព័រទុយហ្គាល់ ចេញក្នុងតង់ទី ២ ជាមួយមិត្តរួមជាតិ Bruno បានធ្វើអោយមានការតវ៉ានិងរិះគន់លើការសម្រេចចិត្តរបស់គ្រូបង្វឹកសញ្ជាតិន័រវេរូបនេះ។ ទោះយ៉ាងណាលោក Solskjaer បានស្រាយចំងល់និងទទូចថាការបកស្រាយព្រឹត្តិការណ៍ខាងលើរបស់ អតីតមិត្តរួមក្រុម Ferdinand គឺជាការគិតខុស។ អតីតខ្សែប្រយុទ្ធ Man Utd បានបញ្ជាក់បា្រប់យ៉ាងដូច្នេះថាៈ ពេលខ្លះ Rio បាននិយាយអំពីអ្វីដែលគាត់មិនបានដឹងពិតប្រាកដ។ Martins Pereira គួរតែទទួលបានកាតលឿងពេលដែលរូបគេបង្កកំហុសដាក់ក់ Nemanja Matic ទាំង Bruno និង Cristiano ពួកគេបានចូលរួមតវ៉ាអោយខ្ញុំនិងប្រយោជន៏ក្រុម។ ទាំងពីរនាក់បាននិយាយពាក្យរិះគន់និងតវ៉ាស្រែកប្រាប់អាជ្ញាកណ្តាល ដោយធ្វើ ឡើងប្រឆាំងនិងការ សម្រេចចិត្តមិនល្អមួយប្រឆាំងនិងក្រុមយើង។ ប៉ុន្តែបន្ទាប់មក Cristiano បានដើរទៅអង្គុយជាមួយ
19 Sep 2021
160 views