Tag: Middlebrough
Football News
ផ្លូវការ! Spurs យកបានខ្សែការពារវ័យ២១ឆ្នាំម្នាក់ពី Middlesbrough
ក្លឹប Tottenham Hotspure បានធ្វើការប្រកាសជាផ្លូវការយកបាន ខ្សែការពារ Djed Spence ពីក្លឹប Middlesbrough ហើយនៅក្នុងថ្ងៃនេះ។ កីឡាករវ័យ២១ឆ្នាំនេះ បានចុះកុងត្រាជាមួយ Spurs រយៈពេល៥ឆ្នាំ ចាប់ពីរដូវកាលឆ្នាំ២០២២/២៣ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧។ បើតាមប្រភពជាច្រើន Spurs បានចាយលុយប្រមាណ ១៥លានដុល្លារ ដើម្បីទិកយក Spence ពី Middlebrough ។ គួរបញ្ជាក់ផងដែរថា នេះជាកីឡាករទី៦ហើយដែល Spurs បាននាំចូលក្នុងរដូវកាលក្ដៅនេះដោយកីឡាករ៥នាក់កន្លងទៅនេះមានដូចជាពី Richarlison, Bissouma, Perisic, Forster និង Lenglet៕
19 Jul 2022
31 views