Tag: Mikel Arteta
Football News
Arteta បន្តកុងត្រាថ្មីធ្វើជាអ្នកចាត់ការ Arsenal រហូតដល់ឆ្នាំ២០២៥
លោក Mikel Arteta បានធ្វើការបន្តកុងត្រាថ្មីជាផ្លូវការរយៈពេល៣ឆ្នាំជាមួយក្លឹប Arsenal ដើម្បីបន្តធ្វើជាអ្នកចាត់ការក្លឹបរហូតដល់រដូវកាលឆ្នាំ២០២៤/២៥។ នេះបើយោងតាមការចុះផ្សាយផ្ទាល់របស់ក្លឹបក្នុងថ្ងៃនេះ។ ថ្នាក់ដឹកនាំរបស់ក្លឹប Arsenal សុទ្ធតែពេញចិត្តនឹងការដឹកនាំរបស់ Arteta និងចង់ឲ្យលោកនៅបន្តដើម្បីដឹកនាំក្លឹបនេះឲ្យទុកមុខជាបន្តបន្ទាប់។ ក្រោយចុះកុងត្រាថ្មីជាផ្លូវការនេះ អ្នកចាត់ការវ័យ៤០ឆ្នាំ ក៏សម្ដែងនូវភាពសប្បាយរីករាយនូវការទុកចិត្តរបស់ក្លឹប ដោយលោកបានដាក់ទិសដៅ នឹងទៅលេងនៅប្រកួត UEFA Champions League ដោយនឹងដឹកនាំក្លឹបនេះឲ្យកាន់តែល្អប្រសើរ ដើម្បីទាក់ទាញអ្នកគាំទ្រតទៅមុខទៀត។ នៅខណៈនេះក្រោមការដឹកនាំរបស់ Arteta ក្លឹប Arsenal កំពុងឈរនៅចំណាត់ថ្នាក់ទី៤ នៃតារាងប្រកួត Premier League ដោយមាន៦៣ពិន្ទុ បើការប្រកួតទៅមុខក្លឹបនេះនៅតែធ្វើបានល្អប្រសើរ ក្លឹបនេះនឹងមានឱកាសទៅប្រកួត UCL នៅរដូវកាលក្រោយ៕
06 May 2022
20 views
Football News
Arteta សុំទោសអ្នកគាំទ្រចំពោះការចាញ់របស់ Arsenal កាលពីយប់មិញ
អ្នកចាត់ករ Mikel Arteta បានចេញមកសុំទោសទៅកាន់អ្នកគាំទ្រ Arsenal បន្ទាប់ពីលោកដឹកនាំក្រុមចាញ់ Crystal Palace ដល់ទៅ ៣-០ ក្នុងក្របខណ្ឌ Premier League។ Arsenal បច្ចុប្បន្នកំពុងតែប្រជែងយកឲ្យបានតំណែងក្រុមកំពូលទាំង៤ដើម្បីមានឱកាសបានទៅលេង Champions League រដូវកាលក្រោយ។ ប៉ុន្តែក្រោយចាញ់ Crystal ពួកគេនៅតែបន្តស្ថិតនៅចំណាត់ថ្នាក់លេង៥ក្នុងតារាងពិន្ទុ Premier League មាន៥៤ពិន្ទុស្មើគ្នាជាមួយក្រុមលេង៤ Spurs ប៉ុន្តែកាំភ្លើងធំនៅសល់មួយប្រកួតក្នុងដៃ។ ក្រោយបរាជ័យដោយសារ Crystal លោក Arteta បានសុំទោសកាន់អ្នកគាំទ្រដែលធ្វើឲ្យពួកគេខកចិត្ត។ លោកបាននិយាយថា វាជារឿងមិនគួរឲ្យជឿសម្រាប់របៀបលេងរបស់ក្រុមកាលពីយប់មិញ។ ក្រុមលេងមិនស៊ីសង្វាក់គ្នា ហើយក្នុងកម្រិតនេះវាពិតជាមិនអាចទទួលយកបាន។ ក្នុងតារាង Premier League បច្ចុប្បន្ន Manchester City កំពុងស្ថិតនៅកំពូលតារាង តាមពីក្រោយមួយពិន្ទុដោយ Liverpool។ Chelsea ឈរនៅលេខ៣គម្លាត៥ពិន្ទុពី Spurs និង Arsenal៕
06 Apr 2022
50 views
Football News
Arsenal បើកការចរចាធ្វើកុងត្រាថ្មីជាមួយនឹង Bukayo Saka
ក្លឹប Arsenal កំពុងតែបើកការចរចាធ្វើកុងត្រាថ្មីជាមួយនឹង ខ្សែប្រយុទ្ធ Bukayo Saka ទោះជាកុងត្រារបស់គេជាមួយនឹងក្លឹបនៅសល់រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ខាងមុខក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់ The Athletic ។ បើតាមប្រភពខាងលើអ្វីដែលការចរចាផ្ដោតសំខាន់ខ្លាំងគឺទៅលើការដំឡើង ប្រាក់ពលកម្ម ប្រាក់ឧបត្ថម្ភនានាទៅឲ្យខ្សែប្រយុទ្ធរូបនេះ ព្រោះតែ ខ្សែប្រយុទ្ធរូបនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងក្រុម Arsenal ហើយ លោក Mikel Arteta អ្នកចាត់ការក្លឹបកាំភ្លើងធំនេះបានមើលឃើញ និងពេញចិត្តនឹងសមត្ថភាពទាំងនេះរបស់គេ។ ដូច្នេះដើម្បីជាការលើកទឹកចិត្តនឹងការខិតខំ Arteta ក៏ចង់ធ្វើកុងត្រាថ្មីជាមួយ Saka ដើម្បីចងចិត្តគេឲ្យនៅបន្តក្លឹបនេះក្នុងរយៈពេលយូរបន្ថែមទៀតផងដែរ។ បើតាមកុងត្រាសព្វថ្ងៃនេះ Saka ទទួលបានប្រាក់ពលកម្មពី Arsenal ប្រមាណ ២លានដុល្លារ ក្នុងមួយឆ្នាំ។ នៅក្នុងរដូវកាលនេះ គេចូលលេងបាន ៣៣ប្រកួត និងស៊ុតចូលបាន ១០គ្រាប់៕
23 Mar 2022
44 views
Football News
Arsenal បើចង់បានខ្សែប្រយុទ្ធវ័យក្មេង Darwin Nunez របស់ក្រុម Benfica ត្រូវចំណាយ៦៧លានផោន
យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបកាំភ្លើងធំ Arsenal ត្រូវចំណាយ៦៧លានផោន (ឬប្រមាណ ៨៨លានដុល្លារ) បើចង់បានខ្សែប្រយុទ្ធវ័យក្មេង Darwin Nunez ទៅជំនួសតំណែងកីឡាករ Pierre-Emerick Aubameyang។ ជាការពិតណាស់ Aubameyang បានផ្លាស់ទៅចូលរួមជាមួយក្រុម Barcelona កាលពីទីផ្សារខែមករា កន្លងទៅថ្មីៗនេះ ខណៈពេលបច្ចុប្បន្ន អ្នកចាត់ការក្រុម Arsenal លោក Mikel Arteta កំពុងស្វះស្វែងរកជើងស៊ុតថ្មីមកបំពេញនៅតំបន់ប្រយុទ្ធ ដោយក្នុងនោះ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ បានសម្លឹងឃើញ ខ្សែប្រយុទ្ធវ័យក្មេងដែលកំពុងឡើងកូដនៅលីគព័រទុយកាល់ កីឡាករ Nunez។ ជាមួយគ្នានេះ បើយោងតាមការចុះផ្សាយរបស់កាសែត The Mirror លោក Arteta ត្រូវហ៊ានចំណាយ៦៧លានផោន ទើបអាចនាំយកខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្កាយខាងលើ មកកាន់ទឹកដី Emirate បាន ដែលជាតម្លៃផ្ដាច់កុងត្រាពីក្លិប Benfica ។ យ៉ាងណាមិញ Arsenal អាចនឹងពិបាកយក Nunez ដោយសារតែខ្សែប្រយុទ្ធវ័យ២២ឆ្នាំរូបនេះ ក៏កំពុងស្ថិតក្នុងក្រសែភ្នែករបស់ក្លិបសារិកាព្រៃ Newcastle និងបិសាចក្រហម Manchester United
20 Mar 2022
55 views
Football News
ក្លឹប Arsenal ផ្ដល់កុងត្រាថ្មីរយៈពេល ៣ឆ្នាំដល់ Mikel Arteta
Arsenal បានផ្ដល់កុងត្រាថ្មីរយៈពេល ៣ឆ្នាំដល់ លោក Mikel Arteta ដើម្បីបន្តដឹកនាំក្លឹបកាំភ្លើងធំនេះបន្តទៀត ខណៈកុងត្រារបស់លោកនៅមានសុពលភាពរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ Daily Mail នៅថ្ងៃនេះ។ នៅក្នុងពេលនេះ Arteta ទទួលបានការទុកចិត្តខ្លាំងពីថ្នាក់ដឹកនាំ Arsenal ក៏ដូចជាម្ចាស់ក្លឹបនេះផ្ទាល់គឺ លោក Stan Kroenke ដែលចង់ឲ្យនៅដឹកនាំបន្ត។ ក្នុងកុងត្រាថ្មីនេះ អ្នកចាត់ការនៅ Premier League ដែលមានវ័យក្មេងជាងគេរូបនេះនឹងបានឡើងប្រាក់ពលកម្ម ដោយទទួលបានប្រាក់ប្រចាំឆ្នាំរហូតទៅដល់ជាង ១១.៣លានដុល្លារ ខណៈពេលបច្ចុប្បន្ននេះ លោកបានជិត ៧លានដុល្លារប៉ុណ្ណោះ។ ប្រាក់ប្រចាំឆ្នាំរបស់ Arteta ក្នុងកុងត្រាថ្មីនេះ ជាប្រាក់ប្រចាំឆ្នាំស្មើនឹង លោក Arsene Wenger ដែលកាលនៅដឹកនាំ Arsenal កាលពីឆ្នាំ២០១៨។ Arsenal នៅខណៈនេះ កំពុងឈរនៅលើលេងរៀងទី៦ នៃតារាងប្រកួត PL ដែលមាន ៤២ពិន្ទុ ខណៈ Man City ក្រុមឈានមុខមាន ៦៣ពិន្ទុ៕
25 Feb 2022
78 views
Football News
Busquets ពេញចិត្តខ្លាំងនឹង Aubameyang ក្រោយរកបាន Hat-Trick កាលពីយប់
ខ្សែបម្រើ Sergio Busquets ប្រធានក្រុម Barcelona បានសម្ដែងនូវការនូវពេញចិត្ត ក៏ដូចជាសរសើរ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang យ៉ាងខ្លាំងក្រោយកីឡាករទើបផ្លាស់មក Barca នេះរកបាន Hat-Trick ក្នុងប្រកួតតទល់នឹង Valencia កាលពីម្សិលមិញ។ Busquets បាននិយាយថា៖” Aubameyang គេធ្វើការបានល្អមែនទែន។ ច្បាស់ណាស់គេដល់ក្លឹបថ្មីអញ្ចឹងត្រូវការពេលវេលាសម្របខ្លួន ក៏ប៉ុន្តែឥឡូវនេះគេធ្វើវាបានហើយ “។ ប្រធានក្រុម Barca រូបនេះបន្តថា៖” ខ្ញុំសង្ឃឹមថាគេអាចជួយក្រុមយើងដូចការប្រកួតនេះទៀតអញ្ចឹង។ គេជាកំពូលកីឡាករមួយរូប ហើយបានមកគេមកក្រុមក្នុងលក្ខណៈដោយមិនចាំបាច់ចំណាយ (Free Transfer) អញ្ចឹងជាកាដូរដ៏អស្ចារ្យសម្រាប់ក្រុមយើងណាស់ “។ Aubameyang បានផ្លាស់មកកាន់ Barca កាលពីខែមករា កន្លងទៅនេះក្រោយបានបញ្ចប់កុងត្រាជាមួយ Arsenal ដោយសារតែមានបញ្ហាជាមួយ លោក Mikel Arteta។ មកទល់នឹងពេលនេះ ខ្សែប្រយុទ្ធរូបនេះបានចូល ៤ប្រកួតឲ្យ Barca ហើយដោយស៊ុតចូល ៣គ្រាប់៕
22 Feb 2022
49 views
Football News
ទីបំផុត Arsenal ស្គាល់ពាក្យឈ្នះជាលើកដំបូងក្នុងឆ្នាំ២០២២
ក្រុមកាំភ្លើងធំ Arsenal បានស្គាល់ជ័យជម្នះជាលើកដំបូងក្នុងឆ្នាំ២០២២នេះ ក្រោយយកឈ្នះ Wolves ១ ទល់នឹង ០ ក្នុងក្របខណ្ឌ Premier League កាលពីយប់មិញ។ មួយគ្រាប់របស់ក្រុមលោក Mikel Arteta ធ្វើបានដោយកីឡាករ Gabriel ក្រោយមានការបញ្ជូនពី Lacazette នៅក្នុងប្រអប់គ្រោះថ្នាក់។ Arsenal បានបាត់បង់សមាជិកម្នាក់គឺ Gabriel Martinelli ក្រោយទទួលបានកាតលឿងពីរ ស្មើនឹងកាតក្រហម។ នេះគឺជាជ័យជម្នះដំបូងសម្រាប់ Arsenal នៅឆ្នាំនេះ ក្នុង៦ប្រកួតចុងក្រោយ។ ពួកគេបានរំកិលមកកាន់លេខ៥ក្នុងតារាងពិន្ទុ Premier League គម្លាតពីក្រុម West Ham ស្ថិតលេខ៤ តែ១ពិន្ទុប៉ុណ្ណោះ៕
12 Feb 2022
62 views
Football News
Arsenal ប្រជែងដណ្ដើមជាមួយ Dortmund ក្នងការចង់បាន Calvert-Lewin របស់ Everton
ក្លិបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍មកថា កំពុងតាមប្រមាញ់រកខ្សែប្រយុទ្ធថ្មីមករួមក្រុម ខណៈតារាជួរមុខ ក្រុមស្ករគ្រាប់ Everton កីឡាករ Dominic Calvert-Lewin កំពុងស្ថិតក្នុងការពិចារណារបស់ក្លិបនៅទីក្រុងឡុងដ៍មួយនេះ។ យ៉ាងណាមិញ Arsenal ត្រូវប្រឈមនឹងការប្រជែងយក Calvert-Lewin ក៏ព្រោះតែក្លិបយក្សអាល្លឺម៉ង់ Borussia Dortmund ក៏កំពុងសម្លឹងមិនដាក់ភ្នែក ក្នុងការនាំយកជើងស៊ុតសញ្ជាតិអង់គ្លេសខាងលើ មកទុកជំនួសខ្សែប្រយុទ្ធ Erling Haaland ដែលអាចនឹងចាកចេញ នារដូវក្ដៅខាងមុខផងដែរ។ Calvert-Lewin បានបាត់មុខពីទីលានច្រើប្រកួតនៅរដូវកាលនេះ ដោយសារតែជួបបញ្ហារបួសម្រាមជើង ដោយទើបតែវិលមកបង្ហាញខ្លួនលើទីលានវិញក្នុងខែមករានេះប៉ុណ្ណោះ ក្នុងនោះគេចូលលេងបាន៣ប្រកួត ស៊ុតបាន៣គ្រាប់។ ទោះជាយ៉ាងណាក៏ដោយ Everton ទំនងមិនងាយដោះលែង Calvert-Lewin ក្នុងខែនេះនោះទេ ក៏ព្រោះតែក្លិបមួយនេះ កំពុងតែព្យាយាមរកពិន្ទុ ក្នុងលីគ ដើម្បីរក្សាកៅអីលេងនៅ Premier League ។ គួររម្លឹកដែរថា អ្នកចាត់ការក្រុម Arsenal លោក Mikel Arteta កំពុងស្វះស្វែងរកខ្សែប្រយុទ្ធថ្មី ដើម្បីមកជំនួសតំណែងកីឡាករ Pierre-Emerick Aubameyang៕
29 Jan 2022
84 views
Football News
Arsenal តាមប្រមាញ់ អ្នកចាំទី Matt Turner របស់ក្លឹបមកពីក្របខ័ណ្ឌ MLS
Arsenal កំពុងចែចូវចង់បាន អ្នកចាំទី Matt Turner ពីក្លឹប New England Revolution ក្របខ័ណ្ឌ Major League Soccer (MLS) ។ នេះបើយោងតាមការចុះផ្សាយរបស់ Daily Mail នៅក្នុងថ្ងៃនេះ។ បើតាមប្រភពខាងលើ Arsenal បានដាក់សំណើទិញយកអ្នកចាំទីអាមេរិករូបនេះ ក្នុងតម្លៃសរុបជាង ៩.៥លានដុល្លារ។ មូលហេតុដែលក្លឹបខាងលើនេះចង់បានអ្នកចាំទីម្នាក់ទៀត ព្រោះតែលោក Mikel Arteta ចង់ពង្រឹងសមត្ថភាពអ្នកចាំទីក្នុងក្រុមរបស់លោកទាំងអស់ឲ្យកាន់ប្រសើរឡើង។ នៅខណៈនេះ Arsenal កំពុងឈរនៅលើចំណាត់ថ្នាក់ទី៦ ក្នុងការប្រកួត Premier League ដោយមាន៣៥ពិន្ទុ ខណៈ Man City ក្រុមឈានមុខមាន ៥៦ពិន្ទុ៕
23 Jan 2022
90 views
Football News
Mikel Arteta ស្ដីបន្ទោសកីឡាករ ក្រោយធ្លាក់ចេញពីពានរង្វាន់ FA Cup យប់មិញ
អ្នកចាត់ការ Mikel Arteta បានចោទកីឡាករកីឡាករ Arsenal ថាខ្វះភាពចង់ឈ្នះ បន្ទាប់ពីពួកគេលេងចាញ់ក្រុម Nottingham Forest ធ្លាក់ចេញពីពានរង្វាន់ FA Cup កាលពីយប់មិញ។ Arsenal បានចាញ់ក្នុងលិទ្ធផល ១ ទល់នឹង ០ ដោយសារក្រុមមកពីលីគ Championship ខណៈមួយគ្រាប់របស់ Forest ធ្វើបានដោយប្រធានក្រុម Lewis Grabban នៅមុន៧នាទីបញ្ចប់ការប្រកួត។ ក្រុមការប្រកួតនេះដែរ Arsenal ទាត់មិនចំគោលដៅសូម្បីមួយជើង ហើយលោក Arteta មិនសប្បាយចិត្តសោះចំពោះលទ្ធផលនេះ។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញបាននិយាយថា Arsenal ត្រូវការថាមពលនិងភាពស្រែកឃ្លានដើម្បីឈ្នះគ្រប់ឱកាស។ លោកពិតជាខកចិត្តជាមួយការលេងយប់មិញខ្លាំងណាស់។ ប៉ុន្តែវាបានកើតឡើងទៅហើយ ហើយក្រុមត្រូវតែវិភាគដើម្បីរកហេតុផល។ ជ័យជម្នះរបស់ Nottingham Forest ពួកគេនឹងឡើងទៅប៉ះក្រុម Leicester City នៅជុំទី ៤ នៃពានរង្វាន់ FA Cup៕
11 Jan 2022
112 views
Football News
Arteta នឹងមិនឃាត់ Saka នោះទេប្រសិនបើជាគេចង់ផ្លាស់ទៅ Liverpool
លោក Mikel Arteta បានទទួលឱ្យ Bukayo Saka គួរតែមានមោទកភាពលើខ្លួនឯង បន្ទាប់ពីឮដំណឹងថាក្លិប Liverpool ចាប់អារម្មណ៍ចង់ចុះកុងត្រាយករូបគេពីក្រុម Arsenal។ ជាការពិតណាស់ ថ្នាលយុវជនរបស់សាលាបាល់ទាត់ Hale End Academy រូបនេះបានឈ្នះពានរង្វាន់ល្អបំផុតប្រចាំរដូវកាលរបស់ Arsenal នៅរដូវកាលមុនហើយរដូវកាលនេះទៀតសោត រូបគេនៅតែបង្ហាញទម្រង់លេងបានល្អក្រោមការដឹកនាំរបស់លោក Arteta ខណៈ ៨ ប្រកួតចុងក្រោយ រូបគេរកបាន ៥ គ្រាប់ផងដែរ។ នៅពេលគេសួរអំពីពាក្យចចាមអារ៉ាមដែល Liverpool ចាប់អារម្មណ៍ចង់បាន Saka លោក Arteta បានឆ្លើយទៅវិញយ៉ាងដូច្នេះថា៖ “ខ្ញុំគិតថាវាជាដំណឹងមួយដ៏ល្អទៅវិញ នៅពេលអ្នកត្រូវបានគេយកមកជជែកវែកញែកច្រើន ហើយមនុស្សម្នានឹងស្គាល់អ្នកក្នុងនាមជាកីឡាករកាន់តែច្រើន, វាពិតជាការចុះកុងត្រាដ៏ល្អមែនទែន។ ពួកគេគួរតែមានមោទកភាព ព្រោះថាមានន័យថាឥឡូវអ្នកកំពុងធ្វើបានល្អបំផុត”៕
10 Jan 2022
80 views
Football News
អ្នកចាត់ការក្លឹប Arsenal លោក Mikel Arteta ឆ្លងជំងឺកូវីដ-១៩ ជាលើកទី ២
លោក Mikel Arteta អ្នកចាត់ការក្លឹប Arsenal បានបានរកឃើញឆ្លងជំងឺកូវីដ-១៩ នៅក្នុងថ្ងៃនេះ។ បើយោងតាមការចុះផ្សាយរបស់ក្លឹបអង់គ្លេសនេះអម្បាញ់មិញ។ នេះជាលើកទី២ហើយ សម្រាប់លោក Arteta បានឆ្លងជំងឺកូវីដ-១៩នេះ ដោយលោកធ្លាប់ឆ្លងលើកដំបូង កាលពីខែមីនា ឆ្នាំ២០២០កន្លងទៅនេះ។ នៅខណៈនេះ Arteta កំពុងត្រូវបានការព្យាបាលដោយដាក់ដាច់ដោយឡែកពីអ្នកដទៃទៅគោលការណ៍ វិធានសុខភាពរបស់រដ្ឋាភិបាលអង់គ្លេសបានកំណត់។ អ្នកចាត់ការរូបនេះ ក៏មិនអាចទៅចូលរួមនៅក្នុងការប្រកួតតទល់នឹង Man City នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ (ម៉ោងកម្ពុជា) ផងដែរ៕
30 Dec 2021
82 views
Football News
លោក John Bernes ប្រាប់ហេតុផលដែល Arsenal ឲ្យផ្ទេរយក Calvert-Lewin
អតីតជម្រើសជាតិ អង់គ្លេស លោក John Bernes បានពន្យល់មូលហេតុដែល Arsenal គួរតែចុះកុងត្រាផ្ទេរយក Dominic Calvert-Lewin ខ្សែប្រយុទ្ធរបស់ក្រុម Everton។ ជាការពិតណាស់ កំលុងពេលនេះក្រុមកាំភ្លើងធំក៏កំពុងមានពាក្យចចាមអារ៉ាមជាមួយ Calvert-Lewin ផងដែរ, ខណៈបច្ចុប្បន្នពួកគេកំពុងស្វែងរកខ្សែប្រយុទ្ធថ្មីដ៏មានសក្តានុពលម្នាក់ ដើម្បីជំនួសតំណែងរបស់ Pierre-Emerick Aubameyang និង Alexandre Lacazette។ យ៉ាងណាមិញ អនាគតរបស់ Aubameyang ក្នុងការរួមរស់ជាមួយក្រុម Arsenal បន្តនៅតែមិនទាន់ច្បាស់នៅឡើយ ក្រោយលោក Mikel Arteta បានដកតំណែងប្រធានក្រុមរបស់រូបគេចេញ, ចំណែកឯ Lacazette ក៏អាចចាកចេញ បន្ទាប់ពីបញ្ចប់រដូវកាលនេះផងដែរ។ លោក Bernes បានមានប្រសាសន៍ប្រាប់គេហទំព័រ Bonus Code Bets យ៉ាងដូច្នេះថា៖ Arsenal បានមានទំនាក់ទំនងផ្សារភ្ជាប់ជាមួយកីឡាករ Dominic Calvert-Lewin ខណៈគាត់ពិតជាជម្រើសផ្ទេរដ៏សក្តិសមមែនទែន។ គាត់នៅក្មេង, ជាជនជាតិ អង់គ្លេសស្រាប់, ហើយគាត់ក៏ជាកីឡាករដែលមានការប្តេជ្ញាខ្ពស់ផងដែរ, ប៉ុន្តែគ្រាន់តែថាបច្ចុប្បន្នគាត់កំពុងជាកីឡាកររបស់ក្រុម Everton
27 Dec 2021
108 views
Football News
Mikel Arteta ខឹង Aubameyang សឹងតែដើរចេញពីក្លឹប
អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta ទំនងជាមានជម្លោះខ្លាំងជាមួយ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang រហូតដល់លោកថា លោកចង់ចាកចេញពីក្លិប ដោយខ្លួនឯង។ ជាការពិតណាស់ បញ្ហារបស់ Aubameyang កំពុងតែមានច្រើននៅក្នុងក្លិប Arsenal ថ្មីៗនេះ ដូចជា ការដកស្លាកប្រធានក្រុមចេញពីគេ ហើយក្លិបធ្វើបែបនេះ គឺមកពីគេមិនគោរពវិន័យក្រុម លើសពីនេះទៅទៀត គេក៏ធ្លាប់ត្រូវលោក Arteta មិនដាក់ចូលប្រកួតផងដែរ ដោយសារតែគេមិនគោរពពេលវេលាហ្វឹកហាត់ ហើយតែងតែមានការយឺតយ៉ាវជារឿងៗ។ លោក Arteta បាននិយាយថា៖ “ខ្ញុំមិនចង់ប្រើអំណាចដាក់របបផ្តាច់ការអ្វីនៅក្នុងក្រុមទេ ខ្ញុំសុំតែរឿងម្យ៉ាងគត់ គឺការគោរព និងការតាំងចិត្ត ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ។ មួយវិញទៀត គេជាកីឡាករកម្រិតពិភពលោកប៉ុណ្ណឹងដែរ ប្រសិនជាខ្ញុំសុំរឿងតូចតាចមួយហ្នឹងមិនបានទេ ខ្ញុំស័្មគ្រចិត្តវេចបង្វិច ដើរចេញពីទីនេះ ដោយខ្លួនឯងក៏បានដែរ” ៕
25 Dec 2021
129 views
Football News
ក្រោយ Aubameyang មានបញ្ហាជាមួយ Arsenal ក្រុម Barca ទាក់ទងចង់ខ្ចីជើង
ក្រោយពីខ្សែប្រយុទ្ធ Pierre-Emerick Aubameyang មានបញ្ហាជាមួយ Arsenal ក្លឹប Barcelona បានបង្ហាញការចាប់អារម្មណ៍ចង់ខ្ចីជើងកីឡាកររូបនេះនៅខែក្រោយ។ Aubameyang បានហ្វឹកហាត់ម្នាក់ឯង ចាប់តាំងពីបាត់បង់តំណែងជាប្រធានក្រុមកាលពីសប្ដាហ៍មុន។ ហើយរំពឹងថា គេនៅតែមិនស្ថិតក្នុងគម្រោងរបស់លោក Mikel Arteta រហូតដល់គេចាកចេញទៅលេងពានរង្វាន់ Africa Cup of Nations ជាមួយនឹងជម្រើសជាតិហ្គាបុងនៅបញ្ចប់ខែនេះ។ Barca ពេលនេះកំពុងតែស្វែងរកខ្សែប្រយុទ្ធថ្មី២រូបក្នុងខែមករាខាងមុខ បន្ទាប់ពី Sergio Aguero បានបង្ខំចិត្តចូលនិវត្តន៍។ ខ្សែប្រយុទ្ធរបស់ Manchester City កីឡាករ Ferran Torres ក៏ស្ថិតក្នុងបញ្ជីរបស់ Barca ដូចគ្នា ដែលមានតម្លៃខ្លួនដល់ទៅ៥០លានផោន។ គោលដៅរបស់ Barcelona មួយទៀតគឺ Edinson Cavani ប៉ុន្តែ Manchester United ហាក់មិនចង់ឲ្យកីឡាករសញ្ជាតិអ៊ុយរុយហ្គាយរូបនេះចេញពីក្លឹបឡើយ។ ជម្រើសដ៏សមល្អសម្រាប់ Barca គឺ Aubameyang ប៉ុន្តែអ្វីដែលត្រូវដោះស្រាយគឺប្រាក់ឈ្នួលរបស់គេដែលទទួលបាន៣៥ម៉ឺនផោនក្នុងមួយសប្ដាហ៍នៅ Arsenal៕
22 Dec 2021
129 views
Football News
Arsenal ចង់ចែចូវយកកីឡាករមិនសូវបានចូលលេង របស់ Juventus ២រូប
យោងតាមសេចក្ដីរាយការណ៍ ក្លិបកាំភ្លើងធំ Arsenal ចង់ទិញយក ខ្សែបម្រើ Aaron Ramsey ត្រឡប់មកទឹកដី Etihad វិញនិងចង់ខ្ចីជើង Dejan Kulusevski ពី Juventus ផងដែរ។ ភាគីលោកគ្រូបង្វឹក Mikel Arteta កំពុងពង្រឹងក្រុមជាបណ្ដើរៗបន្ទាប់ពីលេងឈ្នះ Southampton ៣ ទល់នឹង ០ និងកំពុងឈរនៅលេខរៀងទី៦ក្នុងតារាង Premier League ស្របពេលអនាគតរបស់ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ហាក់ស្រពេចស្រពិលបន្ទាប់ពីក្លិបប្រកាសដកតំណែងជាប្រធានក្រុមពីគេ ដូច្នេះហើយទើប Arsenal សម្លឹងចង់បាន Kulusevaki ដែលជាខ្សែប្រយុទ្ធវ័យត្រឹមតែ២១ឆ្នាំមកចូលរួមអមជាមួយ Aaron Ramsey ដែលជាអតីតខ្សែបម្រើម្នាក់របស់ខ្លួនផងដែរ។ Juventus នឹងបើកភ្លើងខៀវលក់កីឡាករទាំងពីររូបនេះ ខណៈដែលក្លិបដាក់តម្លៃខ្លួន Dejan kulusevski ខ្ទង់៣៥លានអឺរ៉ូ(ស្មើនឹងប្រមាណ ៣៩.៤លានដុល្លារ)។ យ៉ាងណាមិញទាំង Aaron Ramsey និង Dejan Kulusevski សុទ្ធតែមិនបានជាប់ជម្រើស១១នាក់ដំបូងក្នុងក្រុមដោយ Kulusevski ចូលលេងបានតែ៨ប្រកួតខណៈ Ramsey
15 Dec 2021
76 views
Football News
Thomas Partey អាចនឹងចូលលេងជាមួយ Liverpool បន្ទាប់របួស
Thomas Partey ដែលជាខ្សែបម្រើរបស់ Arsenal ត្រូវបានគេរំពឹងថានឹងលេងជាមួយ Liverpool ក្នុងក្របខណ្ឌ Premier League នៅថ្ងៃសៅរ៍ស្អែកនេះ។ បន្ទាប់ពីរងរបួសមុនពេល Arsenal យកឈ្នះ Watford ក្នុងលិទ្ធផល 1 ទល់នឹង 0 កីឡាករជម្រើសជាតិហ្គាណារូបនេះមិនបានចូលរួមជាមួយក្រុមជម្រើសជាតិនោះទេសម្រាប់ការប្រកួតជម្រុះ World Cup 2022 កន្លងទៅ។ នៅក្នុងការទទួលជ័យជម្នះលិទ្ធផល 1 ទល់នឹង 0 នោះកីឡករ Ainsley Maitland-Niles ត្រូវបានចូលលេងជំនួសនឹងលេងបានយ៉ាងល្អទៀតផង ។ Thomas Partey ដែលជាអតីតកីឡាករ Atletico Madrid ហាក់ដូចជាត្រៀមខ្លួនដើម្បីលេងទល់នឹងក្រុមហង្សក្រហម Liverpool ។ កីឡាករ Sead Kolasinac (របួសកជើង) និង Granit Xhaka (របួសជង្គង់) កីឡាករទាំងពីរត្រូវអវត្តមានសម្រាប់ការលេងទល់នឹងក្រុម Liverpool នៅថ្ងៃសៅរ៍នេះ បើយោងតាមការអាប់ដេតរបស់វេជ្ជសាស្រ្តចុងក្រោយរបស់ Arsenal ប៉ុន្តែក្រុមរបស់លោក Mikel
19 Nov 2021
146 views
Football News
ទីបំផុត Arsenal ឡើងលើ Man United វិញហើយ ក្រោយមិនចាញ់សោះក្នុងលីគ៨ប្រកួត
ក្លឹប Arsenal បានឡើងមកកាន់លេខ៥ក្នុងតារាងពិន្ទុ Premier League លើក្រុម Manchester United ក្រោយពួកគេបានយកឈ្នះ Watford ក្នុងលិទ្ធ ១-០ កាលពីយប់មិញ។ Bukayo Saka មានឱកាសបំប៉ោងសំណាញ់ទីនៅនាទីទី៧ ប៉ុន្តែក្រោយអាជ្ញាកណ្ដាលពិនិត្យ VAR បានសម្រេចមិនផ្ដល់ឲ្យបាល់នោះចូលឡើយ។ Arsenal នៅតែបន្តមានឱកាសដោយទទួលបានបាល់ប៉េណាល់ទីនាទី៣៦ តែ Aubameyang ធ្វើមិនបានសម្រេច។ ការប្រកួតត្រូវរងចាំដល់នាទី៥៦ទើប Emile Smith Rowe អាចរកគ្រាប់បានឲ្យកាំភ្លើងធំ ហើយក៏ជាគ្រាប់ជ័យជម្នះទទួលបាន៣ពិន្ទុតែម្ដង។ ឆ្លងកាត់ប្រកួតនេះ Arsenal បានឡើងមកកាន់លេខ៥ក្នុងលីគ លើ Man United ដែលកំពុងនៅលេខ៦ក្រោយចាញ់ Manchester City ក្នុងលិទ្ធផល ២ ទល់នឹង ០។ នេះគឺជាការឈ្នះ៨ប្រកួតជាប់គ្នាក្នុង Premier League សម្រាប់ Arsenal ក្រោមការដឹកនាំរបស់លោក Mikel Arteta៕
08 Nov 2021
103 views