Tag: Mikel Oyarzabal
Football News
Benzema និង Mbappe ជួយបារាំងលើកពាន Nations League
ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានលើកពានរង្វាន់ UEFA Nations League ហើយ បន្ទាប់ពីពួកគេបានយកឈ្នះលើក្រុមអេស្ប៉ាញក្នុងលទ្ធផល ២-១។ គោជល់អេស្ប៉ាញជាអ្នករកគ្រាប់បាល់នាំមុខលើក្រុមបារាំងមុន ដោយខ្សែប្រយុទ្ធ Mikel Oyarzabal នៅនាទី៦៤។ តែ២នាទីបន្ទាប់មក Karim Benzema ក៏រកគ្រាប់បាល់តាមស្មើវិញឱ្យបារាំងបានភ្លាមៗតែម្ដង។ ឈានដល់នាទី៨០ ខ្សែប្រយុទ្ធ Kylian Mbappe ក៏បន្ថែមគ្រាប់បាល់ទី២ឱ្យបារាំងបានទៀត និងជាគ្រាប់បាល់ជ័យជម្នះតែម្ដង។ នេះជាការឈ្នះពានរង្វាន់អន្ដរជាតិលើកទី៧សម្រាប់ក្រុមជម្រើសជាតិបារាំង និងជាពានលើកទី១នៃ UEFA Nations League ។ ម្ចាស់ជើងឯក World Cup 2018 រូបនេះ ក៏នឹងបន្ដភារកិច្ចរបស់ខ្លួនថែមទៀត សម្រាប់ការប្រកួតប្រជែងនៅ World Cup 2022 ខាងមុខ៕
11 Oct 2021
195 views
Football News
ព្រមានអ៊ីតាលីមួយ! Oyarzabal ថាអេស្ប៉ាញ យកឈ្នះក្រុមណាក៏បានដែរ
ខ្សែប្រយុទ្ធ Mikel Oyarzabal បាននិយាយថាក្រុមអេស្ប៉ាញមិនខ្លាចក្រុមណាទាំងអស់ និងអាចយកឈ្នះការប្រកួតបានថែមទៀត។ ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ នឹងត្រូវប្រកួតជាមួយក្រុមអ៊ីតាលី សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Euro 2020 ខាងមុខនេះ។ ការប្រកួតរវាងក្រុមខ្លាំងទាំងពីរ ពិតជាជក់ចិត្តជាក់ជាមិនខាន ព្រោះអេស្ប៉ាញ ជាក្រុមខ្លាំងមួយមិនអាចមើលស្រាលនោះទេ ស្របពេលអ៊ីតាលីវិញកំពុងកាន់កំណត់ត្រា៣២ប្រកួតហើយមិនទាន់ស្គាល់ចាញើឡើយ។ មុនការប្រកួតឈានចូលមកដល់នេះដែរ Mikel Oyarzabal ខ្សែប្រយុទ្ធអេស្ប៉ាញ ក៏ចេញមុខនិយាយព្រមានទៅក្រុមអ៊ីតាលីថាអេស្ប៉ាញមិនខ្លាចក្រុមណានោះទេ៖ “ប្រសិនបើយើងលេងដូចអ្វីដែលយើងធ្លាប់ធ្វើ យើងអាចឈ្នះនរណាក៏បាន។ យើងគ្រាន់តែមានភាពជឿជាក់លើគំនិតរបស់យើងក្នុងការលេងបាល់ទាត់ប៉ុណ្ណោះ”៕
05 Jul 2021
133 views
Other News
ក្លិប Man City ត្រៀមគម្រោងនាំយកកីឡាករជំនួស Sane ហើយ
ក្លិប Manchester City កំពុងស្វែងរកកីឡាករដើម្បីមកជំនួសតំណែងខ្សែបម្រើប្រយុទ្ធ Leroy Sane ហើយ ក្រោយពីក្លឹប Bayern Munich តាមប្រមាញ់មិនឈប់សោះ។ ក្រុមរបស់លោក Pep មើលឃើញ Mikel Oyarzabal របស់ក្រុម Real Sociedad ដែលមានតម្លៃ៦៧លានផោន។ ខ្សែប្រយុទ្ធរូបនេះរកបាន២៨គ្រាប់ក្នុងការលេង២រដូវកាលមកនេះ។ ការលេងបានល្អនេះហើយ ទើបបានជាក្រុម Man City ទាក់ទងទិញយក ដើម្បីមកជំនួសតំណែងរបស់ Sane ប្រសិនបើក្លឹបពិតជាត្រូវលក់គេចេញមែន។ Sane ត្រូវបានក្លឹប Bayern Munich ព្យាយាមទិញយកតាំងពីរដូវក្ដៅកន្លងទៅម្ល៉េះ ប៉ុន្តែដោយសារតែ Man City ទារថ្លៃពេក ទើបមិនអាចផ្ទេរចេញបាន។ ដោយសារតែក្រុមយក្សអាល្លឺម៉ង់មិនព្រមបញ្ឈប់ការចង់បានរបស់ពួកគេ ទើប Man City ត្រៀមជើងព្រួលរកកីឡាករជំនួសឱ្យហើយ មុនពេលលក់ចេញ៕
30 Oct 2019
372 views