Tag: Mino Raiola
Football News
ផ្អើលស្លាប់ពេញពិភពលោក ពេលនេះ Raiola ផ្ញើសារពីពេទ្យថា ខ្លួននៅរស់នៅឡើយទេ
កំពូលភ្នាក់ងារបាល់ទាត់ដ៏ល្បី Mino Raiola បានចេញមកបដិសេធចំពោះព័ត៌មានចុះផ្សារថា លោកបានស្លាប់ដោយសារតែជំងឺកាលពីយប់មិញ។ សារព័ត៌មានប្រទេសអ៊ីតាលីបានចុះផ្សាយខុសថា Raiola វ័យ៥៤ឆ្នាំបានស្លាប់ បន្ទាប់មករឿងរ៉ាវនេះត្រូវបានកាសែតជុំវិញពិភពលោកបានចុះផ្សាយបន្ត។ សូម្បីតែក្លឹប Real Madrid ក៏បានផ្ញើសារចូលរួមរំលែកទុក្ខផងដែរ ក្រោយព័ត៌មានក្លែងក្លាយនេះបានផ្ទុះឡើង។ យ៉ាងណាមិញ Raiola សាមីខ្លួនបានចេញសារបដិសេធព័ត៌មានខាងលើពីលើគ្រែនៅមន្ទីរពេទ្យ។ តាមការឲ្យដឹង Raiola មានបញ្ហាជំងឺសួត កំពុងសម្រាកនៅមន្ទីរពេទ្យ។ សូម្បីតែគ្រួសារនិងមិត្តភ័ក្ដិរបស់ Raiola ក៏បានចេញមកបដិសេធអំពីដំណឹងស្លាប់នេះដែរ។ Raiola ជាភ្នាក់ងាររបស់កីឡាករល្បីៗជាច្រើនដូចជា Zlatan Ibrahimovic, Paul Pogba, Erling Haaland, Marco Verratti, Moise Kean, Henrikh Mkhitaryan, Gianluigi Donnarumma, Mario Balotelli និងកំពូលកីឡាករជាច្រើនរូបទៀត៕
29 Apr 2022
18 views
Football News
លោក Mino Raiola កំពូលភ្នាក់ងារកីឡាករប្រចាំបាល់ទាត់អឺរ៉ុបទទួលមរណះភាពនៅវ័យ៥៤ឆ្នាំ
លោក Mino Raiola កំពូលភ្នាក់ងារកីឡាករប្រចាំបាល់ទាត់អឺរ៉ុបដ៏មានឥទ្ធិពលមួយរូប បានបាត់បង់ជីវិតនៅវ័យ៥៤ឆ្នាំ ដោយសារតែបញ្ហាសុខភាព។ នេះបើយោង Mirror ។ លោកជាភ្នាក់ងារកីឡាករបស់ Zlatan Ibrahimovic, Paul Pogba, Erling Haaland, Marco Verratti, Moise Kean, Henrikh Mkhitaryan, Gianluigi Donnarumma, Mario Balotelli និងកំពូលកីឡាករជាច្រើនរូបទៀត។ បើតាមសារព័ត៌មានជាច្រើននៅប្រទេសអ៊ីតាលីគឺលោកបានស្លាប់ដោយសារតែជំងឺសួត ដោយលោកធ្លាប់ចូលបន្ទប់វះកាត់ព្យាបាលម្ដងរួចមកហើយកាលពីខែមករា ឆ្នាំ២០២២ ប៉ុន្តែព័ត៌មានមួយនេះមិនបានទម្លាយនៅពេលនោះឡើយ។ គួរបញ្ជាក់ផងដែរថា លោក Mino Raiola ចាប់ផ្ដើមអាជីពជាភ្នាក់ងារកីឡាករនេះចាប់តាំងពីឆ្នាំ១៩៩៣រហូតមក ដោយលោកមានភាពជោគជ័យនៅក្នុងអាជីពនេះខ្លាំង និងមានមជ្ឈដ្ឋានបាល់ទាត់ទទួលស្គាល់៕
29 Apr 2022
25 views
Football News
Barça បានសម្លឹងឃើញកីឡាករវ័យក្មេង Xavi Simons របស់ PSG
ខ្សែបម្រើ Xavi Simons របស់ Paris Saint-Germain ត្រូវបានក្លឹបយក្សនៅអេស្ប៉ាញគឺ Barcelona ចាប់អារម្មណ៍ក្នងការនាំយកមកចូលរួមជាមួយក្រុម។ យោងតាមគេហទំព័រ Cadena SER បានឲ្យដឹងថា Barcelona មានបំណងក្នុងការនាំយកកីឡាករវ័យ 18 ឆ្នាំរូបនេះមកក្លឹបវិញ។ បញ្ចប់ការវឹកហាត់ជាមួយក្រុម La Masia ខ្សែបម្រើសញ្ជាតិហូឡង់រូបនេះបានផ្លាស់ទៅទីក្រុងប៉ារីសវិញក្នុងឆ្នាំ 2019 បច្ចុប្បន្នជាផ្នែកសំខាន់មួយនៃក្រុម PSG អាយុក្រោម 19 ឆ្នាំ។ ភ្នាក់ងាររបស់កីឡាករសញ្ជាតិហូឡង់លោក Mino Raiola ត្រូវបានគេរាយការណ៍ថាបានពិភាក្សាអំពីការផ្ទេរ Xavi Simons ជាមួយប្រធានក្លឹបអ្នកមានបុណ្យ Barcelona លោក Joan Laporta ខណៈដែលកិច្ចសន្យារបស់ Xavi Simons ជាមួយក្លឹបបារាំងនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2022 ហើយក៏ជាឱកាសសម្រាប់ក្លឹបកាតាឡានក្នុងការចុះហត្ថលេខាលើ Simons ដោយឥតគិតថ្លៃផងដែរ។ Xavi Simons បានស៊ុតបញ្ចូលទីបាន 2 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរូមក្រុម 4 ដងបន្ថែមទៀតក្នុងការបង្ហាញខ្លួន 4
16 Nov 2021
139 views
Football News
គោលដៅរបស់ក្រុម Man City គឺ Haaland
ក្លិប Manchester City ដែលកំពុងត្រូវការខ្សែប្រយុទ្ធម្នាក់បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយខ្សែប្រុយុទ្ធឆ្នើមវ័យក្មេង Erling Haaland របស់ក្លិប Borussia Dortmund ។ កាសែត The Times បានអះអាងថាភ្នាក់ងាររបស់កីឡាករសញ្ជាតិន័រវែសលោក Mino Raiola នឹងជួបពិភាក្សាជាមួយភាគីខាងក្លឹប Man City នៅខែមករាខាងមុខនេះជុំវិញការផ្លាស់ប្តូរកីឡាករវ័យ ២១ ឆ្នាំរូបនេះនៅរដូវក្តៅខាងមុខនេះ។ កិច្ចសន្យារបស់ខ្សែប្រយុទ្ធកម្ពស់ខ្ពស់ Haaland ជាមួយក្រុម Borussia Dortmund មានសុពលភាពរហូតដល់ឆ្នាំ ២០២៤ តម្លៃផ្ដាច់កុងត្រា ៧៥ លានអឺរ៉ូនៅឆ្នាំ ២០២២ ។ Haaland រកបាន ៦៨ គ្រាប់ក្នុង ៦៨ ប្រកួតគ្រប់ការប្រកួតទាំងអស់សម្រាប់ក្លឹបចាប់តាំងពីចូលរួមជាមួយ Dortmund នៅឆ្នាំ ២០២០ ៕
13 Oct 2021
168 views
Football News
Zlatan Ibrahimovic ចង់ក្លាយជាអ្នកគ្រប់គ្រងក្លិប បន្ទាប់ពីចូលនិវត្ដន៍ពីអាជីពបាល់ទាត់
លោក Mino Raiola ភ្នាក់ងាររបស់កីឡាករ Zlatan Ibrahimovic បានឲ្យដឹងថាខ្សែប្រយុទ្ធក្រុម AC Milan រូបនេះ ចង់ក្លាយជាអ្នកគ្រប់គ្រងក្លិប បន្ទាប់ពីចូលនិវត្ដន៍ពីអាជីពបាល់ទាត់។ លោក Raiola បានក្លាយជាភ្នាក់ងាររបស់ Zlatan មួយរយៈមកហើយ និងបានដឹងពីបំណងដែលកីឡាករសញ្ជាតិស៊ុយអ៊ែត វ័យ៣៩ឆ្នាំរូបនេះចង់ធ្វើនៅថ្ងៃអានាគតផងដែរ។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា កីឡាកររូបនេះនៅតែបន្ដអាជីពជាកីឡាករដដែល រហូតដល់ថ្ងៃណាមួយគាត់លែងជាកីឡាករសំខាន់សម្រាប់ក្រុម ដែលគាត់លេង។ លោក Raiola បាននិយាយថា៖ យើងនឹងឃើញអ្វីដែល Zlatan ចង់ធ្វើនៅខែមិថុនា។ គាត់តែងតែសម្រេចចិត្ដពីមួយឆ្នាំទៅមួយឆ្នាំ ដោយគ្មានការសម្រេចចិត្ដបែបបន្ទាន់ណាឡើយ។ ប្រាកដណាស់ នៅថ្ងៃដែលគាត់គិតថាខ្លួនគាត់លែងជាកីឡាករសំខាន់សម្រាប់ក្លិប គាត់នឹងចូលនិវត្ដន៍ ហើយចាប់ផ្ដើមទំព័រជីវិតថ្មី ជាអ្នកគ្រប់គ្រងក្លិប៕
19 Sep 2021
262 views
Football News
តម្រុយ! Pogba អាចផ្លាស់ទៅបារាំង ក្រោយភ្នាក់ងាររត់ទៅចរចាលក្ខខណ្ឌជាមួយ PSG
Manchester United កំពុងស្ថិតក្រោមសម្ពាធក្នុងការលក់ Paul Pogba ក្នុងរដូវក្ដៅនេះ ក្រោយក្លឹបយក្សនៅបារាំង Paris Saint-Germain ដាក់ការចាប់អារម្មណ៍ខ្សែបម្រើរូបនេះយ៉ាងខ្លាំង។ រឿងត្រូវបានគេដឹងថា ភ្នាក់ងាររបស់ Pogba លោក Mino Raiola កំពុងពិភាក្សាលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ PSG។ សម្រាប់បច្ចុប្បន្ន PSG អាចនឹងនាំយកកីឡាករវ័យ២៨ឆ្នាំទៅកាន់ប្រទេសបារាំងក្នុងតម្លៃខ្លួនត្រឹមតែ៤៣លានផោនប៉ុណ្ណោះ តិចជាងពាក់កណ្ដាលកាល Pogba ផ្ទេរមក United កាលឆ្នាំ២០១៦។ Pogba នៅសល់មួយឆ្នាំទៀតលើកិច្ចសន្យាទទួលបាន២៩ម៉ឺនផោនក្នុងមួយសប្ដាហ៍ ហើយដូចគ្មានតម្រុយថាគេចាប់អារម្មណ៍ក្នុងការចុះកុងត្រាថ្មីនោះទេជាមួយ United។ ប្រសិនបើបិសាចក្រហមទុកអតីតកីឡាករ Juventus រូបនេះរហូតដល់អស់កុងត្រា គេនឹងដើរចេញពី Old Trafford ដោយគ្មានតម្លៃខ្លួននៅរដូវក្ដៅក្រោយ៕
21 Jul 2021
175 views
Football News
ក្រុម AC Milan និង Juve អាចផ្លាស់ប្តូរ Romagnoli សម្រាប់ Bernardeschi
ក្រុមយក្សអ៊ីតាលី Juventus និងក្រុម AC Milan កំពុងតែពិចារណារឿងផ្លាស់ប្តូរកីឡាករ ។ ខ្សែបម្រើ Federico Bernardeschi អាចក្លាយជាកីឡាករ ដែលមានមូលដ្ធាននៅឯទីក្រុម Milan ខណៈដែលខ្សែការពារ Alessio Romagnoli អាចបន្តអាជីពរបស់គាត់ជាមួយក្រុមយក្ស Juventus ។ អ្នកតំណាងក្លឹបមានបំណងរៀបចំការប្រជុំដើម្បីពិភាក្សាពីលទ្ធភាពនៃការផ្លាស់ប្តូរកីឡាករទាំងពីរ ។ លោក Mino Raiola តំណាងកីឡាករនឹងចូលរួមនៅក្នុងកិច្ចពិភាក្សានេះ ។
08 Apr 2021
234 views
Football News
Laporta និង Raiola ពិភាក្សាអំពីការផ្ទេររបស់ De Ligt ក្នុងពេលជួបប្រជុំជាមួយ កីឡាករ Erling Haaland
ប្រធានក្លឹប Barcelona លោក Joan Laporta មិនត្រឹមតែពិភាក្សាពីការផ្ទេរខ្សែប្រយុទ្ធ Erling Haaland ពី Borussia Dortmund ក្នុងពេលជួបជាមួយភ្នាក់ងារ Mino Raiola ប៉ុណ្ណោះទេ។ យោងតាមទូរទស្សន៍ El Chiringuito បានអោយដឹងថា Laporta និង Raiola បានពិភាក្សាអំពីការផ្លាស់ប្តូរដែលអាចធ្វើបានរបស់ខ្សែការពារ Matteus de Ligt របស់ក្រុម Juventus មកកាន់ក្លឹបកាតាឡាន។ ខ្សែការពារកណ្តាលវ័យ ២១ ឆ្នាំរូបនេះលេងបាន ១៦ ប្រកួតនៅ Serie A រដូវកាលនេះហើយមិនបានផ្តល់លទ្ធផលអ្វីឡើយ។ De Ligt ស្ថិតក្នុងរដូវកាលទី ២ របស់គាត់នៅក្លឹប Juventus ដោយធ្លាប់លេងឱ្យក្រុម Ajax ។
03 Apr 2021
273 views
Other News
លោក Mino Raiola ភ្នាក់ងាររបស់ Pogba បង្ហើបពីការចាកចេញពីក្លិប Man Utd
លោក Mino Raiola ដែលជាភ្នាក់ងារតំណាងឲ្យ Paul Pogba បានបង្ហើបប្រាប់ថា តារាឆ្នើមរបស់ក្លិប Manchester United រូបនេះ អាចនឹងចាកចេញពីកីឡដ្ឋាន Old Trafford ប្រសិនបើរូបគេមិនមានភាពរីករាយនៅចុងរដូវកាលនេះ។ Pogba បានបង្ហាញខ្លួនត្រឹមតែ៨លើកគត់សម្រាប់ Man United អំឡុងពេលយុទ្ធនាការបច្ចុប្បន្ននេះ ក្រោយពីត្រូវជម្នះលើបញ្ហារបួសកជើង ហើយពាក្យចរចាមអារ៉ាមផ្សេងៗកំពុងតែកើតមានជុំវិញអនាគតរបស់ខ្សែបម្រើអន្តរជាតិបារាំងរូបនេះ ក្នុងពេលរូបគេអវត្តមាន។ Pogba ទើបតែបានវិលចូលលេងវិញតាមរយៈការលេងជាកីឡាករបម្រុង២លើកក្នុងពេលប្រកួតជាមួយនឹងក្រុម Watford និង Newcastle កាលពីខែធ្នូ ប៉ុន្តែ បានជួបបញ្ហាជង្គង់ជាថ្មី ស្របពេលដែលមានពាក្យចរចាមអារ៉ាមថា រូបគេចង់ចាកចេញពីក្លិប Man United។ លោក Raiola បានបន្ថែមពាក្យស្រពេចស្រពិលផ្សេងៗទៅលើអនាគតរបស់ Pogba កាលពីថ្ងៃពុធ នៅពេលដែលរូបគេបាននិយាយថា អតិថិជនរបស់ខ្លួន មិនត្រូវបានធានាថា នឹងនៅតែបន្តលេងឲ្យក្រុមធ្លាក់ទម្រង់របស់លោក Ole Gunnar Solskjaer ឡើយ ប្រសិនបើរូបគេមិនសប្បាយចិត្ត។ លោក Raiola បានប្រាប់បណ្តាញសារព័ត៌មាន Sky Sports News
23 Jan 2020
1307 views
Other News
ភ្នាក់ងាររបស់ Pogba ថា កាផ្លាស់ទៅ Man Utd គឺតម្លៃសមរម្យ ខណៈតម្លៃពិត 200លានផោន
តម្លៃ 89លានផោនរបស់ Pogba ផ្លាស់ទៅ Man Utd គឺជាតម្លៃថោកបំផុតខណៈតម្លៃខ្លួនពិតប្រាកដនោះ គឺ 200លានផោនឯណោះ
26 Mar 2018
1068 views
Other News
លោក Raiola ទទូចឱ្យ Napoli ចុះហត្ថលេខាជាមួយ Balotelli
ភ្នាក់ងាររបស់កីឡាករ Mario Balotelli លោក Mino Raiola កំពុងជំរុញឱ្យមេដឹកនាំក្របខ័ណ្ឌ Serie A ចុះហត្ថលេខាលើកីឡាកររបស់គាត់
03 Mar 2018
478 views
Other News
ភ្នាក់ងារជាន់ខ្ពស់ម្នាក់ ថា Balotelli មានតម្លៃខ្លួន 100 លានអឺរ៉ូ
តីតខ្សែប្រយុទ្ធរបស់ក្រុម Man City និង Liverpool រូបនេះ នឹងអាចចាកចេញពីក្របខ័ណ្ឌ Ligue 1 ទៅ Premier League ឬ Serie A វិញ
02 Mar 2018
499 views