Tag: MLS
Football News
ការសែត Fabrizio Romano បញ្ជាក់ថា Chiellini នឹងទៅលេងនៅក្របខ័ណ្ឌ MLS រដូវកាលក្រោយ
យោងតាមសេចក្ដីរាយការណ៍ពីអ្នកកាសែត Fabrizio Romano គឺ ប្រធានក្រុម Juventus កីឡាករ Giorgio Chiellini កំពុងពិចារណាចែកផ្លូវជាមួយក្លិបនៅដំណាច់រដូវកាលនេះ ហើយគេអាចនឹងផ្លាស់ទៅលេងនៅលីគអាមេរិក Major League Soccer ផងដែរ។ Chiellini ដែលជាខ្សែការពារចាស់វស្សាអាយុ ៣៧ ឆ្នាំទៅហើយ នៅតែជាកីឡាករសំខាន់ម្នាក់ក្នុងក្រុម Juventus ក៏ដូចជាក្រុមជម្រើសជាតិអ៊ីតាលី ដោយរូបគេបានចូលរួមជាមួយក្លិបសេះបង្កង់តាំងពីឆ្នាំ ២០០៤ មកម៉្លេះខណៈកុងត្រារបស់គេជាមួយ Juventus មានសុពុលភាពរហូតដល់ឆ្នាំ ២០២៣ ឯណោះ។ យ៉ាងណាមិញ ដោយសារបានចូលលេងតែ២២ប្រកួតនៅរដូវកាលនេះគឺ Chiellini គិតគូហើយថារូបគេចង់ផ្លាស់ទ្រនំថ្មីដោយអ្នកកាសែត Fabrizio Romano បានចុះផ្សាយថា៖ “Giorgio Chiellini កំពុងពិចារណាចាកចេញពីក្លិប Juventus នៅដំណាច់រដូវកាលនេះ។ ហើយលីគ MLS គឺជាគោលដៅបន្ទាប់របស់គេ។ គេកំពុងតែចាប់អារម្មណ៍នឹងភាពអាចទៅរួចមួយនេះ”៕
24 Apr 2022
34 views
Football News
ក្លឹប LA Galaxy ដែលនៅក្របខ័ណ្ឌ MLS ចាប់អារម្មណ៍ចង់បាន Ramos ពី PSG
ខ្សែការពារ Sergio Ramos ត្រូវបានក្លឹប LA Galaxy ដែលជាក្លឹបមួយនៅ MLS មានបំណងចង់បានកីឡាកររូបនេះពីក្លឹប Paris Saint Germain ។ នេះបើយោងតាមការចុះផ្សាយរបស់ Footmercato ។ នៅក្នុងរដូវកាលឆ្នាំ២០២១/២២ កីឡាករ Ramos ទើបផ្លាស់ពីក្លឹប Real Madrid មកកាន់ក្លឹប Paris Saint Germain ប៉ុន្តែមិនសូវចូលលេងនោះទេ ដោយសារតែរបួសជាបន្តបន្ទាប់ ដោយមកទល់នឹងពេលនេះទើបចូលលេងបាន៥ប្រកួត និងរកបាន១គ្រាប់។ ដោយមើលឃើញស្ថានភាពបែបនេះ ក្លឹប MLS ខាងលើចង់បានខ្សែការពាររូបនេះ ប៉ុន្តែចង់បានក្នុងលក្ខខ័ណ្ឌ Free Transfer ដែលមានន័យថាយកមកដោយមិនចំណាយលើតម្លៃខ្លួននិងក្លឹបរបស់កីឡាកររូបនេះឡើយ ព្រោះក្លឹបនេះរំពឹងឲ្យស្ថានភាពរបួសបន្តញឹកញាប់ទៀត កុងត្រារវាង Ramos និង PSG នឹងត្រូវបញ្ចប់មុនកាលកំណត់។ យ៉ាងណាចំពោះស្ថានភាព Ramos បច្ចុប្បន្នគឺនឹងជាសះស្បើយពីរបួសនៅថ្ងៃស្អែកនេះ និងរំពឹងថានឹងចូលលេងក្នុងប្រកួតតទល់នឹង Real Madrid ក្នុងប្រកួត UCL ជើងទី២ នៅថ្ងៃទី១០ ខែមីនា
02 Mar 2022
91 views
Football News
Gareth Bale សម្រេចចិត្តស្នាក់នៅទីក្រុងម៉ាឌ្រីត
ខ្សែប្រយុទ្ធរបស់ក្លិប Real Madrid កីឡាករ Gareth Bale គ្មានបំណងផ្លាស់ប្តូរក្លិបនៅរដូវក្តៅនេះទេ។ កីឡាករសញ្ជាតិវែលរូបនេះមានបំណងស្នាក់នៅជាមួយ Real Madrid ហើយមិនទាន់ត្រៀមខ្លួនទៅលេងនូវក្របខ័ណ្ឌ MLS របស់អាមេរិចនៅពេលនេះទេ។ Bale នៅតែសង្ឃឹមថានឹងលេងនៅអាមេរិកប៉ុន្តែនឹងពិចារណាជម្រើសនោះនៅឆ្នាំ ២០២២ នៅពេលកុងត្រារបស់គាត់ជាមួយ Real Madrid ផុតកំណត់។ កាលពីរដូវកាលមុនកីឡាករបានចំណាយពេលរយះពេលមួយឆ្នាំក្នុងការខ្ចីជើងរបស់ក្លឹប Tottenham Hotspur ៕
22 Jul 2021
247 views
Other News
Edinson Cavani កៀកនឹងផ្លាស់ពី PSG ទៅចូលរួមនៅក្លឹប Inter Miami ហេីយ!
តាមសារព័ត៌មាន La Gazzetta dello Sport បានចុះផ្សាយថាតារាឆ្នើម Edinson Cavani បាននឹងកំពុងកៀកជិតក្នុងការចាកចេញពីទឹកដីបារាំង ជាមួយការផ្លាស់ទៅចូលរួមនៅក្លឹប Inter Miami នៃលីគកំពូលអាមេរិក MLS។ ខ្សែប្រយុទ្ធវ័យ ៣២ ឆ្នាំ ត្រូវបានប្រភពរាយការណ៍ថាព្រមព្រៀងកុងត្រា ៣ ឆ្នាំជាមួយក្លឹបដឹកនាំដោយលោក David Beckham ហើយ ដោយការចុះហត្ថលេខាឲ្យក្លឹបថ្មីអាចរំពឹងធ្វើទៅបាននាពាក់កណ្តាលរដូវកាលនេះ ជាមួយការចូលលេងពេញជើងនាឆ្នាំ ២០២០ ខាងមុខ។ បញ្ជាក់ថានារដូវកាល ២០១៨/១៩ ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរុយហ្គាយបង្ហាញខ្លួនបាន ១៨ ប្រកួត រកបាន ៦ គ្រាប់។
18 Aug 2019
233 views
Other News
ខ្លាចាស់ Wayne Rooney ស៊ុត Free-Kick ពីចម្ងាយចូលទីយ៉ាងស្អាត់
កាលពីព្រឹកមិញនេះក្រុម D.C.United បានបើកទ្វាស្វាគមន៍ Toronto ក្នុងសប្ដាហ៍ទី32 នៃលីគ MSL។ លេងមិនទាន់បានប៉ុន្មានផងក្រុមម្ចាស់ផ្ទះ
18 Oct 2018
233 views
Other News
ខ្លាចាស់ Wayne Rooney ខ្ញុំមកទឹកដីអាមេរិក គឺដើម្បីធ្វើការ
អ្វីដែរគួរឱ្យចាប់អារម្មណ៍នោះគឺលោកស៊ុតពីរគ្រាប់ម្នាក់ឯងដោយជួយក្រុមថ្មីរបស់លោកយកឈ្នះ ទៅលើក្លឹប Portland Timber 4-1
17 Aug 2018
490 views
Other News
Rooney ស៊ុតគ្រាប់ដំបូងនៅអាមេរិក តែក៏ត្រូវរបួសបែកច្រមុះដែរ
Wayne Rooney អតីតខ្សែប្រយុទ្ធអង់គ្លេសបានស៊ុតបាល់បញ្ចូលទីគ្រាប់ដំបូងរបស់គេសម្រាប់ D.C United និង តែក៏បានបែកច្រមុះដែរក្នុងការទទួលជ័យជម្នះ ២-១
30 Jul 2018
329 views
Other News
Ibrahimovic ផ្លាស់ទៅលេងនៅ Galaxy ជាផ្លូវការ
Ibrahimovic បង្ហាញខ្លួនតែ 7ដងប៉ុណ្ណោះអោយ Manr Utd រដូវកាលនេះ ក្រោយវិលពីរបួសជង្គង់ដែលកើតឡើងកាលខែមេសា ឆ្នាំទៅមិញ
24 Mar 2018
458 views
Uefa Chanpions League News
James Rodrguez អាចនឹងការផ្លាស់ប្តូរទៅ MLS នៅខែមករា
ជាការពិតណាស់ មុនបើករដូវកាល James ត្រូវបានលោក Carlo Ancelotti នាំយកមកកាន់ Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើងចំនួនពីររដូវកាល
04 Nov 2017
411 views