Tag: Mohamed Elneny
Football News
កីឡាករ Arsenal រូបនេះ ប្រឈមមុខនឹងការពិន័យពីក្លិប ដោយសារបញ្ចេញមតិពាក់ព័ន្ធ «ជម្លោះអុីស្រាអែល-ប៉ាឡេស្ទីន»
តាមបណ្តាញផ្សព្វផ្សាយក្នុងព្រឹកនេះ ថ្នាក់ដឹកនាំក្លិបកាំភ្លើងធំ Arsenal សមាជិកលីគកំពូលអង់គ្លេស បានធ្វើការបើកអង្គប្រជុំបន្ទាន់ពិសេសមួយជាមួយបណ្តាលក្រុមហ៊ុនដៃគូឧបត្ថម្ភផងដែរ ដោយសិក្សាលើបញ្ហានៃការបញ្ចេញមតិលើបណ្តាញសង្គមគណនីផ្ទាល់ខ្លួនរបស់កីឡាករ Mohamed Elneny ពាក់ព័ន្ធជម្លោះរវាងអុីស្រាអែល-ប៉ាឡេស្ទីន។ នាពេលកន្លងទៅថ្មីៗ នេះ ខ្សែបម្រើការពារសញ្ជាតិអេហ្ស៊ីបខាងលើបានបង្ហោះសារគាំទ្រមួយរបស់ខ្លួន ដោយប្រកាន់ជំហរខាងប្រទេសប៉ាឡេស្ទីន លើបញ្ហាបាញ់បោះរវាងប្រទេសមួយនេះតទល់នឹងប្រទេសអុីស្រាអែល។ ៉បេះដូងខ្ញុំ និងចិត្តខ្ញុំ ព្រមទាំងការគាំទ្ររបស់ខ្ញុំសម្រាប់ប្រទេសប៉ាឡេស្ទីន ៉ នេះជាសារខ្លីលើកឡើងលើបណ្តាញសង្គម Twitter គណនីផ្ទាល់ខ្លួនរបស់កីឡាករ Mohamed Elneny ។ តាមរយៈការបញ្ចេញមតិខាងលើនេះ បានបណ្តាលឲ្យក្រុមហ៊ុនដៃគូឧបត្ថម្ភក្លិប Arsenal បានប្រមូលផ្តុំគ្នាចោទជាចំណោត ពោលដោយអាចនឹងឈានដល់ការដកកិច្ចសន្យាជាដើមផងដែរ ដោយពួកគេបានលើកឡើងថាជាក្រុមហ៊ុនពាណិជ្ជកម្ម ជាជាងការលូកដៃពាក់ព័ន្ធ ឬពាក់ព័ន្ធប្រយោលលើបញ្ហានយោបាយអន្តរជាតិ។ ជាពិសេសទៀតសោត! បញ្ហាទាំងនេះត្រូវបានចាត់ទុកថាជាការរើសអើង ឬប្រកាន់ពូជសាសន៍ផងដែរ។ តាមប្រភពពីសារព័ត៌មាន Sky Sport ចុងក្រោយបានបង្ហាញថា Arsenal នឹងត្រៀមធ្វើការពន្យល់ទៅកាន់កីឡាករវ័យ ២៨ ឆ្នាំខាងលើ ព្រមទាំងអាចឈានដល់ការពិន័យសមរម្យណាមួយ។ គួរឲ្យដឹងផងថា នេះមិនមែនជារឿងថ្មីឡើយសម្រាប់ក្លិបនៅទីក្រុងឡុងដ៍នេះ ខណៈកន្លងមកកីឡាករល្បីឈ្មោះ Mesut Ozil ដោយសារបញ្ហានយោបាយអន្តរជាតិ ក៏ត្រូវបានក្លិបបិទមិនឲ្យចូលរួមប្រកួតរហូតដល់ចាកចេញពីក្លិប៕
16 May 2021
177 views