Tag: Montreal
Football News
Leed United ប្រកាសតែងតាំងលោក Jesse Marsch អតីតគ្រូ Leipzig ជាអ្នកចាត់ការថ្មី
ក្លឹប Leed United បានធ្វើការប្រកាសជាផ្លូវការតែងតាំង លោក Jesse Marsch មកធ្វើជាអ្នកចាត់ការថ្មីរបស់ក្លឹបនៅក្នុងថ្ងៃនេះ។ អតីតគ្រូបង្គោលក្លឹប Leipzig នេះនឹងមកដឹកនាំក្រុម Leed United ដោយមានកុងត្រាចាប់ពីថ្ងៃតទៅ រហូតដល់ខែមិថុនា ឆ្នាំ២០២៥។ លោក Marsch នឹងទទួលបន្ទុកដឹកនាំប្រកួតរបស់ Leed United ចាប់ពីថ្ងៃសៅរ៍ ទី៥ ខែមីនា ឆ្នាំ២០២២ តទល់នឹងក្លឹប Leicester City តទៅនេះ។ គួរបញ្ជាក់ផងដែរថា អ្នកចាត់ការថ្មីរបស់ Leed United រូបនេះមានបទពិសោធន៍ជាថ្នាក់ដឹកនាំក្លឹបតាំងពីឆ្នាំ២០១០ ដោយធ្វើជាជំនួយការរបស់លោក Ralf Rangnick កាលនៅដឹកនាំ Leipzig ដោយលោកក៏ធ្លាប់ធ្វើជាគ្រូបង្គោលដ៏ផ្ទាល់ផងដែរដោយធ្លាប់ដឹកនាំឲ្យក្លឹប Montreal ក្លឹប New York ក្លឹប Salzburg និង ក្លឹប Leipzig ៕
02 Mar 2022
54 views