Tag: Montreal Impact
Other News
អតីតកីឡាករ Arsenal ត្រូវបានតែងតាំងជាគ្រូបង្វឹកក្លឹបនៅ MLS
អតីតកីឡាករ Arsenal និងបារាំង Thierry Henry ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅក្នុងក្លឹប Montreal Impact ក្នុងក្របខណ្ឌ Major League Soccer (MLS) នៅសហរដ្ឋអាមេរិក។ នេះបើតាមការប្រកាសឲ្យដឹងពីក្លឹប Montreal Impact នៅថ្ងៃទី ១៤ខែវិច្ឆិកា ឆ្នាំ ២០១៩ម្សិលមិញនេះ។ Henry ដែលធ្លាប់ជាជំនួយការគ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្ស៊ិក និងជាអតីតគ្រូបង្វឹកក្រុម Monaco ផងនោះ ត្រូវបានក្លឹប Montreal Impact ដែលមានទីតាំងក្នុងប្រទេសកាណាដា សម្រេចចុះកុងត្រាក្នុងកិច្ចព្រមព្រៀងរយៈពេល ២ឆ្នាំ ដែលមានន័យថា គាត់ត្រូវដឹកនាំដល់ឆ្នាំ ២០២២។ ការពិត លោក Henry ដែលត្រូវបានក្លឹប Monaco បណ្តេញចេញ កាលពីខែមករាឆ្នាំនេះ ក៏ធ្លាប់ជាកីឡាករ ក្នុងក្របខណ្ឌ MLS របស់អាមេរិក បានរយៈពេល ៤ឆ្នាំកន្លះដែរ។ ពេលនោះ Henry បានលេងជាមួយក្លឹប New York Red Bulls
15 Nov 2019
212 views
Other News
Ibrahimovic ទទួលបានកាតក្រហមក្រោយទះកំផ្លៀងកីឡាករម្នាក់ក្នុងពេលកំពុងប្រកួត
កីឡាករ Zlatan Ibrahimovic ត្រូវបានអាជ្ញាកណ្ដាលផ្ដល់កាតក្រហម ក្រោយពីរូបគេទះកំផ្លៀងកីឡាករម្នាក់ ក្នុងការប្រកួតកាលពីយប់មិញ
22 May 2018
303 views