Tag: Mourinho
Football News
Mourinho ថានឹងបន្តជាមួយ Roma ទោះជាមានក្លឹបណាដាក់សំណើចង់បានក៏ដោយ
លោក Jose Mourinho គ្រូបង្គោលក្លឹប Roma បាននិយាយក្រោយឈ្នះពាន UEFA Europa Conference League យប់មិញនេះថា លោកនឹងបន្តដឹកនាំក្លឹប Roma ដដែលទោះជាមានក្លឹបណាផ្សេងដាក់សំណើចង់បានក៏ដោយ។ លោក Mourinho បាននិយាយថា៖” យើងបង្កើតប្រវត្តិសាស្ត្រនៅទីនេះក្នុងថ្ងៃនេះ ឥឡូវមានរឿងជាច្រើននៅក្នុងខួរក្បាលរបស់ខ្ញុំដែលខ្ញុំចង់បញ្ចេញមក។ ខ្ញុំមានការគោរពដ៏ខ្ពង់ខ្ពស់បំផុតទៅដល់ក្លឹបទាំងអស់ដែលខ្ញុំធ្លាប់ដឹកនាំ ប៉ុន្តែនៅក្នុងយប់នេះ ខ្ញុំ ១០០% ជា Roma ហើយព្រោះអ្នកគាំទ្រទាំងនេះពិតជាអស្ចារ្យមែនទែន “។ លោកបានបន្តថា៖” ខ្ញុំនឹងបន្តនៅ Roma គ្មានអ្វីត្រូវសង្ស័យនោះទេ ទោះមានក្លឹបណាដាក់សំណើចង់បាន ក៏ខ្ញុំនៅតែចង់បន្តនៅទីនេះទៀត “។ កាលពីពេលកន្លងទៅនេះ Mourinho ត្រូវបានសារព័ត៌មានជាច្រើនបានចុះផ្សាយថា មានក្លឹបមួយចំនួនទាក់ទងចង់បានលោកសម្រាប់រដូវកាលខាងមុខ ដែលក្លឹបទាំងនោះក៏មានអតីតក្លឹបមួយចំនួនដែលលោកធ្លាប់ដឹកនាំផងដែរ យ៉ាងណាលោកនិយាយដូចខាងលើនេះ អញ្ចឹងមានសំណើទាំងប៉ុន្មានត្រូវអសារបង់ហើយ។ នេះជាលើកទី១ហើយសម្រាប់ Roma ដែលបានឈ្នះពាន Europa Conference League ខណៈនេះជាលើកទី៥របស់លោក Mourinho ហើយដែលឈ្នះពានអឺរ៉ុប ដោយឈ្នះពាន Champions League ២ដង Europa
26 May 2022
18 views
Football News
ក្លិប Newcastle United ប់អារម្មណ៍ចង់យកលោក Jose Mourinho មកដឹកនាំក្រុម
ក្លិប Newcastle United ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ចង់យកលោក Jose Mourinho មកដឹកនាំក្រុមបើទោះបីជាគ្រូបង្វឹកបច្ចុប្បន្នគឺលោក Eddie Howe កំពុងដឹកនាំបានល្អក៏ដោយ។ សារព័ត៌មាន Marca បានចុះផ្សាយថាថ្នាក់ដឹកនាំរបស់ Newcastle មានមហច្ឆិតាខ្ពស់ចង់ពង្រឹងក្លិបឲ្យខ្លាំងសមល្មមអាចក្លាយជាក្លិបកំពូលបានទើបចង់បាន Mourinho ដែលជាគ្រូបង្វឹកដ៏មានបទពិសោធន៍ធ្លាប់ដឹកនាំក្លិបនៅ Premier League ដូចជា Manchester United,Chelsea និង Tottenham Hotspur ជាដើម។ ឥលូវនេះ Mourinho កំពុងដឹកនាំក្លិប Roma នៅឯក្របខណ្ឌ Serie A ប្រទេសអ៊ីតាលីដោយដឹកនាំឲ្យក្លិបនេះឈរនៅលេខរៀងទី៦ក្នុងតារាង Serie A ។ ខណៈនោះដែរលោក Eddie Howe បានដឹកនាំឲ្យ Newcastle ឈរនៅលេខរៀងទី១២ក្នុងតារាង Premier League មាន៤៦ពិន្ទុក្នុងដៃ៕
18 May 2022
19 views
Football News
Mourinho ចង់នាំយកកីឡាករ Man United ចំនួន ៣ នាក់មកលេងនៅ Roma
អ្នកចាត់ការ Jose Mourinho កំពុងចាប់អារម្មណ៍ចង់នាំយកកីឡាកររបស់ Manchester United ៣រូបទៅចូលរួមជាមួយក្លឹប Roma នៅប្រទេសអ៊ីតាលី។ ក្រោមការដឹកនាំរបស់ Mourinho ក្លឹប Roma ទំនងមិនអាចមានកៅអីទៅលេងនៅ Champions League នៅរដូវកាលក្រោយទេ ប៉ុន្តែបុរសវ័យ៥៩ឆ្នាំបានត្រៀមរៀបចំក្រុមដើម្បីយុទ្ធនាការរដូវកាល២០២២-២៣។ អតីតអ្នកចាត់ការរបស់បិសាចក្រហមមានបំណងចង់នាំយកកីឡាករ Premier League មកកាន់អ៊ីតាលីបន្តទៀត ដោយរដូវកាលមុនលោកបានចុះកុងត្រាយក Tammy Abraham, Ainsley Maitland-Niles និង Rui Patricio។ ក្នុងចំណោមកីឡាករទាំង៣រូប Tammy Abraham បានបង្ហាញទម្រង់លេងល្អជាងគេ ដោយទល់នឹងពេលនេះរកបាន២៤គ្រាប់ហើយ។ នៅពេលនេះវិញ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ចង់បានកីឡាករ៣រូបរបស់ Man United គឺ Diogo Dalot, Eric Bailly និង Nemanja Matic។ Matic បានប្រកាសរួចរាល់ហើយថា គេនឹងចាកចេញពីបិសាចក្រហមនៅចុងបញ្ចប់រដូវកាលនេះ។ ចំណែកឯក Bailly វិញមិនសូវបានលេងឡើយក្នុងរដូវកាលនេះ លេងទើបតែបាន៧ប្រកួតគត់ ខណៈ
29 Apr 2022
36 views
Football News
Abraham ខ្សែប្រយុទ្ធ Roma សរសើរ Mourinho ខ្លាំងៗថា ជាគ្រូបង្គោលល្អជាងគេលើលោក
ខ្សែប្រយុទ្ធរបស់ក្លឹប Roma គឺកីឡាករ Tammy Abraham បានសរសើរខ្លាំងៗទៅកាន់ លោក Jose Mourinho ថាលោកជាគ្រូបង្គោលល្អជាងគេនៅលើលោក។ Abraham បាននិយាយថា៖” អ្នកដឹងស្រាប់ហើយពីអត្តចរិតរបៀបរបប លោក Mourinho យ៉ាងម៉េចខ្លះយើងទាំងអស់គ្នាសុទ្ធតែដឹងពីគាត់ហើយ។ និយាយទៅមានមូលហេតុមួយចំនួនដែលធ្វើឲ្យខ្ញុំហៅគាត់ថាជាគ្រូបង្គោលល្អជាងគេនៅលើលោក “។ កីឡាករនេះបន្តថា៖” គាត់នេះហើយចេះប្រើប្រាស់កីឡាករឲ្យត្រូវនឹងទេពកោសល្យរបស់គេ និយាយទៅគាត់ដឹងពីកីឡាករច្បាស់ ហើយគាត់ក៏ដឹងថាធ្វើយ៉ាងណាឲ្យយើងជាកីឡាករនេះមានអារម្មណ៍ថាយើងជាកីឡាករដ៏ពិសេសនៅពេលណាមួយ។ គាត់មិនដែលប្រាប់យើងពីរឿងទាំងនេះទេ តែយ៉ាងខ្ញុំតែងតែងចង់ខិតខំឲ្យអស់លទ្ធភាពជួយគាត់ “។ Abraham បានផ្លាស់ពី Chelsea មក Roma ក្នុងរដូវកាលឆ្នាំ២០២១/២២នេះ ដោយចូលរួមលេងបាន ៤១ប្រកួត និងរកបាន ២៣គ្រាប់។ រីឯ លោក Mourinho វិញទើបមកដឹកនាំ Roma ក្នុងរដូវកាលនេះ ដោយនៅខណៈនេះ Roma ស្ថិតក្នុងចំណាត់ថ្នាក់ទី៥ ក្នុងការប្រកួត Serie A ដោយមាន ៥៤ពិន្ទុ ខណៈ AC Milan ក្លឹបឈានមុខក្នុងតារាងប្រកួតពាននេះ មាន៦៦ពិន្ទុ៕
05 Apr 2022
49 views
Football News
Mourinho បានលើកសរសើរ Ozil ថាបើដាក់ឲ្យលេងក្រុមណា គឺដឹងតែល្អក្រុមហ្នឹង
លោក Jose Mourinho បានលើកសរសើរ អតីតកូនក្រុមលោក កីឡាករ Mesut Ozil ថា បើដាក់ឲ្យលេងក្រុមណា គឺដឹងតែល្អក្រុមហ្នឹង។ ជាការពិតណាស់ Ozil បានលេងក្រោមការដឹកនាំរបស់លោក Mourinho ចំនួនបីរដូវកាល នៅ Real Madrid ដោយពេលនោះពួកគេទាំងពីរបានជួយឲ្យ Real Madrid លើកពាន La Liga នៅក្នុងឆ្នាំ ២០១១/១២ មុនពេលពួកគេទាំងពីរ ចែកផ្លូវគ្នាពី Real Madrid ដោយ Ozil បានទៅចូលរួមជាមួយ Arsenal និង លោក Mourinho បានទៅដឹកនាំ ក្លិប Chelsea។ លោក Mourinho បាននិយាយថា៖ “Ozil គឺជា កីឡាករមួយដ៏ល្អប្លែកគេ ហើយគ្មានអ្នកណាចម្លងគេបានទេ មិនថា ចម្លងកន្លែងល្អ ឬ អាក្រក់ទេ គឺមិនបានទាំងអស់។ Ozil គេល្អខ្លាំងណាស់
04 Apr 2022
54 views
Football News
Mourinho ចេញមុខអំពាវនាវសុំឲ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន
លោក Jose Mourinho គ្រូបង្គោលក្លឹប Roma បាននិយាយដាក់អ្នកកាសែត មុនការប្រកួតតទល់នឹងក្លឹប Vitesse ក្របខ័ណ្ឌ Europa Conference League ជើងទី២ នៅយប់នេះ ដោយអំពាវនាវសុំឲ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន និងបញ្ចប់សង្គ្រាមទាំងអស់ផ្សេងទៀតដែលកំពុងកើតមាន។ លោក Mourinho បាននិយាយថា៖” ចំពោះខ្ញុំនិយាយឲ្យស្មោះត្រង់ និងត្រឹមត្រូវតែម្ដងគឺ យើងតែបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននិងបញ្ចប់សង្គ្រាមទាំងអស់ផ្សេងទៀតដែលកំពុងកើតមាន។ គួរតែបញ្ចប់វាទៅ។ ប្រសិនខ្ញុំត្រូវបានគេនិយាយអញ្ចឹងជារៀងរាល់ថ្ងៃ ខ្ញុំក៏ព្រមដែរ។ បញ្ចប់សង្គ្រាមទៅ “។ លោកបានបន្តថា៖” ខ្ញុំនឹងមិននិយាយពីរឿងពាក់ព័ន្ធនឹងនយោបាយទេ។ តែតាមពិតទៅខ្ញុំចាប់អារម្មណ៍រឿងនយោបាយណាស់ គ្រាន់តែខ្ញុំមិននិយាយជាសាធារណៈ។ តែយ៉ាងណាពាក្យមួយនេះដែលខ្ញុំអាចនិយាយបាន និងស្រែកបានជារៀងរាល់ថ្ងៃគឺ បញ្ចប់សង្គ្រាម បញ្ចប់សង្គ្រាមដែលកំពុងកើតមានទៅ “។ ចំពោះសង្គ្រាមនៅអ៊ុយក្រែន ខាងវិស័យបាល់ទាត់នៅអឺរ៉ុបបានចេញមុខឈរនៅជាមួយប្រជាជនអ៊ុយក្រែន និងសុំបញ្ចប់សង្គ្រាមមួយនេះឲ្យបានឆាប់រហូតមក៕
18 Mar 2022
42 views
Football News
ជំនួបរវាង Roma និង Juventus កើតគ្រាប់បាល់ដល់ ៧គ្រាប់
ក្រុម Roma បានបរាជ័យក្រោមថ្វីជើងរបស់ Juventus ដោយលទ្ធផល ៣ ទល់នឹង ៤ នៅការប្រកួតក្នុងក្របខណ្ឌ Serie A កាលពីយប់មិញ។ ក្រុម Roma ដែលដឹកនាំដោយលោក Jose Mourinho បាននាំមុខមុនដល់ទៅ ៣ ទល់នឹង ១ ប៉ុន្តែពួកគេបានភ្លាត់ឲ្យ Juventus វាយបក រហូតរកជ័យជម្នះបានវិញ។ នៅ២០នាទីចុងក្រោយមុនបញ្ចប់ការប្រកួត Juventus បានសម្រុករកបាន៣គ្រាប់បន្ថែមវិញ ធ្វើបានដោយកីឡាករ Locatelli, Kulusevski និង Sciglio។ នាទី៨៣ កីឡាករ Pellegrini មានឱកាសទាត់ប៉េណាល់ទីមួយគ្រាប់ដើម្បីតាមស្មើឲ្យ Roma តែធ្វើមិនបានសម្រេច។ ដូច្នេះលទ្ធផលចុងក្រោយក្រុមលោក Mourinho បរាជ័យ ៣ ទល់នឹង ៤។ ក្រោយប្រកួតចប់អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់បាននិយាយថា នៅ៧០នាទីដំបូង Roma ធ្វើបានល្អណាស់ ប៉ុន្តែនៅនាទីបន្ទាប់ពួកគេដូចជាបាក់ទឹកចិត្ត។ ជ័យជម្នះរបស់ Juventus បានជួយឲ្យពួកគេបន្តនៅលេខ៥ក្នុងតារាងពិន្ទុ Serie A
11 Jan 2022
108 views
Football News
ជម្រើសជាតិនីហ្សេរីយ៉ា បានទាក់ទង Mourinho ឲ្យដឹកនាំជំនួសគ្រូបង្វឹកចាស់
សហព័ន្ធកីឡាបាល់ទាត់ប្រទេសនីហ្សេរីយ៉ា បានទាក់ទងទៅលោក Jose Mourinho ដើម្បីហៅមកដឹកនាំក្រុមបន្ទាប់ពីបានចែកផ្លូវគ្នាជាមួយលោកគ្រូបង្វឹក Gernot Rohr រួចមក។ Mourinho ទើបនឹងត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្លិប Roma បាន៦ខែប៉ុណ្ណោះក្រោយត្រូវ Tottenham Hotspur បញ្ចប់តំណែងលោក។ សារព័ត៌មាន Daily Trust បានបង្ហើបថា សហព័ន្ធកីឡាបាល់ទាត់ប្រទេសនីហ្សេរីយ៉ា ចង់ហៅលោកមកដឹកនាំដើម្បីឲ្យពួកគេឈ្នះពាន Africa Cup Of Nations នៅឆ្នាំក្រោយ ដោយលោក Amaju Pinnick ក្នុងនាមជាប្រធានសហព័ន្ធផ្ទាល់បានទាក់ទងទៅអតីតគ្រូបង្វឹក Real Madrid រូបនេះរួចរាល់ហើយ។ គួរបញ្ជាក់ផងដែរថា លោក Jose Mourinho បានចុះកុងត្រា៣ឆ្នាំជាមួយក្លិប Roma ដោយក្លិបកំពុងស្ថិតនៅលេខរៀងទី៦ក្នុងតារាង Serie A ចាញ់ក្រុមកំពូលតារាង Inter Milan ចំនួន១៤ពិន្ទុ៕
25 Dec 2021
180 views
Football News
Mourinho ថាឲ្យអ្នកកាសែតកប់យោបល់ ក្រោយដឹកនាំចាញ់២ប្រកួតជាប់គ្នា
លោក Jose Mourinho បានរិះគន់លើអ្នកកាសែតម្នាក់ និងបដិសេធឆ្លើយសំនួរផ្សេងៗ បន្ទាប់ពី Roma ចាញ់ Inter Milan ៣-០ កាលពីចុងសប្ដាហ៍។ ត្រឹមវគ្គទីមួយ Roma បានរបូតដល់ទៅ៣គ្រាប់ ហើយបានបរាជ័យនេះបានធ្វើឲ្យពួកគេធ្លាក់ទៅលេខ៧នៅ Serie A ខណៈ Inter ស្ថិតនៅលេខពីរ។ Roma ពេលនេះគម្លាតដល់ទៅ១៣ពិន្ទុពីក្រុមកំពូលតារាង AC Milan។ ក្រោយពីបញ្ចប់ការប្រកួតលោក Mourinho បានបដិសេធឆ្លើយនូវសំនួរទីមួយរបស់អ្នកកាសែត និងបានតបវិញធ្ងន់ៗថា៖ “ការងាររបស់អ្នកមានភាពងាយស្រួលច្រើនជាងពួកយើង ដែលនេះជាហេតុដែលពួកយើងរកចំណូលបានច្រើនជាងអ្នក”។ បន្ទាប់ពីនោះមក អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់មិនបន្តឆ្លើយសំនួរណាទៀតឡើយ។ នេះមិនមែនជាលើកទីមួយទេ លោក Mourinho តែងតែមានបញ្ហាជាមួយអ្នកកាសែតពេលដែលពួកគេសួរសំនួរធ្ងន់ៗ ស្របពេលដែលក្រុមរបស់លោកកំពុងចាញ់៕
06 Dec 2021
142 views
Football News
Totti បាននិយាយអ្វីខ្លះអំពីលោក Mourinho ដែលដឹកនាំ Roma មិនបានល្អ
អតីតប្រធានក្រុម AS Roma លោក Francesco Totti បានក្រោកឈរនិយាយអំពីគ្រូបង្វឹកក្រុម Roma គឺលោក Jose Mourinho ចំពេលក្លឹបទទួលបានលទ្ធផលមិនល្អនាពេលថ្មីៗនេះ។ លោក Francesco Totti បានប្រាប់ Sky Sport Italia ថា៖ “ខ្ញុំគិតថា ប្រសិនបើយើងនិយាយអំពី Mourinho ជាបញ្ហា នោះយើងយល់ខុសទាំងអស់។ គាត់មិនមែនជាបញ្ហានៅទីនេះទេ។ ប្រសិនបើអ្នកដាក់គ្រូបង្វឹក Serie A ដែលនៅសល់រួមគ្នាពួកគេនឹងនៅតែមិនឈ្នះពានច្រើនដូចគាត់នោះទេ។ អ្នកអាចគ្រាន់តែផ្ដល់ការគោរពរបស់អ្នកទៅកាន់គាត់។ ក្រុម Roma ត្រូវតែជឿជាក់លើគាត់ គាត់គឺជាអ្នកចាត់ការដ៏អស្ចារ្យ និងជាអ្នកលើកទឹកចិត្ត។ គាត់ដឹងពីរបៀបដោះស្រាយជាមួយក្រុម។ យើងត្រូវតែនៅជិតគាត់” ។ ក្រុម AS Roma បានជួបការលំបាកនាពេលថ្មីៗនេះ ដោយពេលនេះកំពុងឈរនៅលេខរៀងទី 6 ក្នុងតារាងពិន្ទុដោយមាន 19 ពិន្ទុបន្ទាប់ពីការប្រកួត 12 លើកនឹងឈ្នះតែ 1 ប្រកួតគត់ក្នុង 5 ប្រកួតចុងក្រោយ ដោយមានគម្លាត់ពន្ទុពីក្រុមកំពូលតារាង
15 Nov 2021
98 views
Football News
Jose ដាក់ឈុត B លេងទល់ក្រុម Bodø/Glimt ចាញ់ទក់សាច់ហើយត្រូវអ្នកគាំទ្របន្ទោសទៀត
ក្រុម Roma របស់លោក Jose Mourinho បានបរាជ័យក្រោមថ្វីជើងក្រុម Bodø/Glimt ក្នុងលទ្ធផើ ៦-១ ក្នុងការប្រកួតពានរង្វាន់ UEFA Conference League។ Roma ជាក្រុមខ្លាំងមួយដែរនៅអ៊ីតាលី ប៉ុន្តែប្រកួតទល់ក្រុមខ្សោយ Bodø/Glimt របស់ន័រវែសនេះ ពួកគេបានដាក់កីឡាករបម្រុងច្រើននាក់ ដែលមើលទៅហាក់មិនចង់ឈ្នះនោះទេ។ ដោយសារតែកត្ដាមើលស្រាលដៃគូនេះហើយ ទើបបានជា Roma ត្រូវក្រុម Bodø លត់ដល់ទៅ ៦-១ ឯណោះសម្រាប់ការប្រកួតពានរង្វាន់ UEFA Conference League នេះ។ អ្នកគាំទ្របានដាក់កំហុសទាំងអស់ទៅលើការសម្រេចចិត្តរបស់លោក Jose ដែលបានប្រើប្រាស់កីឡាករមើលស្រាលដៃគូនេះ។ ស្របពេលអ្នកចាត់ការរូបនេះ ក៏និយាយដែរថាក្រុម Bodø ធ្វើបានល្អខ្លាំងណាស់សម្រាប់ការប្រកួត ពោលគឺលេងបានល្អជាងក្រុមរបស់លោកឆ្ងាយ៕
22 Oct 2021
184 views
Football News
លោក Mourinho បដិសេធចំពោះពាក្យចចាមអារាមអំពីការផ្លាស់ទៅ Newcastle
គ្រូបង្វឹកក្រុម AS Roma លោក Jose Mourinho បានបដិសេធចំពោះពាក្យចចាមអារាមដែលថាលោកអាចផ្លាស់ទៅ Newcastle United ។ មុននេះត្រូវបានគេរាយការណ៍ថាគ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់រូបនេះត្រូវបានជាប់ក្នុងបញ្ជីសម្រាំងជាអ្នកស្នងតំណែងរបស់លោក Steve Bruce នៅដំណែងអ្នកចាត់ការទូទៅរបស់ក្រុមសារិកាព្រៃ Newcastle United បន្ទាប់ពីសេដ្ធីមកពីអារ៉ាប៊ីសាអូឌីតចូលកាន់កាប់ក្លឹប។ នេះបើយោងតាមរបាយការណ៍របស់ Fabrizio Romano បានស្រង់សម្ដីលោក Mourinho និយាយថា៖ “ ការងាររបស់ Newcastle? ខ្ញុំសម្រេចចិត្តស្នាក់នៅទីនេះខ្ញុំមិនចាកចេញទេ។ ខ្ញុំបានចុះហត្ថលេខាលើគម្រោងរយៈពេល ៣ ឆ្នាំជាមួយក្រុម Roma ហើយខ្ញុំនឹងមិនចាកចេញពីកីឡាកររបស់ខ្ញុំទេ” ។ ក្រុម AS Roma មាន ១៥ ពិន្ទុបន្ទាប់ពីការប្រកួត ៨ ប្រកួតដែលឈរនៅលេខ ៤ ក្នុងតារាង Serie A ជាមួយលោក Jose Mourinho ជាអ្នកទទួលខុសត្រូវ៕
21 Oct 2021
189 views
Football News
លោក Javier Tebas បានធ្វើអត្ថាធិប្បាយអំពីការចាកចេញរបស់ Lionel Messi
ប្រធាន La Liga លោក Javier Tebas បានធ្វើអត្ថាធិប្បាយអំពីការចាកចេញរបស់ Lionel Messi ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះបានចាកចេញពី Barcelona បន្ទាប់ពីចូលរួមជាមួយ Paris Saint-Germain អស់រយៈពេល ២១ ឆ្នាំ។ លោក Javier Tebas បាននិយាយថា “ Ronaldo, Neymar, Mourinho, Guardiola បានចាកចេញហើយ។ ប៉ុន្តែការចាកចេញរបស់ Messi ត្រូវតែឈឺចាប់បំផុតព្រោះខ្ញុំគិតថាគាត់ល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ គាត់មិនសមនឹងចាកចេញដូចនេះទេមិនត្រឹមប៉ះពាល់ត្រឹមតែក្លឹប Barcelona ប៉ុណ្ណោះទេវាប៉ះពាល់ទាំងលីកទៀតផង។
12 Sep 2021
195 views
Football News
Mourinho ទទួលបានកាតក្រហម ពេល Roma លេងមិត្តភាពជាមួយក្លឹបអេស្ប៉ាញ
លោក Jose Mourinho អ្នកចាត់ការក្លឹប Roma ទទួលបានកាតក្រហម នៅក្នុងប្រកួតមិត្តភាពប៉ះជាមួយនឹងក្លឹបអេស្ប៉ាញ Real Betis កាលពីថ្ងៃសៅរ៍កន្លងទៅ។ រឿងហេតុនេះកើតឡើងនៅតង់ទី២ អំឡុងនាទីទី៥៧ ឬ ៥៨ ដោយខាងកីឡាករនៃក្លឹប Real Betis បានរកគ្រាប់បាល់ ដោយប្រើដៃ បន្ទាប់ពីខ្សែការពារ Roma បម្រុងនឹងតែតបាល់ចេញ តែបាល់ផ្លាតមកក្រោមវិញ។ អាជ្ញាកណ្ដាលក៏បានឱ្យគ្រាប់បាល់នោះចូល នៅពេលនោះដែរ កីឡាករ Roma មួយរូបបានតវ៉ានឹងរឿងនេះតែក៏ទទួលបានកាតក្រហម រីឯលោក Mourinho វិញ បានដើរចូលតវ៉ានឹងលោកអាជ្ញាកណ្ដាលទៅដល់ទីលាន តែជាលទ្ធផលបុរសជនជាតិព័រទុយហ្គាល់រូបនេះក៏ទទួលបានកាតក្រហមវិញ។
09 Aug 2021
193 views
Football News
លោក Jose ប្រាប់លោក Southgate ថាត្រូវតែធ្វើរឿង ២ យ៉ាងនេះដាច់ខាត មុនការប្រកួតជាមួយអ៊ីតាលី
លោក Jose Mourinho បានប្រាប់ទៅកាន់លោក Gareth Southgate ថាត្រូវតែចុះពីលើឡានក្រុងឱ្យបានមុនកូនក្រុម និង ដើរចូលទីលានឱ្យបានមុនគេផងដែរ។ ខណៈក្រុមជម្រើសជាតិ អង់គ្លេស នឹងត្រូវជួបតតាំងជាមួយក្រុម អ៊ីតាលី ក្នុងវគ្គផ្តាច់ព្រ័ត្រពាន Euro ២០២០ យប់នេះ។ គិតមកត្រឹមពេលនេះ ក្រុម អង់គ្លេស ពិតជាធ្វើបានល្អមែនទែន ពោលនៅក្នុងព្រឹត្តិការណ៍ Euro ២០២០ នេះ ពួកគេមិនទាន់ស្គាល់ពាក្យថាចាញ់ម្តងណាឡើយ ដោយក្នុងនោះពួកគេបានស្មើគ្នាជាមួយក្រុម ស្កុតលែន និងបានបំបាក់ក្រុម ក្រូអាត, សាធារណៈរដ្ឋឆេក, អាល្លឺម៉ង់, អ៊ុយក្រែន និង ដាណឺម៉ាកជាដើម, ទន្ទឹមនឹងនេះគេឃើញ Harry Kane និង Raheem Sterling ពិតជាដើរតួសកម្មមែនទែនឱ្យក្រុម តោកំណាចទាំង ៣ កន្លងមក។ មុននឹងការប្រកួតរវាង អង់គ្លេស និង អ៊ីតាលី មកដល់ លោក Mourinho បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ Gareth Southgate
11 Jul 2021
207 views
Football News
Mourinho៖ ខ្ញុំឈ្នះពានសរុប ២៥ពាន និងកន្លះ!
លោក Jose Mourinho គ្រូបង្គោលក្លឹប Roma បាននិយាយប្រាប់សារព័ត៌មាន The Sun កាលពីពេលថ្មីៗនេះថា លោកឈ្នះពាននៅក្នុងអាជីពជាគ្រូបង្វឹករបស់លោកសរុប ២៥ពានកន្លះ ដោយកន្លះនោះរាប់ទាំងកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការជួយឲ្យក្លឹប Tottenham Hotspur ឡើងវគ្គផ្ដាច់ព្រ័ត្រ League Cup តែលោកមិនបានដឹកនាំការប្រកួតនោះ ដោយសារតែខាងក្លឹបប្រកាសចែកផ្លូវគ្នា។ លោកបានលើកឡើងថា៖ ” ពេលដែលអ្នកសួរខ្ញុំថា តើខ្ញុំឈ្នះពានប៉ុន្មានក្នុងអាជីព នោះខ្ញុំនឹងប្រាប់ថា ខ្ញុំឈ្នះពាន ២៥កន្លះ។ កន្លះទៀតគឺសំដៅលើប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលខ្ញុំមិនបានដឹកនាំនៅ Spurs ” ។ លោកបានបន្ថែមថា៖ ” រឿងកន្លះពានហ្នឹងគួរឲ្យល្អសើចដែរ ព្រោះអីវាជាស្លាកស្នាមមួយនៅក្នុងអាជីពរបស់ខ្ញុំ ដែលមិនបានលេងវគ្គផ្ដាច់ព្រ័ត្រ ដែលខ្ញុំមានសិទ្ធិទៅលេងនោះ ” ។ Spurs បានចាញ់ក្លឹប Manchester City ក្នុងប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃពាន League Cup ក្នុងលទ្ធផល ១ ទល់នឹង ០ កាលពីថ្ងៃទី២៥ ខែមេសា ខណៈលោក Mourinho ត្រូវបានបញ្ចប់ការងារនៅពាក់កណ្ដាលខែមេសាដូចគ្នា៕
09 Jun 2021
265 views
Football News
លេចឮដំណឹងថា Spurs ចង់បាន Pochettino ត្រលប់មកដឹកនាំក្លឹបវិញ
ក្លឹប Tottenham Hotspur កំពុងតែទាក់ទងគ្រូបង្គោលជនជាតិអាហ្សង់ទីន លោក Mauricio Pochettino ដើម្បីឲ្យដឹកនាំក្លឹបអង់គ្លេសនេះឡើងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Goal។ មានសេចក្ដីរាយការណ៍ជាច្រើនបានឲ្យដឹងថា ប្រធានក្លឹប Premier League មួយនេះគឺ លោក Daniel Levy មានទំនាក់ទំនងល្អជាមួយលោក Pochettino ទោះបីជាក្លឹបបញ្ចប់ការងារលោក ហើយតែងតាំងលោក Jose Mourinho មកជំនួសយ៉ាងណាក្ដី។ ក្រោយលោក Mourinho ចែកផ្លូវគ្នាជាមួយ Spurs ខាងក្លឹបក៏មានបំណងហៅលោក Pochettino មកដឹកនាំវិញ ក្រោយកៅអីអ្នកចាត់ការទូទៅនៅទំនេរ។ យ៉ាងណាមិញ គេនៅស្រពិចស្រពិលចំពោះជំហររបស់លោក Pochettino ខណៈបុរសអាហ្សង់ទីនរូបនេះទើបតែចុះកុងត្រានៅក្លឹបបារាំង Paris Saint-Germain រយៈពេល ២ឆ្នាំ ហើយដឹកនាំនៅក្លឹបបារាំងឈ្នះពានចំនួន ២ នៅចប់រដូវកាល២០២០/២១នេះ៕
27 May 2021
185 views
Other News
Christian Pulisic មិនទៅ Man UTD ដោយសារ Jose Mourinho
លោក Robin Walker អ្នកចាត់ការផ្ទាល់របស់ Christian Pulisic បង្ហើបថា ខ្សែបម្រើជនជាតិអាមេរិកាំងរូបនេះសម្រេចចិត្តមិនទៅចូលរួមជាមួយ Manchester United ដោយសារ Jose Mourinho។ Man UTD ធ្លាប់ទាក់ទងអតីតសមាជិក Borussia Dortmund ខាងលើអំឡុង Mourinho ដឹកនាំនៅ Old Trafford ប៉ុន្តែលោក Walker មិនបានលើកទឹកចិត្តរូបគេទៅបិសាចក្រហមឡើយ។ ហេតុផល គឺ ឪពុករបស់ Pulisic មើលឃើញថា Jose Mourinho មិនសូវប្រើប្រាស់កីឡាករវ័យក្មេងទេ។ Pulisic បានចូលរួមជាមួយ Chelsea ក្នុងតម្លៃ៦០លានផោន ដែលជាកំណត់ត្រាសម្រាប់កីឡាករជនជាតិអាមេរិកាំង៕
22 Aug 2019
241 views