Tag: Moussa Dembele
Other News
Man Utd Vs Chelsea ដើម្បីប្រជែងផ្ទេរយក Moussa Dembale របស់ក្លឹប lyon
ក្លឹប Man Utdបានចូលរួមប្រជែងជាមួយក្លឹប Chelsea ដើម្បីផ្ទេរកីឡាករ Moussa Dembeleរបស់ក្លឹប Lyon ។ Man Utdគ្រោងនឹងដាក់សំណើបឋម៤៣លានផោនសម្រាប់Dembele។ ក្រុម Man Utdកាន់តែមានបញ្ហាប្រព័ន្ធប្រយុទ្ធកាលពីសប្តាហ៍កន្លងទៅ បន្ទាប់ពីកីឡាករMarcus Rashfordរងរបួស ហើយខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះនឹងអវត្តមានរហូតដល់បីខែ។ ខ្សែប្រយុទ្ធវ័យ២២ឆ្នាំរូបនេះមានបញ្ហារបួសខ្នងមួយរយៈមកហើយ ដែលធ្វើឲ្យក្រុមរបស់លោក Ole Gunnar Solskjaerនៅសល់តែកីឡាករ Anthony Martial និងMason Greenwood ប៉ុណ្ណោះជាជម្រើសខ្សែប្រយុទ្ធរបស់លោក។ ដើម្បីចង់សម្រាលបន្ទុកលើ Martial និង Mason លោក Solskjaer បានបង្វែងចំណាប់អារម្មណ៍មកលើ Dembele។កីឡាករវ័យ២៣ឆ្នាំរូបនេះ ដែលក៏ជាគោលដៅរបស់ក្លឹប Chelsea ផងដែរនោះ រកបាន១៣គ្រាប់ក្នុងការបង្ហាញមុខ២៨លើកនៅគ្រប់ការប្រកួតនៅរដូវកាលនេះ។ទោះបីជាណាប្រធានក្លឹប Lyon បានបដិសេធមិនលក់ Dembele នៅខែមករានេះទេ៕
22 Jan 2020
310 views
Other News
Manchester United កំពុងត្រៀមលុយ ៩០លានផោន ទិញយកកីឡាករ២រូប
Manchester United ត្រូវបានរាយការណ៍ថាត្រៀមនឹងចំណាយលុយចំនួន៩០លានផោន ក្នុងការចុះកិច្ចសន្យាកីឡាករពីររូប Sean Longstaff និង Moussa Dembele
03 Oct 2019
215 views