Tag: MSL
Football News
Chiellini ផ្លាស់ទៅកាន់ក្លឹប Los Angeles នៅ MSL ក្រោយចេញពី Juventus
ខ្សែការពារ Giorgio Chiellini បានផ្លាស់ទៅលេងនៅក្លឹប Los Angeles នៅ MSL នេះបើយោងតាមការចុះបង្ហោះផ្ទាល់របស់កីឡាករនេះនៅក្នុងថ្ងៃនេះ។ កីឡាករនេះបានបង្ហោះវីដេអូនៅបណ្ដាញសង្គម Twitter របស់ខ្លួនដោយពាក់អាវដែលមាន Logo ក្លឹប Los Angeles នេះដោយសរសេរថាគោលដៅបន្ទាប់។ បើតាម Goal បានឲ្យដឹងថា Ciellini បានចុះកុងត្រារយៈពេល ១៨ខែជាមួយនឹងក្លឹបខាងលើ។ Chiellini មានវ័យ៣៧ឆ្នាំហើយ ដោយបានចែកផ្លូវជាមួយ Juventus ក្រោយរួមរស់ជាមួយក្លឹបនេះរយៈពេល ១៧ឆ្នាំ ដោយចូលរួមលេងបាន ៥៦០ប្រកួត និងស៊ុតចូល ៣៦គ្រាប់៕
14 Jun 2022
19 views