Tag: Muller
Football News
Thomas Muller បន្តកុងត្រាថ្មីជាមួយ Bayern Munich រហូតដល់ឆ្នាំ ២០២៤
ខ្សែប្រយុទ្ធ Thomas Muller បានធ្វើការបន្តកុងត្រាថ្មីជាមួយក្លឹប Bayern Munich រយៈពេល១ឆ្នាំបន្ថែមទៀត រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខ។ Muller បានចាប់អាជីពកីឡាករបាល់ទាត់ជាមួយ Bayern តាំងពីអាយុ១០ឆ្នាំ ។ កីឡាករនេះលេងឲ្យក្លឹបនេះតាំងពីក្រុមថ្នាល ផ្លាស់មកក្រុមបម្រុង រហូតផ្លាស់មកក្រុមឈុតធំនៅឆ្នាំ២០០៩។ តាំងពីចូលមកក្រុមឈុតធំរបស់ Bayern ចាប់តាំងពីឆ្នាំ២០០៩មក Muller ឈ្នះបានពានលីគកំពូលអាល្លឺម៉ង់ជាមួយក្លឹបនេះរហូតទៅដល់ ១២ដង ឈ្នះ UCL ២ដង UEFA Super Cup ២ដង FIFA Club World Cup ២ដង German Super Cup ៧ដង German Cup ៦ដង។ កីឡាកររូបនេះក៏ធ្លាប់ឈ្នះពាន FIFA World Cup ជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់របស់ខ្លួនផងដែរ។ ក្នុងរដូវកាលនេះ កីឡាករនេះចូលលេងឲ្យ Bayern បាន៤២ប្រកួត និងស៊ុតចូល១២គ្រាប់ ដែលចូលរួមចំណែកជួយឲ្យឈ្នះពាន
04 May 2022
32 views
Football News
Muller បានសរសើរទៅ Kai Havertz ថាគេកំពុងតែលេងបានល្អនៅក្លឹប Chelsea
ខ្សែប្រយុទ្ធ Thomas Muller បានកោតសរសើរទៅកាន់ខ្សែបម្រើ Kai Havertz នៃក្លិប Chelsea ដែលជាមិត្តរួមក្រុមនៅជម្រើសជាតិអាល្លឺម៉ង់ ថាគេពូកែលេងបានគ្រប់តំណែងនៅតំបន់ប្រយុទ្ធ។ Kai Havertz បានផ្ទេរពី Bayer Leverkusen មកកាន់ក្លិប Chelsea កាលឆ្នាំ២០២០ ដោយឥលូវនេះគេបានក្លាយជាកីឡាករឆ្នើមម្នាក់ក្នុងក្រុមដែលដឹកនាំដោយលោក Thomas Tuchel ដោយគេស៊ុតបញ្ចូលទីបាន១១គ្រាប់និងបញ្ជូនបាល់៥គ្រាប់នៅរដូវកាលនេះ។ ដូច្នេះហើយទើប Muller បានកោតសរសើរ Havertz ថា៖ “Havertz ពិតជាលេងបានល្អណាស់នៅ Chelsea ជាពិសេសគឺនៅជួរមុខហើយគេក៏បានបន្ស៉ាំខ្លួននឹងការលេងដ៏ស្វិតស្វាញនៅ Premier League ផងដែរ។ ស្តាប់ខ្ញុំអ្នកអាចដាក់ Kai នៅតំណែងណាក៏បាននៅតំបន់ប្រយុទ្ធនិងតែងតែសង្ឃឹមថាគេលេងបានល្អ”៕
27 Mar 2022
72 views
Football News
Newcastle និង Everton ចង់ទិញ Muller មកលេងនៅ Premier League
តារារបស់ក្លឹប Bayern Munich កីឡាករ Thomas Muller ត្រូវបានក្រុមពីរទាក់ទងផ្លាស់ទៅលេងនៅ Premier League។ កីឡាករវ័យ ៣៣ឆ្នាំនៅតែបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ជាមួយ Bayern ដោយរកបាន ៩គ្រាប់ និង Assist ឲ្យមិត្តរួមក្រុម ២០ លើកក្នុងរដូវកាលនេះ។ កុងត្រារបស់ Muller ជាមួយ Bayern នៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះ បន្ទាប់ពីរដូវកាលនេះ។ យោងតាមសារព័ត៌មានរបស់អាល្លឺម៉ង់ Sport Bild បានចេញផ្សាយថា កីឡាករពោរពេញដោយបទពិសោធន៍សញ្ជាតិអាល្លឺម៉ង់កំពុងស្ថិតក្នុងការចង់បានពីក្លឹប Newcastle និង Everton។ ក្នុងទីផ្សារដោះដូរកីឡាករនៅខែមករានេះក្លឹប Newcastle ត្រូវបានគេរំពឹងនឹងចាយប្រាក់បន្ថែមទៀតដើម្បីនាំកីឡាករថ្មីចូលដើម្បីពង្រឹងក្រុម។ ថ្មីៗកន្លងទៅ Newcastle ទើបតែទិញបាន Kieran Trippier ពី Atletico Madrid និង Chris Wood ពី Burley។ Everton បច្ចុប្បន្នគម្លាតតែ៤ពិន្ទុប៉ុណ្ណោះពីក្រុមស្ថិតនៅតំបន់កាត់ចោល ដូច្នេះពួកគេក៏ចង់បានកីឡាករបន្ថែមដើម្បីជួយក្រុមផងដែរ៕
28 Jan 2022
99 views
Football News
បន្ទាប់ពីយកឈ្នះក្នុងលទ្ធផល ៣-០ ជាមួយ Barca គ្រូបង្វឹករបស់ក្រុម Bayern Munich បាននិយាយថា…
លោក Julian Nagelsmann គ្រូបង្វឹកក្រុម Bayern Munich បានធ្វើការអត្ថាធិប្បាយខ្លីមួយបន្ទាប់ពីប្រកួតបើកឆាកលើកដំបូងរបស់ក្របខ័ណ្ឌ Champions League ទល់នឹងក្រុម Barcelona នៅឯកីឡដ្ឋាន Camp Nou ។ លោក Julian Nagelsmann៖“ ខ្ញុំគិតថាយើងលេងបានល្អណាស់ថ្ងៃនេះគឺជាគន្លឹះ។ យើងការពារបានល្អ។ យើងមានបញ្ហាក្នុងរយៈពេល ៧ ទៅ ៨ នាទីដំបូងយើងលេងរៀងមានភាពភ័យខ្លាចបន្តិចប៉ុន្តែបន្ទាប់មកយើងបានកែសម្រួលមកជាល្អឡើងវិញ”។ លោកបន្ថែមថា៖“ ការរក្សា Clean Sheet វាពិតជាល្អមែនទែន ហើយនៅពេលដែលពួកយើងវាយលុកមានគុណភាពនោះនៅក្នុងក្រុមរបស់យើងនឹងមានឱកាសល្អពួកយើងនឹងឈ្នះការប្រកួតនេះ។ ខ្ញុំពិតជារីករាយណាស់ដែលមានទាំង Muller និង Lewandowski នៅក្នុងក្រុមខ្ញុំពិតជារំភើបដែលបានធ្វើការជាមួយកីឡាករឆ្នើមប្រចាំពិភពលោក” ។
15 Sep 2021
156 views
Football News
Lewandowski ៖“ យើងមកដើម្បីឈ្នះការប្រកួតនេះ”
ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្រុម Bayern Munich និងជម្រើសជាតិប៉ូឡូញ បានបង្ហាញពីការលេងរបស់ក្រុមទល់នឹងក្រុមអ្នកមានបុណ្យ Barcelona ។ ក្នុងការប្រកួតបើកឆាកពូលនៃការប្រកួតពានរង្វាន់ Champions League រវាងក្រុមយក្សទាំង ២ គឺក្រុម Bayern Munich នឹងក្រុម Barcelona ក្នុងនោះដែលក្រុមយក្សរបស់លីកអេស្ប៉ាញ Barca បានចាញ់ក្រុមយក្សអាឡឺម៉ង់ Bayern Munich ក្នុងលិទ្ធផល ៣ ទល់នឹង០ ។ ដោយកីឡាករវ័យ ៣៣ Robert Lewandowski រកបាន ២ គ្រាប់ នឹង Muller រកបាន ១ គ្រាប់ផងដែរ។ Robert Lewandowski បាននិយាយថា៖“ យើងមកដើម្បីឈ្នះការប្រកួតនេះហើយយើងដឹងថាយើងត្រូវតែបង្ហាញការគោរពចំពោះក្រុម Barca ។ នៅពេលអ្នកលេងនៅទឹកដី Camp Nou ទល់នឹងពួកគេពួកគេតែងតែមានគ្រោះថ្នាក់។ ប៉ុន្តែយើងបានគ្រប់គ្រងការប្រកួតនេះហើយបានបង្ហាញថាយើងមកទីនេះដើម្បីទទួលយក ៣ ពិន្ទុ”។
15 Sep 2021
208 views