Tag: Nacional
Football News
លោក Jurgen Klopp ចង់ទិញយកខ្សែប្រយុទ្ធ Leroy Sane ពីក្លិប Bayern Munich
ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថាចង់ទិញយកខ្សែប្រយុទ្ធ Leroy Sane ពីក្លិប Bayern Munich នៅរដូវក្ដៅនេះ។ Sane នៅសល់កុងត្រាស្នាក់នៅទឹកដី Allianz Arena ចំនួន៣ឆ្នាំ បន្ទាប់ពីផ្លាស់ពី Manchester City កាលឆ្នាំ២០២០។គេបានឈ្នះពាន៦ជាមួយ Bayern Munich ។ កាលពីរដូវកាលមុន Leroy Sane រកបាន១៤គ្រាប់និងបញ្ជូនបាល់បាន១៥គ្រាប់ ក្នុងការបង្ហាញខ្លួន៤៥ ប្រកួតប៉ុន្តែគេមិនមែនជាកីឡាករបានជាប់ជម្រើស១១នាក់ទៀងទាត់កក្នុងក្រុម។ សារព័ត៌មាន Nacional បានចុះផ្សាយថា លោក Jurgen Klopp ពិតជាចង់បានគេណាស់ដោយស្នើឲ្យ Liverpool ដាក់សំណើតថ្លៃយកគេឲ្យបានកាន់តែឆាប់កាន់តែល្អ៕
06 Aug 2022
16 views
Football News
Suarez គ្រោងត្រលប់ទៅលេងនៅក្លឹបដើមវិញក្នុងប្រទេសអ៊ុយរុយហ្គាយ
ខ្សែប្រយុទ្ធ Luis Suarez បាននិយាយថា គេបានឈានដល់កិច្ចព្រមព្រៀងបឋមត្រលប់ទៅកាន់ក្លឹបដំបូងរបស់ Nacional ដែលស្ថិតក្នុងប្រទេសកំណើតអ៊ុយរុយហ្គាយ ។ កីឡាករវ័យ៣៥ឆ្នាំបានក្លាយជាកីឡាករទំនេរគ្មានក្លឹបលេង ក្រោយចាកចេញពី Atletico Madrid ពេលដែលកុងត្រារបស់គេបានអស់កាលពីរដូវក្ដៅនេះ។ ក្នុងវីដេអូនិយាយលើបណ្ដាញសង្គម Suarez បាននិយាយពីព័ត៌មានលម្អិត និងសង្ឃឹមសម្រេចបានកិច្ចព្រមព្រៀងដែលគ្រប់គ្នាចង់បាន។ អ្នកគាំទ្ររបស់ក្លឹប Nacional ប្រមាណ២ម៉ឺននាក់បានពាក់ស្រោមមុខរូប Suarez កាលពីប្រកួតថ្មីៗកន្លងទៅ បន្ទាប់ពីក្លឹបទាក់ទងខ្សែប្រយុទ្ធខាងលើ។ Suarez ចូលលេងប្រកួតអាជីពដំបូងជាមួយ Nacional ពេលមានវ័យ១៨ឆ្នាំ ក្នុងឆ្នាំ២០០៥ ពេលនោះបានជួយពួកគេឈ្នះពានលីគកំពូលរបស់អ៊ុយរុយហ្គាយ។ នៅឆ្នាំបន្ទាប់ Suarez ក៏បានផ្លាស់ទៅលេងនៅក្លឹបហុល្លង់ Groningen៕
27 Jul 2022
24 views