Tag: Nani
Football News
Nani អតីតខ្សែប្រយុទ្ធរបស់ក្លិប Man United ទទូចឲ្យ Ronaldo បន្តនៅ Old Trafford
អតីតខ្សែប្រយុទ្ធរបស់ក្លិប Manchester United កីឡាករ Nani កំពុងតែទទូច Cristiano Ronaldo ឲ្យបន្តលេងនៅកីឡដ្ឋាន Old Trafford សម្រាប់រដូវកាលថ្មីខាងមុខនេះ។ ជាការពិតណាស់ នាពេលថ្មីៗនេះ មានការចុះផ្សាយជាច្រើនដែលបានលើកឡើងថា Ronaldo កំពុងតែអន្ទះសារចង់ចាកចេញពី Man Utd នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។ មូលហេតុដែលគេចង់ចាកចេញនោះ ពីព្រោះគេមើលឃើញថា ក្រុមបិសាចក្រហមហាក់មិនមានផែនការលេងដើម្បីឈ្នះពានរង្វាន់ ជាពិសេសការដែលមានកៅអីលេងក្នុងពានរង្វាន់ Champions League តែម្តង។ Nani បាននិយាយថា៖ “ខ្ញុំសង្ឃឹមថា Ronaldo នឹងបន្តលេងនៅ Man Utd។ គាត់ជាកីឡាករដ៏សំខាន់ និង តែងតែផ្លាស់ប្តូរស្ថានភាពការប្រកួត”៕
19 Jul 2022
53 views