Tag: Neville
Football News
Rangnick ថា Man United មិនមែនមិនប្រឹងទេ តែ Man City ឥលូវល្អពេក
អ្នកចាត់ការ Ralf Rangnick បានបញ្ជាក់ថា កីឡាករ Manchester United មិនបានបោះកន្សែងសសុំចុះចាញ់ Manchester City នោះទេ ប៉ុន្តែដោយសារគម្លាតរវាងក្រុមទាំងពីរឆ្ងាយគ្នាខ្លាំងពេក។ Kevin De Bruyne និង Riyad Mahrez ជាអ្នកនាំជ័យជម្នះឲ្យ Man City ក្នងលិទ្ធផល ៤ ទល់នឹង ១ លើ Man United ក្នុងកីឡដ្ឋាន Etihad។ ក្រោយការប្រកួតឈានចូលវគ្គទីពីរ គេមើលឃើញថា City ពានគ្របដណ្ដប់សាច់បាល់លើបិសាចក្រហមជាខ្លាំង។ ចំណុចអវិជ្ជមានមួយនេះហើយបានធ្វើឲ្យ Roy Keane និង Neville ខឹងសម្បារជាខ្លាំង។ ស្ថិតក្នុងការប្រកួតបានបង្ហាញ Man United ប៉ះបានតែ ១៦បាល់ប៉ុណ្ណោះនៅ១០នាទីចុងក្រោយនៃការប្រកួត ខណៈ City ធ្វើបានកំណត់ត្រា ១២០ប៉ះ។ ត្បិតតែបរាជ័យ និងរងការរិះគន់បែបនេះក្ដី តែលោក Rangnick មិនបានបន្ទោសកូនក្រុម និងបញ្ជាក់ហេតុផលអំពីការប្រកួតនេះ។
08 Mar 2022
57 views
Football News
លោក Gary Neville បានរិះគន់ទៅលើ Ronaldo នឹង Bruno មិនគោរពដល់អ្នកគាំទ្រ
លោក Gary Neville អតីតកីឡាករ Manchester United បានរិះគន់ទៅលើ Cristiano Ronaldo ចំពោះការមើលងាយអ្នកគាំទ្របិសាចក្រហមក្នុងការប្រកួតជាមួយក្រុម Newcastle United ។ ក្រុម Man Utd លេងបានត្រឹមស្មើក្រុមក្បែរបាតតារាង Newcastle United ក្នុងលទ្ធផល ១-១ ប៉ុណ្ណោះ។ ដោយត្រូវក្រុមម្ចាស់ផ្ទះនាំមុខមុនថែមទៀត ហើយពួកគេតាមស្មើក្រោយនៅពាក់កណ្ដាលតង់ទី២ ដោយខ្សែប្រយុទ្ធ Cavani ជាអ្នករកបាន។ ខណៈដែលចប់ការប្រកួតស្មើគ្នានេះទៅ Ronaldo បានដើរចូលបន្ទប់ភ្លាម ដោយមិនបានឈរទះដៃអរគុណដល់អ្នកគាំទ្រដែលខំមកទស្សនានោះទេ។ ប្រការនេះហើយ ទើបបានជាធ្វើឱ្យលោក Neville មិនពេញចិត្តនោះទេ ហើយថែមទាំងរិះគន់ទៅលើកីឡាករវ័យ៣៦ឆ្នាំនេះថែមទៀត ថាមើលងាយទឹកចិត្តអ្នកគាំទ្របិសាចក្រហម។ ដោយនេះមិនមែនជាលើកទី១ទេ ដែលលោក Neville បានមើលឃើញ ពោលគឺ២ខែចុងក្រោយមកនេះ ទាំង Ronaldo និង Bruno សុទ្ធតែបង្ហាញកាយវិការមិនសមរម្យទាំងពីរ៕
29 Dec 2021
110 views
Football News
ជើងចាស់ Neville ព្យាការណ៍ថា Man UTDនឹងមិនអាចដណ្តើមពាន PLពីក្រុមគូសត្រូវ ២នេះបានទេ ទោះបីមាន Ronaldoក៏ដោយ
ក្លិប Manchester United នឹងបញ្ចប់ចំណាត់ថ្នាក់ដោយឈរនៅលេខរៀងទី ៣ នៃក្របខណ្ឌ Premier League ក្នុងរដូវកាលនេះ ទោះបីជាយកបានខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ក៏ដោយ នេះបើយោងតាមការព្យាករណ៍របស់លោក Gary Neville ក្នុងនោះក្រុម បិសាចក្រហមនឹងនៅឈរនៅពីក្រោយក្រុម Manchester City និង Chelsea។ Man UTD បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលមែនទែន ក្រោយពួកគេចុះកុងត្រាយកបាន Ronaldo ពីក្រុម Juventus កាលពីថ្ងៃ សុក្រ កន្លងទៅ, ខណៈខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយកាល់ បានត្រឡប់មកកាន់ទឹកដី Old Trafford វិញជាលើកទី ២ ក្រោយចាកចេញអស់រយៈពេល ១២ ឆ្នាំ កន្លងទៅ។ ថ្លែងប្រាប់គេហទំព័រ Sky Sports លោក Neville បានធ្វើការព្យាកណ៍អំពីចំណាត់ថ្នាក់របស់ Man UTD នៅរដូវកាលនេះយ៉ាងដូច្នេះថា៖ ខ្ញុំបានធ្វើការព្យាការណ៍កាលពីយប់ថ្ងៃ ចន្ទ កន្លងទៅ
29 Aug 2021
127 views