Tag: Nico Williams
Football News
Athletic Bilbao ទម្លាក់ Real Madrid ក្នុងពានរង្វាន់ Copa del Rey ចុងម៉ោង
កីឡាករ Alex Berenguer រកបានគ្រាប់នៅនាទីទី៨៩ ជួយឲ្យ Athletic Bilbao ទម្លាក់ Real Madrid ចេញពីពាន Copa del Rey ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ Berenguer បានប្ដូរចូលក្នុងវគ្គទីពីរ ជំនួសកីឡាករ Nico Williams។ នៅចុងម៉ោងខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំបានប្រើបច្ចេកទេសញាក់ដាច់ខ្សែការពាររបស់ Real រួចបន្តទាត់កោងចូលទីបានសម្រេច។ លទ្ធផល ១ ទល់នឹង ០ គ្រប់គ្រាប់សម្រាប់ Bilbao ឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ Bilbao កំពុងតែសម្លឹងឃើញឈានទៅវគ្គផ្ដាច់ព្រ័ត្រជាលើកទី៣រដូវកាលជាប់គ្នាក្នុងពានរង្វាន់ Copa del Rey។ ៤ក្រុមដែលបានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមាន Valencia, Real Betis, Rayo Vallecano និង Bilbao៕
05 Feb 2022
96 views