Tag: Nico
Football News
តើ Xavi និយាយអ្វីខ្លះពី Barcelona? បន្ទាប់ពីរបូត៣ពិន្ទុចុងម៉ោង
ក្រុម Barcelona បានប្រកួតស្មើគ្នាជាមួយ Osasuna ក្នុងលិទ្ធផល ២ ទល់នឹង ២ កាលពីយប់មិញ ក្រោយពួកគេភ្លាត់ធ្វើឲ្យរបូតគ្រាប់បាល់ចុងម៉ោង។ កីឡាករក្មេងៗនៅតែបន្តមានឱកាសលេងក្រោមការដឹកនាំរបស់ Xavi។ ក្នុងការប្រកួត Barca កំពុងតែនាំមុខ ២-១ ទៅហើយនោះ នៅនាទី៨៦ Ezequiel Avila បានទាត់បញ្ចូលទីមួយគ្រាប់ ជួយឲ្យ Osasuna តាមស្មើ ២-២។ ក្រោយការប្រកួត Xavi បានសរសើរពីការលេងរបស់កីឡាករក្មេងៗដូចជា Gavi, Nico និង Abde ប៉ុន្តែពួកគេស្ថិតនៅក្នុងពេលក្រុមកំពុងធ្លាក់ចុះ។ ” Gavi, Nico និង Abde ពិតជាគួរឲ្យភ្ញាក់ផ្អើល ពួកគេកំពុងជួយស្រោចស្រង់ក្នុងពេលវេលាលំបាក។ កីឡាករក្មេងៗកំពុងធ្វើឲ្យមានការផ្លាស់ប្ដូរ។ វាគឺមានចំណុចវិជ្ជមាននិងអវិជ្ជមាន ព្រោះពួកគេមិនអាចលេងល្អគ្រប់ពេលទេ ព្រោះពួកគេនៅក្មេង។ Barcelona ពេលនេះកំពុងនៅលេខ៨ក្នុងតារាងពិន្ទុ La Liga គម្លាតពីក្រុមកំពូលតារាង Real Madrid ដល់ទៅ១៨ពិន្ទុឯណោះ។ ហើយថ្មីៗនេះពួកគេទើបតែធ្លាក់ចេញពីពាន Champions League
13 Dec 2021
112 views