Tag: Nicolas Pepe
Football News
ខ្សែបម្រើកណ្តាល Joseph Willock ក្លាយជាកីឡាករលេងល្អប្រចាំខែសម្រាប់ខែឧសភា
ខ្សែបម្រើកណ្តាល Joseph Willock របស់ក្រុមសារិកាព្រៃ Newcastle បានក្លាយជាកីឡាករល្អបំផុតប្រចាំ ខែឧសភាបន្ទាប់ពីបានរកគ្រាប់បាល់បាន ៤ គ្រាប់ក្នុង ៤ ប្រកួត។ កីឡាករ Willock ដែលបានខ្ចីជើងពីក្រុមកាំភ្លើងធំ Arsenal បានផ្តួលអ្នកចាំទី Alisson និងខ្សែប្រយុទ្ធ Sadio Mane របស់ក្រុមហង្សក្រហម Liverpool ក៏ដូចជាកីឡាករ Christian Benteke, Gareth Bale, Nicolas Pepe, Aaron Ramsdale និង Rodrigo ដើម្បីក្លាយជាកីឡាករល្អបំផុតប្រចាំ Premier League។ ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះបានចូលរួមជាមួយក្លិប Newcastle ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាលកាលពីខែកុម្ភៈគឺជាផ្នែកសំខាន់មួយនៃការប្រកួតរបស់ក្រុមសារិកាព្រៃ Newcastle ដើម្បីរក្សាខ្លួនបន្តក្នុងក្របខ័ណ្ឌ Premier League របស់ពួកគេដោយរកបាន ៧ គ្រាប់ក្នុង ៧ ប្រកួតដើម្បីជំរុញពួកគេចេញពីបាតតារាងទាំង ៣ និងឈរនៅចំណាត់ថ្នាក់លេខ ១២ ។
29 May 2021
279 views
Other News
Arsenal ចុះហត្ថលេខាជាផ្លូវការលើខ្សែប្រយុទ្ធ Nicolas Pepe ក្នុងតម្លៃបំបែកកំណត់ត្រាក្លិប
ក្លិប Arsenal បានចុះហត្ថលេខាជាផ្លូវការនាំយកខ្សែប្រយុទ្ធសញ្ជាតិកូតឌីវ័រ Nicolas Pepe ពីក្លិបនៅបារាំង Lille ជាមួយតម្លៃខ្លួនបំបែកឯតទគ្គកម្មក្លិប ៧២លានផោន
02 Aug 2019
328 views
Other News
ក្លិប Arsenal នឹងបង់រំលោះ Nicolas Pepe ពីក្រុម Lille ៥ឆ្នាំតម្លៃ៧២លានផោន
ក្រុម Arsenal នឹងបង់រំលោះ កីឡាករ Nicolas Pepe ពីក្រុម Lille រយៈពេល៥ឆ្នាំ ក្រោយពីការផ្ទេររបស់គេកាន់តែកៀកមែនទែនហើយក្នុងតម្លៃ៧២លានផោន។ កាំភ្លើងធំចង់បានខ្សែប្រយុទ្ធរូបនេះខ្លាំង ប៉ុន្តែពួកគេមិនអាចមានលុយច្រើនសម្រាប់ចំណាយដល់ទៅ៧២លានផោននោះទេក្នុង១រដូវកាល។ ដូច្នេះហើយការទិញ Pepe នេះ គឺក្រុម Arsenal ប្រើយុទ្ធសាស្ត្របង់រំលោះ៥ឆ្នាំ ដោយការចុះកុងត្រាដំបូងនឹងបង់ឱ្យ២០លានផោន ហើយរយៈពេល៥ឆ្នាំទៅមុខ នឹងបង់បន្ដបន្ទាប់ចំពោះលុយនៅសល់៥២លានផោនទៀតនោះ។ ខ្សែប្រយុទ្ធស្លាបខាងលើត្រូវបានគេដឹងថានឹងមកពិនិត្យសុខភាពជាមួយក្រុម Arsenal នៅចុងសប្ដាហ៍នេះ ក្រោយពីការចរចាគ្នារវាងក្លឹបនិងក្លឹបបានជោគជ័យទៅហើយ។ កីឡាករវ័យ២៤ឆ្នាំនេះ ជា Top Scorers លេខ២នៅលីគបារាំងកាលពីរដូវកាលមុន ដោយរកបាន២២គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន១១គ្រាប់៕
30 Jul 2019
778 views
Other News
Arsenal ព្រមព្រៀងជាមួយ Lille ទិញខ្សែប្រយុទ្ធ Nicolas Pepe តម្លៃ៨០លានអឺរ៉ូ
ក្លិបកាំភ្លើងធំ Arsenal បានព្រមព្រៀងជាមួយក្លិបបារាំង Lille ដើម្បីទិញខ្សែប្រយុទ្ធស្លាបកូឌីវ័រ Nicolas Pepe ក្នុងតម្លៃ៨០លានអឺរ៉ូ (៧២លានផោន)។ Arsenal នឹងបង់តម្លៃផ្ទេរក្នុងលក្ខណៈរំលស់ជាដំណាក់កាលស្របតាមកញ្ចប់លុយដែលមានតិចតួចជាក់ស្ដែងក្នុងរដូវក្ដៅនេះ។ Napoli ក៏បានដាក់សំណើស្មើថ្លៃចង់បានរបស់ Lille ដែរ តែសាមីកីឡាករបដិសេធ។ Pepe វ័យ២៤ឆ្នាំ រកបាន២៣គ្រាប់សម្រាប់ Lille រដូវកាលមុន។ គេមានល្បឿនលឿននិងបច្ចេកទេសខ្ពស់ត្រូវតាមការចង់បានរបស់លោក Unai Emery៕
28 Jul 2019
295 views