Tag: Nicolo Schira
Football News
Vlahovic ឈានដល់កិច្ចព្រមព្រៀងបឋមជាមួយក្រុមសេះបង្កង់ Juventus ហើយ
ខ្សែប្រយុទ្ធ Dusan Vlahovic របស់ក្លឹប Fiorentina នឹងចាកចេញពីក្លឹបនៅដំណាច់រដូវកាលនេះ។ យោងតាម Nicolo Schira កីឡាករសញ្ជាតិស៊ែប៊ីរូបនេះបានជ្រើសរើសមិនបន្តកុងត្រាជាមួយក្រុម Fiorentina ហើយនឹងក្លាយជាកីឡាករឥតគិតថ្លៃនៅរដូវក្តៅក្រោយ។ លើសពីនេះ កីឡាករវ័យ 21 ឆ្នាំរូបនេះបានឈានដល់កិច្ចព្រមព្រៀងបឋមជាមួយក្រុមសេះបង្កង់ Juventus រួចហើយលើកិច្ចសន្យារយៈពេល 5 ឆ្នាំជាមួយនឹងប្រាក់ខែប្រហែល 6 លានអឺរ៉ូក្នុងមួយឆ្នាំ។ គេរាយការណ៍ថាក្រុម Juve ចង់ចុះហត្ថលេខាជាមួយ Vlahovic ក្នុងខែមករា ប៉ុន្តែនៅទីបំផុតបានសម្រេចចិត្តរង់ចាំរហូតដល់ចុងបញ្ចប់នៃយុទ្ធនាការរដូវកាល 2021/22 ដើម្បីចុះហត្ថលេខាលើ Dusan Vlahovic ដោយឥតគិតថ្លៃ ដោយមិនបាច់ចំណាយលុយចំនួន 80 លានអឺរ៉ូ។ Dusan Vlahovic បានចុះស៊ុតបញ្ជូលទីសរុប 10 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម 1ដង ក្នុង 13 ប្រកួតនៅរដូវកាលនេះ៕
17 Nov 2021
103 views
Football News
Paulo Dybala ខិតជិតបន្តកុងត្រាជាមួយក្រុមសេះបង្កង់ Juventus
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Paulo Dybala របស់ក្រុមសេះបង្កង់ Juventus នឹងខិតជិតបន្តកុងត្រាជាមួយក្លឹបខាងលើនេះហើយ។ យោងតាមសារពត័មានលោក Nicolo Schira បញ្ជា់ថាកិច្ចសន្យាថ្មីរបស់កីឡាករវ័យ ២៧ឆ្នាំរូបនេះរហូតដល់ឆ្នាំ 2026 ជិតរួចរាល់ហើយ ខណៈដែលកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2022 ខាងមុខនេះ។ ខ្សែប្រយុទ្ធ Dybala នឹងទទួលបានប្រាក់ប្រហែល ៨,៥ លានអឺរ៉ូបូកនឹង 1 លានកន្លះជាប្រាក់រង្វាន់។ ភ្នាក់ងាររបស់ខ្សែប្រយុទ្ធរូបនេះលោក Jorge Antun ត្រូវបានគេរំពឹងថានឹងមកដល់ទីក្រុង Turin ក្នុងរយៈពេល 2 សប្តាហ៍ខាងមុខដើម្បីចុះហត្ថលេខាលើការបន្តកិច្ចសន្យាមួយនេះ។ រដូវកាលនេះ Dybala រកបាន 6 គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមចំនួន 4 ដងបន្ថែមទៀតក្នុងការបង្ហាញខ្លួន 10 លើកសម្រាប់ក្លឹប។ អ្វីដែលលើសពីនេះទៅទៀត ខ្សែប្រយុទ្ធ Paulo Dybala ត្រូវបានជ្រើសរើសជាកីឡាករឆ្នើមប្រចាំសប្តាហ៍នៃក្របខ័ណ្ឌ Champions League ទៀតផង៕
04 Nov 2021
105 views
Football News
AC Milan ដាក់គោលដៅទៅលើកីឡាករ Kamara របស់ Marseille
កីឡាករវ័យក្មេង Boubacar Kamara របស់ក្រុម Marseille ត្រូវបានក្រុមមកពីអ៊ីតាលី AC Milan កំពុងចារម្មណ៍នាំយកចូលរួមជាមួយ។ ការពិភាក្សារវាងក្លឹប AC Milan និងខ្សែបម្រើ Franck Kessie របស់ពួកគេដែលកិច្ចសន្យាបច្ចុប្បន្នផុតកំណត់នៅរដូវក្តៅឆ្នាំ 2022 ត្រូវបានជាប់គាំងក្រុម AC Milan ត្រូវបានបង្ខំចិត្តឱ្យស្វែងរកអ្នកស្នងតំណែងរបស់ខ្សែបម្រើសញ្ជាតិកូតឌីវ័រដែលអាចនឹងចាក់ចេញនៅចុងរដូវកាលនេះ។ យោងតាមអ្នកកាសែត Nicolo Schira ភាគីខាងអ៊ីតាលីបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករសញ្ជាតិបារាំងវ័យ 21 ឆ្នាំរូបនេះដែលបានបង្ហាញខ្លួនក្នុង 11 ប្រកួតសម្រាប់ក្លឹប The Olympians Marseille ដែលស៊ុតបញ្ចូលទីបាន ១ គ្រាប់រហូតមកដល់ពេលនេះ។ Boubacar Kamara ត្រូវបានទាក់ទងដោយក្លឹបអង់គ្លេសចំនួន 2 ប៉ុន្តែកីឡាករខ្លួនឯងចង់ចូលរួមជាមួយក្លឹប AC Milan ជាជាងក្លឹបនៅប្រទេសអង់គ្លេស៕
29 Oct 2021
147 views
Football News
គោលដៅរបស់ Juventus គឺ van de Beek
ខ្សែបម្រើ Donny van de Beek របស់ក្រុមបិសាចក្រហម Manchester United អាចនឹងចាកចេញពីក្លឹប។ យោងតាមគណនី Twitter របស់លោក Nicolo Schira បញ្ជាក់ថាក្លឹប Juventus បង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករវ័យ ២៤ ឆ្នាំរូបនេះក្នុងលក្ខខណ្ឌខ្ចីជើងជាមួយនឹងជម្រើសក្នុងការទិញផ្ដាច់ផងដែរ។ អ្នកកាសែតរូបនេះអះអាងថានាយកកីឡារបស់ក្លឹបសេះបង្កង់ Juventus លោក Federico Cherubini បានទាក់ទងភ្នាក់ងាររបស់ខ្សែបម្រើសញ្ជាតិហូឡង់រួចហើយនៅថ្ងៃមុន។ ទោះយ៉ាងណាក៏ដោយក្រុមដែលមានម្ចាស់ក្លឹបជាមហាសេដ្ធី Newcastle United បានចាប់អារម្មណ៍កីឡាកររូបនេះផងដែរ ។ ក្រុមសារិកាព្រៃ Newcastle United នឹងទាក់ទងខ្សែបម្រើ Donny van de Beek ដែលទើបបង្ហាញខ្លួនតែ ៣ ដងប៉ុណ្ណោះសម្រាប់ក្លឹបក្នុងការប្រកួតទាំងអស់ក្នុងរដូវកាលនេះ៕
11 Oct 2021
125 views
Football News
Mane គ្រោងបន្តកុងត្រាថ្មីជាមួយក្លឹបហង្សក្រហម Liverpool
ក្លឹបបាល់ទាត់ហង្សក្រហម Liverpool មានគម្រោងចុះកិច្ចសន្យាថ្មីបន្តជាមួយខ្សែប្រយុទ្ធ Sadio Mane ។ យោងតាមលោក Nicolo Schira បានបង្ហោះតាមគណនី Twitter របស់គាត់ថាបច្ចុប្បន្នក្លឹបហង្សក្រហម Liverpool កំពុងពិភាក្សាជាមួយខ្សែប្រយុទ្ធវ័យ ២៩ ឆ្នាំរូបនេះជុំវិញកិច្ចព្រមព្រៀងថ្មីរហូតដល់ឆ្នាំ ២០២៥ ។ ខណះកិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករសញ្ជាតិសេណេហ្គាល់រូបនេះនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២៣ ។ ខ្សែប្រយុទ្ធ Sadio Mane បានស៊ុតបញ្ចូលទីបាន ២ គ្រាប់ក្នុងការបង្ហាញខ្លួន ៤ ប្រកួតនៅ Premier League រដូវកាលនេះ។
13 Sep 2021
174 views
Football News
Man United មានបំណងចង់បន្តកុងត្រាជាមួយខ្សែបម្រើ Bruno Fernandes
ក្រុមបិសាចក្រហម Manchester United មានបំណងចង់បន្តកុងត្រាជាមួយខ្សែបម្រើ Bruno Fernandes របស់ពួកគេ។ យោងតាមគណនី Twitter ឈ្មោះ Nicolo Schira បានសរសេរថាក្លឹប Manchester United បានបើកកិច្ចពិភាក្សាដើម្បីបន្តកិច្ចសន្យារហូតដល់ឆ្នាំ ២០២៦ តាំងពីសប្តាហ៍មុនមកម្ល៉េះ។ កិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែបម្រើសញ្ជាតិព័រទុយហ្កាល់នឹងត្រូវផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២៥ ។ រដូវកាលមុនខ្សែបម្រើ Bruno Fernandes រកបាន ១៨ គ្រាប់ក្នុង ៣៧ ប្រកួតនៅ Premier League ។
15 Aug 2021
155 views
Football News
Mbappe ត្រូវបានក្លឹបផ្តល់នូវកិច្ចសន្យា ៣២ លានផោនក្នុងមួយឆ្នាំ
ក្រុមអ្នកមានបារាំង Paris Saint-Germain អស់សង្ឃឹមក្នុងការរក្សាតារាឆ្នើមរបស់ខ្លួន Kylian Mbappe ឲ្យនៅក្លឹបបន្ត។ ប្រធានក្លឹបប៉ារីសលោក Nasser Al-Khelaifi និងនាយកកីឡាលោក Leonardo កំពុងព្យាយាមបញ្ចុះបញ្ចូលកីឡាករបារាំងវ័យក្មេងរូបនេះឱ្យបន្តកុងត្រារហូតដល់ឆ្នាំ ២០២៦។ យោងតាមការបញ្ជាក់ក្នុងអាខោន Twitter របស់លោក Nicolo Schira បានអោយដឹងពីប្រាក់ខែ ៣២ លានផោនក្នុងមួយឆ្នាំ។ ប៉ុន្តែកីឡាករ Mbappe មិនទាន់ទទួលយកការផ្តល់ជូននេះទេ។ គាត់កំពុងពិចារណាជម្រើសមួយជាមួយ Real Madrid ។ មុននេះការសែតអេស្ប៉ាញ Marca បានរាយការណ៍ថាខ្សែប្រយុទ្ធរូបនេះមានបំណងរង់ចាំរហូតដល់ចុងបញ្ចប់នៃកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ហើយចាកចេញពី PSG ដោយឥតគិតថ្លៃនៅរដូវក្តៅឆ្នាំ ២០២២ ។ កាលពីរដូវកាលមុនខ្សែប្រយុទ្ធវ័យ ២២ ឆ្នាំរូបនេះរកបាន ២៧ គ្រាប់និង Assist ឲ្យមិត្តរួមក្រុម ៧ គ្រាប់ក្នុងការប្រកួតលីគ ៣១ លើក។
23 Jul 2021
214 views