Tag: No Look?
Football News
Bailly ទទួលបានការបន្ទោសពី Fan ក្រោយព្យាយាមទាត់ប៉េ No Look
ខ្សែការពារ Eric Bailly ត្រូវបានអ្នកគាំទ្រជាច្រើនបន្ទោស ក្រោយរូបគេព្យាយាមទាត់ប៉េណាល់ទី No Look ក្នុងវគ្គសំខាន់ក្នុងជំនួបរវាងកូឌីវ័រទល់នឹងអេហ្ស៊ីប។ ការប្រកួតក្នុងពានរង្វាន់ Africa Cup of Nations វគ្គ១៦ក្រុមចុងក្រោយ រយៈពេល១២០នាទី កូឌីវ័រនិងអេហ្ស៊ីបបានបញ្ចប់ត្រឹមលទ្ធផល ០-០ ប៉ុណ្ណោះ។ ដូច្នេះពួកគេត្រូវទាត់ប៉េណាល់ទីកាត់សេចក្ដី។ ជាលទ្ធផល អេហ្ស៊ីបបានយកឈ្នះ ៥-៤ លើកូឌីវ័រ។ Eric Bailly គឺជាអ្នកធ្វើឲ្យខកខានគ្រាប់បាល់របស់កូឌីវ័រ ដោយគេបានព្យាយាមលោតស្ទីលទាត់តាម Bruno Fernandes ហើយថែមទាំងមិនមើល (No Look) បាល់ទៀត។ ចំណុចបានធ្វើឲ្យអ្នកគាំទ្រកូឌីវ័រជាច្រើនខឹងសម្បារ។ លើបណ្ដាញសង្គមអ្នកគាំទ្រម្នាក់បាននិយាយថា៖ “ទាត់ប៉េណាល់ទី No Look? Bailly ពិតជាមានបញ្ហាហើយ។ ឯម្នាក់ទៀតសរសេរថា៖ “កីឡាករម្នាក់ព្យាយាមទាត់តាម Jorginho, Bruno និង Firmino ក្នុងប៉េណាល់ទីមួយបាល់ ហើយនៅតែមិនចូលទៀត”៕
28 Jan 2022
63 views