Tag: Ole Gunnar Solsjaer
Football News
Carrick ថាជ័យជម្នះ 2-0 ទៅលើ Villarreal មិនសំខាន់ទេសម្រាប់លោកតែ…
អតីតខ្សែបម្រើរបស់អង់គ្លេស Michael Carrick បាននិយាយថា ជ័យជម្នះ 2 ទល់នឹង 0 របស់ Manchester United ទៅលើក្រុម Villarreal កាលពីយប់មិញក្នុងពានរង្វាន់ UEFA Champions League មិនសំខាន់ទេសម្រាប់លោក តែវាសម្រាប់ក្លឹប និងកីឡាករគ្រប់គ្នា ហើយពិសេសគឺសម្រាប់លោក Ole Gunnar Solskjaer ។ អតីតកីឡាកររបស់បិសាចក្រហមខាងលើបាននិយាយថា ជ័យជម្នះនេះមានចំណែករបស់ Ole ដែរ ព្រោះអតីតអ្នកចាត់ការដែលទើបបណ្ដេញចេញធ្លាប់បានណែនាំអំពីរបៀបលេងទល់ក្រុមរបស់អេស្ប៉ាញមួយនេះ។ បើទោះជាការដឹកនាំដំបូងធ្វើបានល្អយ៉ាងណាក្ដី ក៏អ្នកចាត់កាបណ្ដោះអាសន្នរូបនេះបាននិយាយថា វាជារឿងរបស់ក្លឹប និងកីឡាករទាំងមូល មិនមែនសម្រាប់តែលោកឡើយ។ ២គ្រាប់របស់ Manchester United យប់មិញគឺរកបានដោយ Ronaldo នៅនាទីទី 78 និងគ្រាប់ទី 2 រកបានដោយខ្សែប្រយុទ្ធតម្លៃ 73 ផោន Jadon Sancho ហើយក៏ជាគ្រាប់ទី 1 របស់ Sancho ផងដែរ៕
24 Nov 2021
96 views
Football News
Bruno និង Ronaldo រិះគន់ការដឹកនាំ Ole ថាគ្មានគោលដៅ
វិបត្ដិរបស់ក្រុមបិសាចក្រហម Manchester United នៅក្នុងក្រុម កាន់តែបែកធ្លាយច្រើនហើយក្រោយពីលេងចាញ់ Liverpool និង Manchester City នៅទឹកដី Old Trafford ។ ដំបូងឡើយថ្នាក់ដឹកនាំក្រុមបិសាចក្រហម ចង់ឱ្យឱកាសលោក Ole ដឹកនាំក្រុមរហូតដល់ចប់រដូវកលានេះ ទើបពួកគេសម្រេចស្វែងរកអ្នកចាត់ការថ្មី។ តែបន្ទាប់ពីចាញ់ Liverpool និង Man City នៅ Old Trafford ជាប់គ្នា និងរកមិនបាន១គ្រាប់សោះនោះ ទើបធ្វើឱ្យកីឡាករក្នុងក្រុមមិនសប្បាយចិត្ត ហើយបន្ទោសទៅលើការដឹកនាំរបស់អ្នកចាត់ការន័រវែស ថាគ្មានគោលដៅនិងគម្រោងច្បាស់លាស់នោះទេ។ ក្នុងនោះកីឡាករ២នាក់ត្រូវបានគេដឹងថាមិនសប្បាយចិត្តខ្លាំងគឺ Bruno និង Ronaldo ។ កីឡាករទាំងពីរនាក់បានបញ្ជាក់ច្បាស់ថាពួកគេមិនទទួលបានគោលដៅច្បាស់លាស់ក្នុងការលេងពីសំណាក់អ្នកចាត់ការ Ole ឡើយ។ ដោយការរៀបក្បូនប្រកួតមិនច្បាស់នេះហើយ ទើបបានជាធ្វើឱ្យក្រុមលេងមិនល្អ។ ជាក់ស្ដែងក្នុងការប្រកួតទល់ Man City កន្លងទៅ លោក Ole បានដាក់ Rashford ចូលលេង ទាំងដែលខ្សែប្រយុទ្ធអង់គ្លេសរូបនេះមិនបានហាត់ជាមួយក្រុម២ថ្ងៃមកហើយ ដោយសារតែឈឺ។ ស្របពេល Donny
08 Nov 2021
95 views
Football News
Scholes ហា៊ននិយាយ Pogba ប្រហែលបាត់មុខពីក្រុមហើយ
លោក Paul Schole បាននិយាយថា Paul Pogba អាចនឹងមិនអាចលេងឲ្យ Manchester United ទៀតទេ ក្រោយបានកាតក្រហមទល់នឹង Liverpool។ Pogba មិនបានជាប់ជម្រើសដំបូងរបស់លោក Ole Gunnar Solskjaer ឡើយសម្រាប់ការប្រកួតចាញ់ Liverpool ០-៥ កាលពីយប់មិញនៅ Old Trafford។ ក្រោយហង្សក្រហមនាំមុខ ៤-០ ឈានដល់វគ្គទីពីរ Pogba បានប្ដូរចូលជំនួស Greenwood។ ប៉ុន្តែមិនទាន់បានប៉ុន្មាននាទីផង កីឡាករសញ្ជាតិបារាំងទទួលបានកាតក្រហមត្រូវបណ្ដេញចេញពីទីលាន ក្រោយបើកបាតលើខ្សែបម្រើ Naby Keita។ លោក Ole បច្ចុប្បន្នលែងសូវទុកចិត្ត Pogba ហើយ។ ស្របពេលយប់មិញបង្កកំហុសធំទៀត Scholes ហ៊ាននិយាយថា Pogba អាចបាត់មុខពីក្រុមតែម្ដង ឲ្យតែ Ole បន្តដឹកនាំ។ ក្រោយបញ្ចប់ការប្រកួត Scholes បាននិយាយ ការប្ដូរ Pogba ចូលនៅវគ្គទីពីរគឺដើម្បីជួយស្រោចស្រង់ក្រុម និងបង្ហាញភាពខ្លាំងនៅតំបន់កណ្ដាល។ ប៉ុន្តែបែរជាបានកាតក្រហម
25 Oct 2021
120 views
Football News
លោក Solskjaer ថា កីឡាករ Man UTD រូបនេះ នឹងក្លាយជាកំពូលកីឡាករ
អ្នកចាត់ការក្រុមបិសាចក្រហម Manchester United លោក Ole Gunnar Solsjaer បានបង្ហាញការគាំទ្រដល់កីឡាករចំណូលថ្មី Jadon Sancho បើទោះបីខ្សែប្រយុទ្ធរូបនេះ មិនទាន់បង្ហាញទម្រង់លេងល្អនៅក្របខណ្ឌ Premier League ក៏ដោយ។ លោក Solskjaer សរសើរទម្រង់លេងរបស់ Sancho ក្នុងការប្រកួត Champions League ទល់ក្រុម Villarreal កន្លងទៅ ទោះបីគេមិនបានលេងពេញ៩០នាទីក្ដី។ លោកបានបង្ហាញថាទាំងក្រុម Man United និងជម្រើសជាតិអង់គ្លេស សុទ្ធតែជឿជាក់លើគុណភាពរបស់ Sancho។ គ្រូបង្វឹករូបនេះបាននិយាយថា៖ គេនឹងក្លាយជាកីឡាករកំពូលម្នាក់។ ទម្រង់លេងពិតប្រាកដរបស់គេនឹងមកដល់ឆាប់ៗ។ យើងមានកីឡាករល្អៗ ដែលគេអាចរៀនសូត្រ និងសម្របខ្លួនតាម ដូចជា Cristiano Ronaldo និង Edinson Cavani ហើយមានមិត្ដរួមជាតិផ្សេងទៀតដូចជា Marcus Rashford និង Jesse Lingard ជាដើម។ ដូច្នេះគេនឹងល្អ យើងមានមិនការព្រួយបារម្ភអ្វីឡើយ។ ប្រសិនបើគេនៅទីនេះ ខ្ញុំប្រាកដណាស់
02 Oct 2021
139 views