Tag: Ole Gunnar Solskjaer
Football News
Lampard ទទូចឲ្យក្លឹប Everton ចាយលុយទិញ Van de Beek ពី Man United
ក្លិប Everton កំពុងយកចិត្តទុកដាក់ជាខ្លាំងក្នុងការចុះកុងត្រាយក Donny van de Beek ពី Manchester United បន្ទាប់ពីលោក Frank Lampard បានទទូចឱ្យថ្នាក់លើក្លិបគួរគិតគូទិញយកខ្សែបម្រើសញ្ជាតិ ហូល្លង់ រូបនេះឱ្យបានឆាប់បំផុតមុនទីផ្សារដោះដូរកីឡាករខែ មករា នេះត្រូវបានបិទបញ្ចប់។ យោងតាមប្រភពធំៗជាច្រើននៅបរទេសបានឱ្យដឹងថា លោក Lampard អតីតវីរបុរសរបស់ Chelsea នឹងត្រូវតែងតាំងជាគ្រូបង្វឹករបស់ Everton ផ្លូវការក្នុងរយៈពេលឆាប់ៗខាងមុខនេះ ក្រោយពេលលោក Rafa Benitez ត្រូវបានក្លិបបណ្តេញចេញពីតំណែង បន្ទាប់ពីក្រុមដែលមានរហស្សនាមថា ស្ករគ្រាប់ ទទួលរងបរាជ័យក្រោមថ្វីជើងក្រុម Aston Villa។ ជាការពិតណាស់ Van de Beek មិនបានលេងគ្រប់គ្រាន់នោះទេ តាំងតែពីរជ្ជកាលដឹកនាំរបស់លោក Ole Gunnar Solskjaer មកម្ល៉េះ ហើយសូម្បីឥឡូវក្រោមការដឹកនាំរបស់លោក Ralf Rangnick ក៏គេមិនមែនកៅអីលេងផងដែរ ម្យ៉ាងទៀតគ្រូបង្វឹកសញ្ជាតិ អាល្លឺម៉ង់ បានរាប់រូបគេទៅក្នុងចំណែកលើសនៃផែនការរបស់លោកទៀតផង។ អតីតខ្សែបម្រើឆ្នើមរបស់ Ajax រូបនេះក៏ត្រូវបានក្លិប
31 Jan 2022
95 views
Football News
Pogba នឹងបន្តស្នាក់នៅក្លិប Man United ប្រសិនលោកគ្រូ Rangnick បន្តដឹកនាំ
ខ្សែបម្រើ Paul Pogba ត្រូវបានគេរាយការណ៍មកថា Paul Pogba នឹងបន្តស្នាក់នៅក្លិបបិសាចក្រហម Manchester United ប្រសិនបើ លោកគ្រូ Ralf Rangnick នៅទទួលបន្ទុកដឹកនាំក្រុម។ Pogba វ័យ២៨ឆ្នាំ មិនទាន់ចូលលេងសូម្បីម្ដង ក្រោមការដឹកនាំរបស់លោក Rangnick ដែលមកជំនួសលោក Ole Gunnar Solskjaer តាំងពីខែធ្នូមក ដោយសារតែរូបគេ កំពុងសម្រាកព្យាបាលរបួស។ យ៉ាងណាមិញ អនាគតរបស់ខ្សែបម្រើសសញ្ជាតិបារាំងខាងលើ នៅ Man UTD កំពុងស្ថិតក្នុងស្ថានភាពស្រពេចស្រពិល ដោយនៅសល់ត្រឹម៥ខែទៀតប៉ុណ្ណោះ កុងត្រាបច្ចុប្បន្នរូបគេ នឹងផុតសុពលភាពហើយ។ ជាមួយគ្នានេះ បើតាមរបាយការណ៍កន្លងមក Pogba បានបដិសេធសំណើកុងត្រាថ្មីពីក្លិប កាលពីរដូវក្ដៅឆ្នាំមុន ដូច្នេះមានន័យថា រូបគេអាចនឹងត្រូវចែកផ្លូវជាមួយក្លិបបិសាចក្រហម ដោយគ្មានតម្លៃខ្លួននាខែមិថុនាខាងមុខ។ ប៉ុន្តែបើយោងតាមការចុះផ្សាយរបស់កាសែត The Sun កីឡាករ Paul Pogba មានការចាប់អារម្មណ៍យ៉ាងខ្លាំង នឹងសមត្ថភាពរបស់លោក Rangnick ដោយគាត់បានត្រៀមខ្លួនរួចជាស្រេច ក្នុងការកាន់ប៊ិចចុះកុងត្រាថ្មី។ គួររម្លឹកដែរថាPogba
30 Jan 2022
75 views
Football News
លោក Rangnick ប្រាប់យុទ្ធសាស្រ្ដដល់កីឡាករ Man United ប្រសិនចង់ឲ្យក្រុមដើរទៅមុខ
លោក Ralf Rangnick បានប្រាប់កីឡាកររបស់លោកទាំងអស់ថា ការរត់ដាក់សម្ពាធក្នុងការប្រកួតគឺជាវិធីតែមួយគត់ដើម្បីជំរុញក្រុម Manchester United ដើរទៅមុខ។ អ្នកចាត់ការវ័យ៦៣ឆ្នាំកំពុងរៀបចំសម្រាប់ការដឹកនាំប្រកួតទី៧របស់ខ្លួន ទល់នឹងក្រុម Aston Villa នៅរាត្រីនេះពានរង្វាន់ FA Cup។ Rangnick ក៏បាននិយាយពីចំណុចសំខាន់នៃការទាមទាររបស់លោកចំពោះកីឡាករ United ទាំងអស់ផងដែរ។ បុរសដែលគេឲ្យរហស្សនាមថា “បិតាគ្រូ” បានផ្ដល់យុទ្ធសាស្ត្រដល់កីឡាករបិសាចក្រហមទាំងអស់គ្នាថា គួរតែលេងប្រើថាមពល រាងកាយនិងរត់ដេញតាមបាល់។ នេះជាអ្វីដែល Man Utd គួរធ្វើ ហើយត្រូវវិវឌ្ឍន៍ដើម្បីឲ្យក្លាយជាក្រុមប្រភេទនេះ។ លោកចង់អភិវឌ្ឍន៍កីឡាករទាំងអស់ និងកំណត់ឲ្យច្បាស់គ្រប់ការប្រកួតលើកីឡាករណា ដែលអាចធ្វើដូចអ្វីដែលបាននិយាយគ្នា។ ក្រោយចូលដឹកនាំបាន៦ប្រកួតគិតគ្រប់កម្មវិធីជំនួសកន្លែងលោក Ole Gunnar Solskjaer ក្នុងនាមជាគ្រូបណ្ដោះអាសន្នលោក Rangnick បានជួយក្រុមឈ្នះ២ ចាញ់២និងស្មើ២ប្រកួត៕
11 Jan 2022
128 views
Football News
Ferdinand និយាយថា De Gea ស័ក្កសមធ្វើជាប្រធានក្រុម Man UTD ជាង Maguire
លោក Rio Ferdinand បានមានប្រសាសន៍ថាវាហាក់លឿនពេកហើយដែល Harry Maguire ត្រូវបានផ្តល់សេចក្តីទុកចិត្តឱ្យក្លាយជាប្រធានក្រុមនៅ Manchester United ផ្ទុយមកវិញលោកបានគាំទ្រពេញទំហឹងប្រសិនបើ Manchester United តែងតាំង David De Gea ជាប្រធានក្រុមជំនួសវិញ។ ជាការពិតណាស់ Maguire ដែលបច្ចុប្បន្នមានវ័យ ២៨ ឆ្នាំត្រូវបានប្រគល់ស្លាកប្រធានក្រុមដំបូងក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer នៅខែ មករា ឆ្នាំ ២០២០ ដោយពេលនោះរូបគេទើបតែផ្លាស់ចេញពីក្រុម Leicester City មកចូលរួមជាមួយ Man UTD បានត្រឹមរយៈពេល ៥ ខែប៉ុណ្ណោះ។ យ៉ាងណាមិញ Maguire នារយៈពេលចុងក្រោយនេះរូបគេហាក់ទទួលបានពាក្យរិៈគន់ជាខ្លាំងពីសំណាក់អ្នកគាំទ្រ និងអ្នកជំនាញផ្នែកបាល់ទាត់ក្នុងនោះអតីតវីរបុរសរបស់ Man UTD លោក Ferdinand បានលើកឡើងថា ក្នុងនាមជាប្រធានក្រុមម្នាក់គឺទាមទារឱ្យមានទំនួលខុសត្រូវខ្ពស់ណាស់ ចំណែកខ្សែការពារសញ្ជាតិ អង់គ្លេស គឺមិនទាន់ស័ក្តិសមនឹងទទួលភារកិច្ចនេះទេ។ លោក Ferdinand បានមានប្រសាសន៍អំពី Maguire
03 Jan 2022
101 views
Football News
Scott ទម្លាយថាលោក Rangnick ប្រាប់ឱ្យកីឡាករក្នុងក្រុមបញ្ឈប់ការប្រើភាសាកាយវិការ
កីឡាករ Scott McTominay បានទម្លាយថាលោក Ralf Rangnick បានប្រាប់ឱ្យកីឡាករ Manchester United ទាំងអស់កាត់បន្ថយទម្លាប់នៃការប្រើភាសាកាយវិការមិនល្អចោល នៅពេលលោកមកដល់ទឹកដី Old Trafford ដំបូង។ ជាការពិតណាស់ កំលុងពេលលោក Ole Gunnar Solskjaer នៅដឹកនាំមានអតីតកីឡាករបាល់ទាត់ជើងចាស់ជាច្រើនតែងតែរិះគន់លើរឿងនេះជាពិសេសគេតែងតែដាក់បន្ទុកធ្ងន់ទៅលើ Cristiano Ronaldo និង Bruno Fernandes ជាដើមដែលពួកគេទាំង ២ ចូលចិត្តធ្វើសញ្ញាប្រាប់ទៅកាន់មិត្តរួមក្រុមតាមរយៈកាយវិការផ្សេងៗ។ យ៉ាងណាមិញ ក្រោយពេលលោក Rangnick ចូលមកដឹកនាំពួកគេក៏មិនទាន់បោះបង់ចោលទម្លាប់នេះទាំងស្រុងដែរគ្រាន់តែឥលូវគេមិនសូវឃើញកីឡាករ Man UTD ប្រើដូចមុន។ យ៉ាងណាមិញក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្នសញ្ជាតិអាល្លឺម៉ង់ក្រុមបិសាចក្រហមក៏ធ្វើបានល្អគួរសមដែរខណៈយប់មិញទៀតសោតពួកគេទើបតែទទួលជ័យជម្នះទៅលើក្រុម Burnley ក្នុងលិទ្ធផល ៣ ទល់នឹង ០។ McTominay បាននិយាយយ៉ាងដូច្នេះថា៖ “ភាសាកាយវិការវាជារឿងមួយ ហើយអ្នកចាត់ការរបស់យើងនៅពេលគាត់មកដល់ភ្លាម គាត់បានមានប្រសាសន៍ថា គាត់ចង់ឱ្យពួកយើងបោះបង់នូវទម្លាប់ហ្នឹងចោល, ដូច្នេះចុងក្រោយយើងកំពុងតែព្យាយាមធ្វើវា។ ពួកយើងបានកាត់បន្ថយធ្វើវាម្តងបន្តិចៗ។ វាជាទម្លាប់ចាស់មួយ ប៉ុន្តែយើងមិនអាចបោះបង់វាចោលទាំងស្រុងទេ។ ប្រកួតបន្ទាប់យើងនឹងត្រូវជួបជាមួយក្រុម Wolves ដែលនេះគឺជាការប្រកួតសំខាន់មែនទែន” ៕
01 Jan 2022
115 views
Football News
Manchester United ទៅទាក់ទងអ្នកចាត់ការនៅ Premier League ម្នាក់ ក្រោយដេញ Ole
Manchester United ត្រូវបានទម្លាយឲ្យដឹងថា បានទៅទាក់ទងអ្នកចាត់ការរបស់ក្លឹប Leicester City លោក Brendan Rodgers ដើម្បីមកជំនួសកន្លែងលោក Ole Gunnar Solskjaer។ ក្លឹបបិសាចក្រហមបានបញ្ចប់តួនាទីអ្នកចាត់ការសញ្ជាតិន័រវែសកាលពីថ្ងៃអាទិត្យ ក្រោយលោកដឹកនាំក្រុមចាញ់យ៉ាងអាម៉ាស់ ៤-១ ជាមួយ Watford។ នេះគឺជាបរាជ័យលើក៤ ក្នុងចំណោម៥ប្រកួតចុងក្រោយរបស់ Man Utd ក្នុងលីគ។ United ពេលនេះបានឲ្យលោក Michael Carrick មើលការក្រុមបណ្ដោះអាសន្នសិន។ ប៉ុន្តែបើតាម The Sun ឲ្យដឹងថា បិសាចក្រហមក៏កំពុងព្យាយាមស្វែងរកអ្នកចាត់ការថ្មីឲ្យបានឆាប់ៗដួចគ្នា និងបានទៅទាក់ទងលោក Rodgers។ ពួកគនឹងត្រៀមកញ្ចប់ទឹកប្រាក់៨លានផោនដើម្បីបង់ឲ្យ Leicester ដើម្បីនាំយកអ្នកចាត់ការវ័យ៣៨ឆ្នាំមកកាន់ Old Trafford។ លោក Rodgers មានបទពិសោធន៍ដឹកនាំក្រុមនៅអង់គ្លេសជាច្រើនដូចជា Watford, Reading, Swansea City, Liverpool និង Leicester City៕
22 Nov 2021
109 views
Football News
Pochettino ចាប់អារម្មណ៍នឹងយកការងារមាន Old Trafford
ក្រុមបិសាចក្រហម Manchester United បានបណ្ដេញលោក Ole Gunnar Solskjaer ចេញពីតំណែងជាអ្នកចាត់ការទូទៅ បន្ទាប់ពីបរាជ័យបន្តបន្ទាប់ជាច្រើនប្រកួត ជាមួយនឹងលោក Michael Carrick មកដឹកនាំក្រុម មុនពេលគ្រូបង្វឹកថ្មីត្រូវបានតែងតាំង។ យោងតាមសារព័ត៌មាន Daily Mail លោក Mauricio Pochettino មានបំណងក្នុងការទទួលយកការងារបន្តពីលោក Ole និងចង់ត្រលប់មកកាន់ក្របខ័ណ្ឌ Premier League វិញផងដែរ។ គ្រូបង្វឹកសញ្ជាតិហ្សង់ទីនរូបនេះ ត្រូវបានគេរាយការណ៍ថាមិនសប្បាយចិត្តនៅឯទឹកដី PSG នោះទេ ហើយលោក មានការខកចិត្តក្នុងការគ្រប់គ្រងដែលពោរពេញដោយភាពអត្មានិយម។ លើសពីនោះ គ្រួសាររបស់លោក Pochettino នៅតែស្ថិតក្នុងទីក្រុងឡុងដ៍ ជាកន្លែងដែលគាត់ធ្វើការជាអ្នកចាត់ការទូទៅរបស់ Spurs ។ សរុបមក Pochettino ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការងារជាគ្រូបង្ចឹករបស់ Man United នៅពេលដែល Solskjaer ជំនួសលោក Jose Mourinho ក្នុងខែធ្នូ ឆ្នាំ 2018 ៕
22 Nov 2021
125 views
Football News
Glazer យល់ព្រមឲ្យក្រុមប្រឹក្សាភិបាលរបស់ក្លឹបបណ្តេញលោក Solskjaer ចេញហើយ
ក្រុមប្រឹក្សាភិបាលរបស់ក្លឹប Manchester United បានសម្រេចចិត្តបណ្តេញលោក Ole Gunnar Solskjaer ចេញពីតំណែងជាគ្រូបង្វឹក បន្ទាប់ពីចាញ់ Watford កាលពីយប់មិញក្នុងលិទ្ធផល 4 ទល់នឹង 1 ។ យោងតាមអ្នកកាសែត Fabrizio Romano ម្ចាស់ក្លឹប Joel Glazer ក៏បានយល់ព្រមលើការបណ្តេញគ្រូបង្វឹកសញ្ជាតិន័រវេសរូបនេះផងដែរ។ សេចក្តីថ្លែងការណ៍ផ្លូវការកំពុងដំណើរការ ដោយមានកិច្ចព្រមព្រៀងទៅវិញទៅមកដើម្បីបង្ហាញពីការគោរពចំពោះលោក Solskjaer និងចែកផ្លូវគ្នាដោយសន្តិវិធី។ មានរបាយការណ៍លើកឡើងថា Darren Fletcher និង Michael Carrick បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលកាន់តំណែងក្រុមជាដំណោះស្រាយបណ្តោះអាសន្នប្រសិនបើមិនទាន់រកអ្នកមកជំនួសលោក Solskjaer បាននោះ។ Man United បានចាញ់ 4 លើកក្នុងចំណោម 5 ប្រកួតចុងក្រោយរបស់ពួកគេក្រោមការដឹកនាំរបស់លោក Solskjaer ដោយឈរនៅលេខ 7 ក្នុងតារាង Premier League ៕
21 Nov 2021
138 views
Football News
Pochettino មានបំណងចង់វិលត្រលប់ទៅកាន់ទឹកដីអង់គ្លេសវិញ
គ្រូបង្វឹកក្រុម Paris Saint-Germain លោក Mauricio Pochettino មានបំណងចង់ត្រឡប់ទៅកាន់ប្រទេសអង់គ្លេសវិញបន្ទាប់ពីចូលកាន់ជិតមួយឆ្នាំមក។ យោងតាមសារព័ត៌មាន The Telegraph អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនរូបនេះមានចំណាប់អារម្មណ៍ក្នុងការចង់ត្រលប់ទៅកាន់ក្របខ័ណ្ឌ Premier League វិញ ខណៈដែលកិច្ចសន្យាបច្ចុប្បន្នជាមួយក្រុមបារាំង PSG ផុតកំណត់នៅរដូវក្តៅឆ្នាំ 2023 ។ ប្រភពបានអះអាងថា Pochettino អាចនឹងជំនួសកន្លែងលោក Ole Gunnar Solskjaer នៅតំណែងរបស់គាត់ជាអ្នកចាត់ការក្រុមបិសាចក្រហម Manchester United ។ មុនពេលចូលរួមជាមួយក្រុមអ្នកមានបារាំង PSG លោក Pochettino ដឹកនាំក្រុម Tottenham Hotspur ចន្លោះឆ្នាំ 2014 និង 2019 ដឹកនាំក្រុមអង់គ្លេសមួយនេះទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ក្នុងឆ្នាំ 2018/19 តទល់ជាមួយក្រុមហង្សក្រហម Liverpool ៕
14 Nov 2021
124 views
Football News
Ole ថាការរិះគន់របស់មហាជន ធ្វើឲ្យលោកកាន់តែរឹងមាំ
លោក Ole Gunnar Solskjaer បានអរគុណសម្រាប់ការរិះគន់ ហើយពាក្យទាំងអស់បានជួយឲ្យលោកកាន់តែរឹងមាំជាងមុន។ Ole អ្នកចាត់ការសញ្ជាតិន័រវែសត្រូវបានគេមើលឃើញថាកាន់តែកៀកនឹងការបាត់បង់តំណែង បន្ទាប់ពីចាញ់ Liverpool ដល់ទៅ ៥-០។ ប៉ុន្តែលោកបានបន្ថយសម្ពាធមួយកាំវិញ ក្រោយដឹកនាំ Man United យកឈ្នះដល់ទឹកដីរបស់ Spurs ៣-០ កាលពីចុងសប្ដាហ៍។ និយាយមុនប៉ះ Atalanta ក្នុងពានរង្វាន់ UCL នៅរាត្រីនេះលោក Ole បានលើកឡើងថា ការរិះគន់អាចធ្វើឲ្យយើងអាចក្រោកឈរដោយខ្លួនឯង។ លោកតែងតែរីករាយចំពោះការរិះគន់ទាំងឡាយ ហើយបន្តឲ្យវាមកទៀតចុះ។ អ្នកកាសែត អ្នកវិភាគ អ្នកជំនាញ ទាំងអស់មានការងារខុសគ្នា។ លោកនៅទីនេះមិនមែនដើម្បីប្រឈមមុខនឹងពួកគេនោះទេ។ លោកមិនត្រូវការមានជម្លោះជាមួយនរណាម្នាក់ឡើយ។ Manchester United នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលីដើម្បីលេងជាមួយ Atalanta សម្រាប់ការប្រកួតទី៤ ក្នុងវគ្គសន្សំពិន្ទុពានរង្វាន់ Champions League។ United ពេលនេះកំពុងស្ថិតនៅកំពូលតារាងពូល F មាន៦ពិន្ទុ ខណៈ Atalanta នៅលេខ៣មាន៤ពិន្ទុ៕
02 Nov 2021
175 views
Football News
ធ្លាយរឿង កីឡាករ Man Utd ម្នាក់សួរលោក Ole មិចបានដាក់ Maguire ជាប្រធានក្រុម
ទំនាក់ទំនងរវាងអ្នកចាត់ការ Ole Gunnar Solskjaer ជាមួយកីឡាករក្នុងក្រុមបិសាចក្រហម Manchester United ត្រូវបានគេដឹងថាបែកបាក់ខ្លាំង ជាពិសេសក្រោយពីលេងចាញ់ក្រុម Liverpool ក្នុងលទ្ធផល ៥ ទល់នឹង ០ ។ ក្រោយពីចប់ការប្រកួតនោះមក សមាជិកក្រុមចូលបន្ទប់ផ្លាស់សំលៀកបំបាក់ក៏មានការប្រកែកជាខ្លាំង ជាពិសេសចំណុចដែល Pogba បានកាតក្រហម និងសមាជិកម្នាក់ៗមិនមានអារម្មណ៍ក្នុងការប្រកួត។ វាបានធ្វើឱ្យបិសាចក្រហម មានសាច់បាល់លេងមិនល្អ សឹងតែអន់បំផុតតែម្ដង ដែលបណ្ដោយឱ្យ Liverpool រកគ្រាប់បាល់បានងាយៗក្នុងតង់ទី ១ រហូតដល់ ៤ គ្រាប់។ ប្រភពនៅអង់គ្លេសថែមទាំងទទួលបានដំណឹងទៀតថាក្នុងចំណោមសមាជិកឈុតធំនោះ ក៏មានម្នាក់បានដាក់សំនួរទៅលោក Ole ទាក់ទងនឹងការតែងតាំងប្រធានក្រុម Harry Maguire ថែមទៀត។ ដោយរូបគេចង់ដឹងហេតុផលអ្វីបានជាអ្នកចាត់ការន័រវែសរូបនេះសម្រេចយកខ្សែការពារកណ្ដាលរូបនេះជាប្រធានក្រុម? ខណៈដែលរូបគេ ភាគច្រើនបានបង្កកំហុសឱ្យដៃគូបង្កើតឱកាសជាញឹកញាប់ មិននិយាយតែក្នុងប្រកួតជាមួយក្រុម Liverpool នោះទេ។ រំលឹកថា Maguire ជាខ្សែការពារមានតម្លៃខ្លួនខ្ពស់ដែលក្រុម Man Utd ទិញពីក្រុម Leicester City មកកាលពីឆ្នាំ ២០១៩ ក្នុងតម្លៃ
27 Oct 2021
169 views
Football News
Man Utd មិនដក Ole ចោលឡើយ ដោយចាំមើល ៣ប្រកួតទៀតសិន
ក្រុមបិសាចក្រហម Manchester United បានសម្រេចជាផ្លូវការហើយមិនបណ្ដេញលោក Ole Gunnar Solskjaer ចេញពីតំណែងនោះទេ ដោយរង់ចាំមើល៣ប្រកួតទៀតសិន។ ក្រោយពីលេងចាញ់ Liverpool ទក់សាច់មក ថ្នាក់ដឹកនាំក្រុមបិសាចក្រហមបានបើកការប្រជុំភ្លាម ព្រោះចង់ស្វែងរកដំណោះស្រាយរឿងលេងមិនល្អនេះ។ តែយ៉ាងណា បើតាមការប្រជុំសម្រេចមក គឺថ្នាក់ដឹកនាំក្លឹបបន្ដផ្ដល់ទំនុកចិត្តលើអ្នកចាត់ការ Ole ដដែល ខណៈដែលបុគ្គលិកមានឥទ្ធិពលដូចជា Sir Alex Ferguson វិញ ក៏បន្ដចង់ផ្ដល់ពេលវេលាដល់អ្នកចាត់ការន័រវែសនេះបន្ដិចទៀតដែរ។ ដោយតាមគម្រោង ពួកគេចង់ឃើញការដឹកនាំរបស់លោក Ole ទល់ក្រុម Spurs នៅចុងសប្ដាហ៍នេះ ឬអាចដល់ការប៉ះ Atalanta និង Man City ថែមទៀត ទើបធ្វើការសម្រេចចិត្ត៕
27 Oct 2021
99 views
Football News
បេក្ខភាពអ្នកចាត់ការ៤នាក់ក្នុងបញ្ជីរបស់ United ត្រៀមជំនួសកន្លែង Ole
លោក និង Erik ten Hag កំពុងស្ថិតក្នុងបញ្ជីរបស់ក្លឹប Manchester United មកជំនួសកន្លែងលោក Ole Gunnar Solskjaer។ បិសាចក្រហមទើបតែចាញ់ធ្ងន់ក ៥ទល់នឹង០ក្រោមថ្វីជើងរបស់ Liverpool ក្នុងកីឡដ្ឋាន Old Trafford កាលពីថ្ងៃអាទិត្យ ធ្វើឲ្យកៅអីអ្នកចាត់ការរបស់លោក Ole កាន់តែក្ដៅ។ យោងតាម The Sun ក្លឹប Man Utd បានចុចឈ្មោះបេក្ខភាពអ្នកចាត់ការ៤នាក់ចុងក្រោយដែលមានលទ្ធភាពអាចមកកាន់តំណែងជំនួសលោក Ole។ អ្នកទាំង៤នាក់រួមមាន Zidane, Conte, Brendan Rodgers និង Erik ten Hag។ លោក Zidane និង Conte សុទ្ធតែទំនេរមិនទាន់មានក្លឹបកាន់ដូចគ្នា ហើយបេក្ខភាព២នាក់នេះត្រូវបានរំពឹងថាមានភាគរយខ្ពស់អាចមកបិសាចក្រហម។ Brendan ដែលបច្ចុប្បន្នកំពុងដឹកនាំ Leicester City និង Erik ten Hag អ្នកចាត់ការរបស់ Ajax
26 Oct 2021
115 views
Football News
Conte យល់ព្រមបើកចិត្តទទួលយកតួនាទីជាអ្នកចាត់ការរបស់ក្រុម Man United
សារព័ត៌មាន Manchester Evening News បាននិយាយថាអតីតអ្នកចាត់ការក្រុមតោខៀវ Chelsea លោក Antonio Conte ត្រូវបានគេរាយការណ៍ថាបើកចំហរក្នុងការទទួលយកតួនាទីអ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Manchester United ។ យោងតាមប្រភពបានឱ្យដឹងថា អ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះដែលមិនទាន់មានការងារថ្មីនោះទេបន្ទាប់ពីការចាកចេញរបស់គាត់ពីក្លឹប Inter Milan ប៉ុន្តែលោកចាប់អារម្មណ៍ក្នុងការមកកាន់ទឹកដីអង់គ្លេស។ សរុបមកលោក Antonio Conte ដែលបានដឹកនាំក្រុម Inter Milan ឲ្យឈ្នះពាន Serie A ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល 11 ឆ្នាំដោយបញ្ចប់ភាពខ្លាំងរបស់ក្រុមសេះបង្កង់ Juventus និងបានឈ្នះពានរង្វាន់ Premier League ក្នុងរដូវកាលដំបូងរបស់គាត់ជាមួយនឹងក្រុមតោខៀវ Chelsea ផងដែរ។ ភាពចាំបាច់ក្នុងការស្វែងរកអ្នកជំនួសលោក Ole Gunnar Solskjaer បានលេចចេញបន្ទាប់ពីចាញ់ Liverpool ក្នុងលិទ្ធផលមិនគួរឲ្យជឿ ៥ ទល់នឹង ០ នៅឯកីឡដ្ឋាន Old Trafford កាលពីថ្ងៃអាទិត្យ។ ទោះបីជាមានយុទ្ធនាការផ្ទេរកីឡាកររដូវក្តៅដ៏ល្បីក៏ដោយ Man United ទទួលបានត្រឹម
26 Oct 2021
170 views
Football News
Ole ប្រាប់អ្នកគាំទ្រកុំអាល់បោះបង់ ត្រូវតស៊ូបន្ថែមទៀត
បើទោះជាចាញ់ក្រុម Liverpool ដល់ទៅ ០-៥ មែន ប៉ុន្តែលោក Ole Gunnar Solskjaer បញ្ជាក់ថាលោកមិនបោះបង់ ឬចាកចេញពីតំណែងអ្នកចាត់ការក្រុមបិសាចក្រហម Manchester United ឡើយ។ នៅយប់មិញនេះ ជំនួបពណ៌ក្រហមនៅអង់គ្លេសក្នុងកីឡដ្ឋាន Old Trafford បានបញ្ចប់ទៅដោយលទ្ធផល Man Utd ចាញ់ក្រុម Liverpool ក្នុងលទ្ធផល ៥ ទល់នឹង ០ ឯណោះ។ បរាជ័យធ្ងន់កក្នុងដីខ្លួនឯងនេះ បានធ្វើឱ្យអ្នកគាំទ្របិសាចមិនសប្បាយចិត្តនោះទេ ដោយខ្លះបានដើរចេញពីកីឡដ្ឋានមុនចប់ការប្រកួតទៅហើយ។ ស្របពេលអ្នកវិភាគដទៃទៀតក៏និយាយថា Ole នៅមានកម្រិតមិនសមបន្ដដឹកនាំក្រុម Man Utd ទៀតនោះទេ។ តែសម្រាប់សាមីខ្លួនវិញ មិនបានគិតដូច្នេះឡើយ។ Ole ថាវាលឿនពេកសម្រាប់លោកដើម្បីបោះបង់ ឬមិនប្រឹងប្រែងស្ដាមុខមាត់ឡើងវិញនោះ។ អតីតកីឡាករឆ្នើមបិសាចក្រហមខាងលើបានបញ្ជាក់ថានៅថ្ងៃបន្ទាប់ លោកនឹងក្រោកឡើងដើម្បីវិភាគចំណុចខ្វះខាតក្នុងក្រុម ដើម្បីកែលម្អឡើងវិញ។ លោក នឹងធ្វើឱ្យអស់ពីសមត្ថភាពដើម្បីឆ្លងកាត់ការលំបាកមួយនេះ៕
25 Oct 2021
127 views
Football News
Cristiano Ronaldo បានស្នើសុំទៅលោក Ole ដើម្បីដាក់ឱ្យគាត់បានលេងគ្រប់ប្រកួត
កីឡាករ Cristiano Ronaldo ត្រូវបានគេរាយការណ៍មកថា គាត់បានស្នើសុំទៅកាន់អ្នកចាត់ការរបស់ក្រុម Manchester United លោក Ole Gunnar Solskjaer ដើម្បីឱ្យគាត់បានចាប់ផ្តើមជម្រើសដំបូងគ្រប់ការប្រកួតនៅក្នុងក្របខណ្ឌ Premier League សម្រាប់រដូវកាល ២០២១-២០២២ នេះ។ ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយកាល់ បានបង្ហាញនូវអារម្មណ៍មិនអស់ចិត្ត ក្រោយរូបគេមិនបានជាប់ជម្រើស ១១ នាក់ដំបូងនៅក្នុងជំនួបដែល Man UTD ជួបតទល់ជាមួយក្រុម Everton នៅក្នុងក្របខណ្ឌ Premier League ខណៈការប្រកួតនោះក្រុម បិសាចក្រហម ទទួលលទ្ធផលបានត្រឹម ១ ស្មើប៉ុណ្ណោះ។ យ៉ាងណាមិញ Ronaldo បានត្រឡប់លេងជាជម្រើសដំបូងវិញ នៅក្នុងជំនួបដែល Man UTD បានទៅសួរសុខទុក្ខក្រុម Leicester City ដល់ទឹកដី King Power ប៉ុន្តែអ្វីៗហាក់មិនគាប់ប្រសើរឡើយ ដោយនៅក្នុងការប្រកួតនោះពួកគេបានបរាជ័យក្នុងលទ្ធផល ៤ ទល់នឹង ២។ យោងតាមការចុះផ្សាយរបស់គេហទំព័រ The Sun
17 Oct 2021
166 views
Football News
ក្លិប Man Utd គ្មានគម្រោងក្នុងការបណ្តេញលោក Solskjaer ចេញទេ
តំណែងរបស់លោក Ole Gunnar Solskjaer ជាអ្នកដឹកនាំក្រុម Manchester United នឹងនៅមានសុវត្ថិភាពដដែល បើទោះបីជាលោកដឹកនាំក្រុមមិនសូវបានល្អក៏ដោយ បើយោងទៅតាមរបាយការណ៍។ ជាការពិតណាស់ ចាប់តាំងពីពាក់កណ្តាលនៃខែកញ្ញាមក គឺក្រុម Man Utd តែងតែទទួលរងនូវការបរាជ័យជារៀងរហូតនៅក្នុងក្របខណ្ឌ Premier League ទោះយ៉ាងដូចជាយប់មិញជាដើមដែលពួកគេបរាជ័យក្រោមថ្វីជើងរបស់ Leicester City រហូតដល់លទ្ធផល ៤-២។ បើយោងទៅតាមសារកាសែត The Athletic បានចុះផ្សាយឲ្យដឹងថា ក្លិប Man Utd នៅតែគាំទ្រឲ្យលោក Solskjaer បន្តដឹកនាំក្រុម ហើយគ្មានគម្រោងចង់យកគ្រូណាផ្សេងមកជំនួសទេ។ លើសពីនេះទៅទៀតក្លិបក៏បានបញ្ជាក់ថា លោក Solskjaer មានគុណសម្បត្តិច្រើនសម្រាប់ក្រុម ចាប់តាំងពីថ្ងៃដែលលោកមកដឹកនាំមកម្ល៉េះ អ៊ីចឹងហើយទើបក្លិបគ្មានគម្រោងក្នុងការបណ្តេញលោកចេញទេ៕
17 Oct 2021
116 views
Football News
ក្លឹប Manchester United កំពុងរង់ចាំព័ត៌មានអំពីភាពធ្ងន់ធ្ងរនៃរបួសរបស់ Varane
ក្រុមបិសាចក្រហម Manchester United នឹងត្រូវរង់ចាំដើម្បីដឹងពីការរងរបួសក្រលៀនរបស់ Raphael Varane ខណៈពេលកំពុងបំពេញកាតព្វកិច្ចជាមួយជម្រើស។ ខ្សែការពារសញ្ចាតិបារាំងរូបនេះបានរងរបួសក្នុងតង់ទី ១ ពេលជម្រើសជាតិបារាំងទទួលបានជ័យជម្នះ ក្នុងលិទ្ធផល ២ ទល់នឹង ១ ជាមួយជម្រើសអេស្ប៉ាញនៅវគ្គផ្តាច់ព្រ័ត្រ Nations League ហើយគ្រូបង្វឹកក្រុមជម្រើសជាតិបារាំងលោក Didier Deschamps បានផ្លាស់ប្ដូរគាត់ចេញមុនពាក់កណ្តាលតង់។ Raphael Varane នឹងត្រូវវាយតម្លៃដោយបុគ្គលិកពេទ្យរបស់ក្លឹប Man United នៅថ្ងៃអង្គារហើយនឹងធ្វើការស្កេនដើម្បីជួយកំណត់ថាតើគាត់នឹងត្រូវជាសះស្បើយរយៈពេលប៉ុន្មានសប្ដាហ៍។ យោងតាមសារពត៍មាន ESPN បានអោយដឹងថាក្រុមបិសាចក្រហម Man United កំពុងប្រឈមមុខនឹងការរង់ចាំយ៉ាងអន្ទះសារចំពោះដំណឹងរបួសរបស់ Varane ដោយសារតែបញ្ហាផ្សេងៗដែលអ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer កំពុងដោះស្រាយ។ ប្រសិនបើ Varane កំពុងរបួសនោះកីឡាករ Victor Lindelof និង Eric Bailly នឹងចាប់ផ្តើមការពារកណ្ដាលទល់នឹង Leicester នៅថ្ងៃសៅរ៍នេះ។ ខណះដែលខ្សែការពារនឹងត្រូវជាប្រធានក្រុម Harry Maguire ក៏កំពុងមានបញ្ហាកំភួនជើងរួចហើយដូច្នេះ Victor
12 Oct 2021
229 views