Tag: Ole
Football News
គ្រូតា Rangnick ធ្លាប់ថាខ្សែការពារម្នាក់នេះ មិនសមលេងឱ្យ Man Utd ទេ
បន្ទាប់ពីក្រុម Manchester United សម្រេចយកលោក Ralf Rangnick មកដឹកនាំក្រុមរយៈពេល៦ខែខាងមុខ គេជឿជាក់ថានឹងមានការផ្លាស់ប្ដូរច្រើនមិនខានក្នុងជម្រើស១១នាក់ដំបូង។ ការគិតបែបនេះក៏ព្រោះថាគ្រូបង្វឹកវ័យ៦៣ឆ្នាំមានការទាមទារខ្ពស់ និងប្រើប្រាស់កីឡាករខ្លាំង មិនដូចករណីរបស់ Ole ឡើយ ដែលកីឡាករម្ដងលេងល្អម្ដងលេងមិនបានល្អនោះ។ មួយវិញទៀតតាំងពីឆ្នាំមុនមកម្ល៉េះ លោក Ralf Rangnick បានវិភាគទៅលើក្រុមបិសាចក្រហមរូចទៅហើយដែរ ថាមានកីឡាករមួយចំនួននៅមានសមត្ថភាពមិនគ្រប់គ្រាន់ក្នុងការលេងឱ្យក្លឹបនេះទេ។ ដោយកាលនោះ លោកបានចុចឈ្មោះខ្សែការពារ Luke Shaw ផ្ទាល់តែម្ដង។ គ្រូបង្វឹកដែលគេឱ្យឈ្មោះថា Professor បានអះអាងថាកីឡាករអង់គ្លេសម្នាក់នេះសមត្ថភាពនៅមានកម្រិតនៅឡើយទេ។ រូបគេមិនទាន់សក្ដិសមសម្រាប់លេងឱ្យ Man Utd ឡើយ។ ក្លឹបបិសាចក្រហមគួរតែស្វែងរកអ្នកមានសមត្ថភាពគ្រប់គ្រាន់ជាងនេះដើម្បីលេង ព្រោះកីឡាករក្មេងៗមានសមត្ថភាពច្រើនណាស់៕
26 Nov 2021
154 views
Football News
ធ្លាយរឿង កីឡាករ Man Utd ម្នាក់សួរលោក Ole មិចបានដាក់ Maguire ជាប្រធានក្រុម
ទំនាក់ទំនងរវាងអ្នកចាត់ការ Ole Gunnar Solskjaer ជាមួយកីឡាករក្នុងក្រុមបិសាចក្រហម Manchester United ត្រូវបានគេដឹងថាបែកបាក់ខ្លាំង ជាពិសេសក្រោយពីលេងចាញ់ក្រុម Liverpool ក្នុងលទ្ធផល ៥ ទល់នឹង ០ ។ ក្រោយពីចប់ការប្រកួតនោះមក សមាជិកក្រុមចូលបន្ទប់ផ្លាស់សំលៀកបំបាក់ក៏មានការប្រកែកជាខ្លាំង ជាពិសេសចំណុចដែល Pogba បានកាតក្រហម និងសមាជិកម្នាក់ៗមិនមានអារម្មណ៍ក្នុងការប្រកួត។ វាបានធ្វើឱ្យបិសាចក្រហម មានសាច់បាល់លេងមិនល្អ សឹងតែអន់បំផុតតែម្ដង ដែលបណ្ដោយឱ្យ Liverpool រកគ្រាប់បាល់បានងាយៗក្នុងតង់ទី ១ រហូតដល់ ៤ គ្រាប់។ ប្រភពនៅអង់គ្លេសថែមទាំងទទួលបានដំណឹងទៀតថាក្នុងចំណោមសមាជិកឈុតធំនោះ ក៏មានម្នាក់បានដាក់សំនួរទៅលោក Ole ទាក់ទងនឹងការតែងតាំងប្រធានក្រុម Harry Maguire ថែមទៀត។ ដោយរូបគេចង់ដឹងហេតុផលអ្វីបានជាអ្នកចាត់ការន័រវែសរូបនេះសម្រេចយកខ្សែការពារកណ្ដាលរូបនេះជាប្រធានក្រុម? ខណៈដែលរូបគេ ភាគច្រើនបានបង្កកំហុសឱ្យដៃគូបង្កើតឱកាសជាញឹកញាប់ មិននិយាយតែក្នុងប្រកួតជាមួយក្រុម Liverpool នោះទេ។ រំលឹកថា Maguire ជាខ្សែការពារមានតម្លៃខ្លួនខ្ពស់ដែលក្រុម Man Utd ទិញពីក្រុម Leicester City មកកាលពីឆ្នាំ ២០១៩ ក្នុងតម្លៃ
27 Oct 2021
172 views
Football News
Ole ប្រាប់អ្នកគាំទ្រកុំអាល់បោះបង់ ត្រូវតស៊ូបន្ថែមទៀត
បើទោះជាចាញ់ក្រុម Liverpool ដល់ទៅ ០-៥ មែន ប៉ុន្តែលោក Ole Gunnar Solskjaer បញ្ជាក់ថាលោកមិនបោះបង់ ឬចាកចេញពីតំណែងអ្នកចាត់ការក្រុមបិសាចក្រហម Manchester United ឡើយ។ នៅយប់មិញនេះ ជំនួបពណ៌ក្រហមនៅអង់គ្លេសក្នុងកីឡដ្ឋាន Old Trafford បានបញ្ចប់ទៅដោយលទ្ធផល Man Utd ចាញ់ក្រុម Liverpool ក្នុងលទ្ធផល ៥ ទល់នឹង ០ ឯណោះ។ បរាជ័យធ្ងន់កក្នុងដីខ្លួនឯងនេះ បានធ្វើឱ្យអ្នកគាំទ្របិសាចមិនសប្បាយចិត្តនោះទេ ដោយខ្លះបានដើរចេញពីកីឡដ្ឋានមុនចប់ការប្រកួតទៅហើយ។ ស្របពេលអ្នកវិភាគដទៃទៀតក៏និយាយថា Ole នៅមានកម្រិតមិនសមបន្ដដឹកនាំក្រុម Man Utd ទៀតនោះទេ។ តែសម្រាប់សាមីខ្លួនវិញ មិនបានគិតដូច្នេះឡើយ។ Ole ថាវាលឿនពេកសម្រាប់លោកដើម្បីបោះបង់ ឬមិនប្រឹងប្រែងស្ដាមុខមាត់ឡើងវិញនោះ។ អតីតកីឡាករឆ្នើមបិសាចក្រហមខាងលើបានបញ្ជាក់ថានៅថ្ងៃបន្ទាប់ លោកនឹងក្រោកឡើងដើម្បីវិភាគចំណុចខ្វះខាតក្នុងក្រុម ដើម្បីកែលម្អឡើងវិញ។ លោក នឹងធ្វើឱ្យអស់ពីសមត្ថភាពដើម្បីឆ្លងកាត់ការលំបាកមួយនេះ៕
25 Oct 2021
133 views
Football News
លោក Ole Gunnar Solskjaer គិតថាក្រុមតោខៀវ Chelsea គឺជាគូប្រជែងរដូវកាលនេះ
លោក Ole Gunnar Solskjaer នារដូវកាលនេះជឿជាក់ថាក្រុម Manchester United មានសង្ឃឹមច្រើនក្នុងការឈ្នះពាន Premier League ប៉ុន្តែលោកក៏មើលឃើញក្រុម Chelsea ជាឧបសគ្គធំក្នុងការសម្រេចក្ដីស្រមៃដែរ។ ក្រុមបិសាចក្រហមអាចនិយាយបានថាពេញជើងអស់ទៅហើយ និងកាន់តែមានទំនុកចិត្តថែមទៀត បន្ទាប់ពីពួកគេបាននាំ Legend របស់ខ្លួន Cristiano Ronaldo ត្រលប់មកវិញ។ ដោយមើលឃើញពីសក្តានុពលរបស់ក្រុមល្អនេះហើយ ទើបបានជាលោក Ole អ្នកចាត់ការក្រុម Man Utd មានទំនុកចិត្តខ្ពស់ក្នុងការប្រជែងពានរង្វាន់រដូវកាលនេះហើយ។ ទន្ទឹមគ្នានេះដែរ អ្នកចាត់ការខាងលើក៏មើលឃើញមានក្រុមមួយដែលជាឧបសគ្គធំសម្រាប់បិសាចក្រហមផងដែរ។ ដោយក្រុមនោះ គឺតោខៀវ Chelsea ក្រោមការដឹកនាំរបស់លោក Thomas Tuchel ដែលទើបលើកពាន UEFA Champions League រដូវកាលមុន។ ក្រុមមួយនេះ បាននាំចូលកីឡាករល្អ Lakaku មកពង្រឹងតំបន់ប្រយុទ្ធទៀត ដែលនឹងធ្វើឱ្យពួកគេកាន់តែមុតស្រួច និងអាចបង្កជាបញ្ហាសម្រាប់ Man Utd ក្នុងដំណើរចង់បានពានរដូវកាលនេះដែរ។ អ្នកគាំទ្រក៏មើលឃើញថា Chelsea រដូវកាលនេះ ពេញកម្លាំងល្អតាំងពីក្រោមដល់លើ មិនចាញ់
06 Sep 2021
286 views