Tag: Olivier Giroud
Football News
Giroud ប្រាប់ពីមូលហេតុដែលខ្លួនចាកចេញពី Chelsea ទៅ AC Milan
ខ្សែប្រយុទ្ធ Olivier Giroud បាននិយាយប្រាប់ទៅកាន់សារព័ត៌មាន Telefoot នៅក្នុងថ្ងៃនេះពីមូលហេតុដែលគេធ្វើការសម្រេចចិត្តចាកចេញពីក្លឹបអង់គ្លេស Chelsea ទៅកាន់ក្លឹបអ៊ីតាលី AC Milan សម្រាប់រដូវកាលឆ្នាំ២០២១/២២នេះ។ Giroud បាននិយាយថា៖” ខ្ញុំចូលចិត្តនៅ Premier League នេះណាស់ប៉ុន្តែមានចំណុចខ្លះ ដែលធ្វើឲ្យខ្ញុំត្រូវតែធ្វើការសម្រេចចិត្តបែបនេះ។ ខ្ញុំធ្លាប់បានប្រាប់អ្នកចាត់ការ Thomas Tuchel ថានៅ៣ខែចុងក្រោយ នៃរដូវកាលមុនហ្នឹងគឺពិបាកខ្លាំងណាស់សម្រាប់ខ្ញុំ “។ កីឡាករនេះបន្តថា៖” អញ្ចឹងច្បាស់ណាស់ជម្រើសរបស់ខ្ញុំគឺមានតែចាកចេញពី Chelsea ហ្នឹងឯង។ ខ្ញុំបន្តដំណើរទៅមុខ ដោយមានអារម្មណ៍ ក៏ដូចជាបទពិសោធន៍ល្អៗជាមួយក្លឹបនេះណាស់ តែម៉េចក៏ដោយខ្លះក៏ល្អទៅ ខ្លះក៏មិនល្អទៅ តែយើងធ្លាប់ឈ្នះពានសំខាន់ៗ៣ដងជាមួយគ្នា “។ Giroud ធ្លាប់ឈ្នះពាន៣ដងជាមួយ Chelsea ដូចជាពាន FA Cup ពាន Europa League និងពាន Champions League។ នៅខណៈនេះ ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំរូបនេះមកលេងឲ្យ AC Milan ដោយចូលរួមលេងបាន៤ប្រកួត និងរកគ្រាប់បាល់បាន២គ្រាប់៕
27 Sep 2021
180 views
Football News
Giroud ទៅលេងនៅអ៊ីតាលីហើយ ក្រោយចំណាយពេល ៩ឆ្នាំនៅអង់គ្លេស
ខ្សែប្រយុទ្ធបារាំង Olivier Giroud បានផ្លាស់ទៅលេងនៅលីគកំពូលអ៊ីតាលី ជាមួយនឹងក្លឹប AC Milan ហើយនៅក្នុងថ្ងៃនេះ។ ក្លឹប AC Milan ត្រូវបានសារព័ត៌មានបាល់ទាត់ធំៗរាយការណ៍ថា បង់ឲ្យ Chelsea សរុប ២.៤លានដុល្លារដើម្បីទិញកីឡាករវ័យ ៣៤ឆ្នាំរូបនេះ។ Giroud អាចនឹងចុះកុងត្រារយៈពេល ២ឆ្នាំ ជាមួយ AC Milan ក្រោយពីបញ្ចប់ការធ្វើតេស្តសុខភាពនៅក្នុងថ្ងៃសុក្រនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Sky Sports។ កីឡាកររូបនេះបានចំណាយពេល ៩ឆ្នាំលេងនៅ Premier League ដោយពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៨ Giroud លេងឲ្យ Arsenal ហើយពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ កីឡាកររូបនេះរួមរស់ជាមួយ Chelsea។ តាមពិតទៅ កីឡាកររូបនេះមានបំណងចាកចេញពី Chelsea យូរហើយ ដោយសារតែគេមិនសូវបានលេងទៀងទាត់។ នៅក្នុងរដូវកាល ២០២០/២១ កីឡាកររូបនេះលេងនៅ Premier League បានតែ ១៧ប្រកួតប៉ុណ្ណោះ ហើយចាប់ពីខែមីនាមក ខ្សែប្រយុទ្ធរូបនេះមិនបានលេងនៅជម្រើសដំបូងទេ៕
17 Jul 2021
137 views
Football News
Giroud ផ្ទេរទៅលេងនៅក្លឹប AC Milan ហើយ ក្នុងតម្លៃខ្លួន១លានផោន
ខ្សែប្រយុទ្ធ Olivier Giroud នឹងសម្រេចការផ្ទេរទៅលេងនៅក្លឹប AC Milan នៅថ្ងៃនេះហើយ ក្នុងតម្លៃខ្លួនប្រមាណជា១លានផោន។ លោក Paolo Maldini ថ្នាក់ដឹកនាំក្លឹប AC Milan បានប្រកាសមុនតែម្ដង ថាក្លឹបសម្រេចទិញបាន Giroud មករួមក្រុមហើយនៅក្នុងតម្លៃ១លានផោនពីក្រុម Chelsea ។ រូបគេនឹងមកដល់ ហើយចុះកុងត្រានៅថ្ងៃនេះតែម្ដង។ បុរសវ័យ៣៤ឆ្នាំខាងលើនេះ ទើបតែបន្ដកុងត្រា១ឆ្នាំជាមួយក្រុមតោខៀវទេ ប៉ុន្តែដោយសារមិនស្ថិតក្រោមការប្រើប្រាស់របស់លោក Thomas Tuchel ទើបរូបគេសម្រេចចិត្តចាកចេញទៅរកក្លឹបថ្មីលេង។ កីឡាករជម្រើសជាតិបារាំងខាងលើ បានចំណាយពេល៩ឆ្នាំនៅអង់គ្លេស ដោយលេងឱ្យក្រុម Arsenal ពីឆ្នាំ២០១២ដល់២០១៨ បន្ទាប់មកក៏ចូលរួមជាមួយក្រុម Chelsea រហូតមកដល់ពេលនេះ។ នៅកាំភ្លើងធំ Arsenal និង Chelsea រូបគេបានឈ្នះពានរង្វាន់ជាច្រើន ជាពិសេសនៅចុងក្រោយនេះ ឈ្នះ Champions League ដែលជាពានរង្វាន់ធំនៅអឺរ៉ុប៕
15 Jul 2021
163 views
Football News
ក្រុម AC Milan និង Chelsea យល់ព្រមផ្ទេរ Giroud
ការសែត Le Parisien បានសរសេរថាខ្សែប្រយុទ្ធ Olivier Giroud កំពុងផ្ទេរពីក្រុមតោខៀវ Chelsea ទៅទឹកដីអ៊ីតាលីគឺក្រុម AC Milan ។ ការផ្ទេរខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំរូបនេះត្រូវបានយល់ព្រមហើយកិច្ចព្រមព្រៀងនេះនឹងត្រូវប្រកាសជាផ្លូវការនាពេលឆាប់ៗនេះ។ គេរំពឹងថាកីឡាករសញ្ជាតិបារាំងរូបនេះនឹងទទួលការព្យាបាលនៅថ្ងៃច័ន្ទទី ១២ ខែកក្កដានេះ។ ថ្លៃសេវាត្រូវបានកំណត់ចំនួន ១ លានអឺរ៉ូខណៈដែល Chelsea អាចទទួលបានប្រាក់រង្វាន់ចំនួន ១ លានអឺរ៉ូផ្សេងទៀត។ Giroud និង Milan បានយល់ព្រមលើកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ ២០២៣ ជាមួយនឹងប្រាក់ខែ ៤ លានផោនក្នុងមួយឆ្នាំ។ ខ្សែប្រយុទ្ធរូបនេះលេងបាន ១៧ ប្រកួតនៅ EPL កាលពីរដូវកាលមុននិងរកបាន ៤ គ្រាប់។
10 Jul 2021
159 views
Football News
Giroud៖ តាចាស់ម្នាក់នេះមិនទាន់ស្លាប់ទេ ខ្ញុំនៅចង់លេងឲ្យជម្រើសជាតិបារាំងបន្តទៀត
ខ្សែប្រយុទ្ធបារាំង Olivier Giroud បាននិយាយនៅថ្ងៃនេះថា តាចាស់ម្នាក់នេះមិនទាន់ស្លាប់ទៅណាទេ គេចង់នៅលេងបន្តឲ្យជម្រើសជាតិបារាំងនេះទៀត។ Giroud បាននិយាយថា៖” ខ្ញុំនៅមិនទាន់ចង់បញ្ចប់អាជីពនៅជម្រើសជាតិនោះទេ។ អញ្ចឹងរាប់ខ្ញុំបញ្ចូលខ្លះផង។ ខ្ញុំអាយុជិត ៣៥ឆ្នាំហើយ ប៉ុន្តែខ្ញុំនៅឃ្លានលេងដូចមនុស្សអាយុជាង ២០ឆ្នាំអញ្ចឹង “។ កីឡាករនេះបន្ថែមថា៖” និយាយទៅក្រមបារាំងឥឡូវនេះមានខ្សែប្រយុទ្ធខ្លាំងគ្រាន់បើ។ ប៉ុន្តែយ៉ាងក្ដីខ្ញុំនូវតែមានឱកាសចូលលេងឲ្យក្រុមដដែលអញ្ចឹង។ ព្រោះតែគ្មានកីឡាករណាម្នាក់ ដែលមានប្រវត្តិលេងដូចខ្ញុំនៅឡើយទេ។ អញ្ចឹងហើយខ្ញុំមកនេះគឺមកជួយលេង និងធ្វើអ្វី ដែលខ្ញុំចង់ធ្វើ។ ខ្ញុំដឹងថាត្រូវធ្វើយ៉ាងម៉េចជាមួយក្រុមមួយនេះ។ ខ្ញុំនៅចង់លេងនៅឡើយទេ អញ្ចឹងហើយបើកីឡាករក្មេងៗណាចង់ជំនួសខ្ញុំ គេត្រូវត្រៀមខ្លួនគេឲ្យហើយដែរទៅ “។ គួរបញ្ជាក់ផងដែរថា Giroud ត្រូវបានគេសង្ស័យពីការចាកចេញនឹងអាជីពបាល់ទាត់របស់គេនៅក្រុមជម្រើសជាតិបារាំងមួយនេះ ក្រោយកីឡាករមួយនេះជាកីឡាករសម្រាប់ជំនួស និងមិនសូវជាបានចូលលេងក្នុងការប្រកួត Euro 2020 នេះ៕
22 Jun 2021
135 views
Football News
អតីតម្ចាស់ពាន Ballon d’Or ម្នាក់ថា បារាំងប្រយុទ្ធពេញសាច់ល្អណាស់ មានដល់៧នាក់
អតីតជម្រើសជាតិបារាំងនិងជាម្ចាស់ពាន Ballon d’Or ឆ្នាំ១៩៩១ លោក Jean-Pierre Papin បានលើកឡើងថា បារាំងឆ្នាំនេះមានអ្នកប្រយុទ្ធពេញជើងល្អណាស់ មានដល់៧នាកឯណោះ។ បារាំងត្រូវបានគេចាត់ទុកក្នុងចំណោមជាក្រុមមួយរំពឹងឈ្នះពាននៅ Euro ២០២០ នេះ។ ក្រុមរបស់លោក Didier Deschamps ពេលនេះត្រូវបានគេមើលឃើញមានប្រយុទ្ធល្អជាងច្រើន ជាពិសេសការកោះហៅ Karim Benzema មកវិញ។ Kylian Mbappe, Antoine Griezmann, Kingsley Coman, Olivier Giroud, Ousmane Dembele, Wissam Ben Yedder និង Karim Benzema សុទ្ធតែជាអ្នកប្រយុទ្ធរបស់បារាំង។ លោក Jean-Pierre Papin បាននិយាយថា តំបន់ខាងលើរបស់ក្រុមរហស្សនាមមាន់គកពេញដោយថាមពល។ Jean-Pierre Papin បានលើកឡើងថា បារាំងពេលនេះមានប្រយុទ្ធដល់ទៅ៧ គ្រប់គ្រាន់សម្រាប់បាញ់ហើយ។ ចំពោះការវិលត្រឡប់មកវិញរបស់ Benzema មកកាន់ជម្រើសជាតិវិញពិតជាស័ក្ដសមហើយ ក្រោយខកខានលេងអស់៦ឆ្នាំ៕
15 Jun 2021
255 views
Football News
ត្រូវតែនិយាយបានធូរទ្រូង! ទីបំផុត Mbappe ចេញមុខប្រាប់ពីរឿងអន់ចិត្តនឹង Giroud
Kylian Mbappe បានទម្លាយឲ្យដឹងថា គេពិតជាកើតអារម្មណ៍មិនល្អក្នុងចិត្ត ដោយសារតែសម្ដីរិះគន់របស់ Olivier Giroud ដែលថា មិត្តរួមក្រុមបារាំងមិនសូវបោះបាល់ឲ្យគេលេង។ Giroud បាននិយាយបន្ទាប់ពីបារាំងបានយកឈ្នះប៊ុលហ្គារីក្នុងការប្រកួតមិត្តភាពថា គេមិនទទួលបានបាល់ទេ ទោះរត់ចូលក្នុងតំបន់គ្រោះថ្នាក់ក៏ដោយ។ សម្ដីនេះត្រូវបានគេដឹងថាចង់សំដៅទៅកាន់ Mbappe។ តារារបស់ PSG កីឡាករ Mbappe បានលើកឡើងថា គេនឹងពេញចិត្ត ប្រសិនបើ Giroud និយាយបែបនេះមកកាន់គេតែ២នាក់ ជាជាងនិយាយចំហទៅកាន់សារព័ត៌មាន។ សម្ដីរបស់ Giroud ពិតជាប៉ះពាល់ដល់អារម្មណ៍របស់ Mbappe មែន។ ថ្មីៗនេះ Mbappe បានចេញមកបកស្រាយអំពីបញ្ហានេះហើយដើម្បីឲ្យធូរចិត្ត។ “ខ្ញុំបាននិយាយជាមួយ Giroud។ គ្រប់គ្នាដឹងថារឿងដែលកើតឡើង។ វាពិតណាស់ ខ្ញុំមានអារម្មណ៍មិនសប្បាយចិត្តដោយពាក្យនោះ។ ប៉ុន្តែពួកយើងមិនចាត់ទុកវាជារឿងធំឡើយ ព្រោះពួកយើងនៅទីនេះតំណាងឲ្យបារាំង”៕
14 Jun 2021
213 views
Other News
Tottenham Hotspur កំពុងចរចារនាំយកខ្សែប្រយុទ្ធ Chelsea ម្នាក់មករួមក្រុម
ក្រុម Tottenham Hotspur ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Jose Mourinho កំពុងបើកការចរចារ ផ្ទេរយកខ្សែប្រយុទ្ធ Olivier Giroud មុនពេលទីផ្សារដោះដូរកីឡាករនិងបិទនៅថ្ងៃសុក្រខាងមុខនេះហើយ។ ប្រភពពីគេហទំព័រ Sky Sports បានចុះផ្សាយថាក្រុម Spurs ត្រៀមផ្តល់កិច្ចសន្យាដល់ខ្សែប្រយុទ្ធបារាំងរូបនេះរយៈពេល ១ឆ្នាំកន្លះ ជាមួយទំនុកចិត្តថាពួកគេអាចនាំយក Giroud មកកាន់ទឹកដី London Stadium។ Tottenham កំពុងត្រូវការខ្សែប្រយុទ្ធម្នាក់មកបំពេញចន្លោះប្រហោងជួរមុខ បន្ទាប់ពីប្រធានក្រុម Harry Kane និងត្រូវអវត្តមានរយៈពេលយូរ រហូតដល់ខែមេសា ខណៈដែល Giroud ចង់ស្វែងរកការប្រកួតប្រជែងជាមួយក្លឹបថ្មី ទោះបីជា Chelsea ហាក់មិនចង់លក់កីឡារូបនេះទៅកាន់ក្លឹបប្រជែងលីក ដែលមានមូលដ្ឋានរួមទីក្រុងនោះទេ។ ប៉ុន្តែមូលហេតុ Giroud តែមួយគត់គឺដើម្បីបង្កើនឱកាសចូលលេងបានច្រើន ដើម្បីជាប់ជម្រើសជាតិបារាំងដើម្បីចូលរួមក្នុងព្រឹត្តិការណ៏ Euro ឆ្នាំ២០២០។ ជ័យលាភី World Cup ២០១៨ ធ្លាប់មានការចាប់អារម្មណ៏ពីសំណាក់ក្លឹប Inter Milan ក៏ប៉ុន្តែក្រុមប្រឹក្សាភិបាលក្លឹបយក្សអ៊ីតាលី ជឿជាក់ថាពួកគេបច្ចុប្បន្នកំពុងមានធនធានគ្រប់គ្រាន់ ក្រោយពីនាំយកកីឡាករមកពីក្របខណ្ឌ Premier League
29 Jan 2020
283 views
Other News
Olivier Giroud ត្រៀមធ្វើតេស្តសុខភាពសប្ដាហ៍នេះដើម្បីផ្ទេរចូល Inter Milan
សារព័ត៌មាន Sky Sport Italia រាយការណ៍ថាខ្សែប្រយុទ្ធ Olivier Giroud របស់ Chelsea នឹងធ្វើតេស្តសុខភាពចុងសប្ដាហ៍នេះ ដើម្បីផ្ទេរចូល Inter Milan ដើម្បីធ្វើការជាមួយគ្រូចាស់របស់គេ Antonio Conte។ Inter Milan បានបង្កើនសំណើរបស់ខ្លួនមកកាន់ Chelsea ជាមួយតម្លៃ៥.៥លានផោន ខណៈកិច្ចសន្យារបស់គេនឹងផុតសុពលភាពនៅរដូវក្ដៅ២០១៩នេះ។ ខ្សែប្រយុទ្ធបារាំង Giroud វ័យ៣៣ឆ្នាំ បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Inter រួចហើយ ប៉ុន្តែមុននេះក្លិបនិងក្លិបនៅប្រទាំងប្រទើសត្រង់តម្លៃផ្ទេរបន្តិច។សូមរំឭកថា លោក Conte ជាអ្នកនាំយក Giroud ពី Arsenal មក Chelsea ក្នុងខែមករាឆ្នាំ២០១៨ ក្នុងតម្លៃ១៨លានផោន។ លោក Frank Lampard អ្នកចាត់ការ Chelsea បច្ចុប្បន្នបានលើកឡើងថា Giroud ដែលមិនមែនជាជម្រើសទី១របស់លោក អាចចេញក្នុងខែនេះបានបើមានកិច្ចព្រមព្រៀងមួយដែលល្អសម្រាប់ទាំងអស់គ្នា៕
15 Jan 2020
243 views
Other News
គ្រូជម្រើសជាតិបារាំង ជម្រុញឲ្យកីឡាករ Giroud ដើរចេញពី Chelsea ទៅរកកន្លែងថ្មី
អាជីពរបស់កីឡាករ Olivier Giroud នឹងទទួលបានភាពល្អប្រសើរបំផុត បើចាកចេញពីក្រុមតោខៀវ Chelsea នៅខែមករាខាងមុខ នេះបើយោងតាមលោក Didier Deschamps ដែលជាគ្រូបង្វឹករបស់ខ្សែប្រយុទ្ធរូបនេះ ក្នុងក្រុមជម្រើសជាតិបារាំង ។ ជាក់ស្តែងទោះបីជាមានការរិះគន់ច្រើនក៏ដោយ តែលោក Deschamps នៅតែជាអ្នកគាំទ្រដ៏ធំមួយរបស់ Giroud ខណ:ដែលអតីតខ្សែប្រយុទ្ធក្រុម Arsenal រូបនេះ កំពុងជួបប្រទះការលំបាក យ៉ាងខ្លាំងក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Lampard ។ ់ ហើយយ៉ាងណាមិញ ដោយមើលឃើញពីស្ថានភាពបែបនេះ លោក Deschamps បានផ្តល់ដំបូន្មានដល់ Giroud ឱ្យពិចារណារើបង្វេចចេញពីទឹកដី Stamford Bridge ខណ:ក្លឹប Inter Milan កំពុងពិចារណាចុះហត្ថលេខាលើរូបគេនៅខែក្រោយនេះ ។ មិនតែប៉ុណ្ណោះ លោក Deschamps បាននិយាយថា ៖ “ ស្ថានភាពរបស់គាត់នៅ Chelsea មិនមានការផ្លាស់ប្តូរទេ ក្នុងរយៈពេលពីរខែមកនេះ ។ ហើយប្រសិនបើគាត់មិនអាចទទួលបានឱកាសនៅឯ Chelsea ទេ គំនិតខ្ញុំ គេគឺត្រូវទៅកន្លែងផ្សេងទៀត
16 Dec 2019
417 views
Other News
Lampard ត្រៀមលក់ចេញកីឡាករ Olivier Giroud របស់ Chelsea នៅខែមករា
តាមសារព័ត៌មាន Sportsmole បានចុះផ្សាយថាអ្នកចាត់ការក្លឹប Chelsea លោក Frank Lampard បាននឹងកំពុងរៀបចំសំណើនៃការលក់ចេញខ្សែប្រយុទ្ធ Olivier Giroud ចេញពី Stamford Bridge នៅទីផ្សារដោះដូរខែមករាខាងមុខ។ ការឡើងកូដនៃទម្រង់លេងយុវជន Tammy Abraham បាននឹងកំពុងទាក់ចិត្ត Lampard ឲ្យសម្លឹងឃើញពីទេពកោសល្យរបស់យុវជនរូបនេះ ជាជាងកីឡាករវ័យចំណាស់ Giroud ដែលមានវ័យ ៣៣ ឆ្នាំទៅហើយនោះ។ ត្បិតមិនទាន់អាចបញ្ជាក់ពីតម្លៃនៃហាងឆេងថ្លៃខ្លួននៃកីឡាករបារាំង តែដំណឹងល្ហិចល្ហៀងកន្លងទៅក៏លឺថា Real Madrid ចង់បានរូបគេផងដែរ។ រំឭកថាចាប់តាំងពីផ្លាស់មកពី Arsenal ខ្សែប្រយុទ្ធ Giroud បង្ហាញខ្លួនសរុប ៦៨ លើកឲ្យ Chelsea រកបាន ១៩ គ្រាប់ ពោលគឺរួមរស់នៅតោខៀវរយៈពេលជិត ២ ឆ្នាំហើយ៕
22 Oct 2019
891 views
Other News
Olivier Giroud បង្ហើបប្រាប់ថា ខ្លួនអាចនឹងចាកចេញពី Chelsea នៅខែមករា
ខ្សែប្រយុទ្ធ Olivier Giroud សារភាពថា ខ្លួនអាចនឹងត្រូវចាកចេញពីក្លឹប Chelsea នៅរដូវកាលទិញដូរកីឡាករបើកទ្វារខែមករាខាងមុខនេះ។ Giroud រកបាន២គ្រាប់សម្រាប់ជម្រើសជាតិក្រុមបារាំង អំឡុងពេលប្រកួតជម្រុះក្នុងក្របខណ្ឌ Euro 2020 ប៉ុន្តែ Giroud យល់ថា ឱកាសក្នុងក្រុមជម្រើសដំបូងនៅក្លឹប Chelsea ហាក់ដូចជាមានបញ្ហា បន្ទាប់ពីកីឡាករវ័យក្មេង Tammy Abraham បង្ហាញទម្រង់លេងយ៉ាងល្អ។ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Tammy រកបាន៨គ្រាប់ក្នុងការបង្ហាញមុខសម្រាប់ក្រុម Chelsea នៅរដូវកាលនេះ ស្របពេល Giroud បានបង្ហាញមុខត្រឹមតែ១លើកគត់ក្នុងក្រុមជម្រើសរបស់លោក Frank Lampard ។ ប៉ុន្តែ Giroud ប្តេជ្ញា នឹងបន្តប្រជែងយកកៅអីនៅក្លឹប Chelsea បើទោះបីជាដឹងថា ខ្លួនត្រូវធ្វើការសម្រេចចិត្តនៅខែមករានេះក៏ដោយ។ Giroud បាននិយាយថា “ខ្ញុំនឹងប្រជែងយកកៅអីក្នុងក្រុមជម្រើសរបស់ Chelsea ។ គ្រូបង្វឹកដឹងរឿងនេះ។ ហើយយើងនឹងធ្វើការសម្រេចចិត្តនៅខែមករា”។ អតីតកីឡាករក្លឹប Arsenal រូបនេះបន្តថា ខ្លួនមិនខ្លាចនឹងការផ្ទេរចេញនោះទេ៕
18 Oct 2019
261 views
Other News
ទោះមិនសូវបានលេងឲ្យ Chelsea តែ Olivier Giroud នៅតែជាប់ជម្រើសជាតិបារាំង
គ្រូបង្វឹក Didier Deschamps បានប្រកាសក្រុមរបស់ខ្លួន ដើម្បីជួប អ៊ីស្លង់ ក្នុងជំនួបមិត្តភាព នៅថ្ងៃទី ១១ តុលា និង ជួប ទួកគី ក្នុងវគ្គជម្រុះ Euro 2020 នៅថ្ងៃទី ១៤ តុលា។ ក្នុងនោះ Olivier Giroud ដែលជាខ្សែប្រយុទ្ធមិនសូវបង្ហាញវត្តមានក្រោមការដឹកនាំរបស់ Lampard ក៏បន្តនៅមានវត្តមាន។ ចំណែក មិត្តរួមក្រុម ពីររូបទៀត ក៏ស្ថិតក្នុងបញ្ជីដែរ រួមមាន ខ្សែការពារ Kurt Zouma និង ខ្សែបម្រើ N’Golo Kanté ក៏ស្ថិតក្នុងបញ្ជីដូចគ្នា។ ចំណែក Mike Maignan អ្នកចាំទីរបស់ Lille ត្រូវជំនួស Hugo Lloris ដែលបាក់ដៃកាលចាញ់ Brighton 3-0 នាសប្ដាហ៍កន្លងទៅ។ អ្នកចាំទី៖ Alphonse Areola (Real Madrid) Mike
08 Oct 2019
645 views
Other News
Giroud បង្ហាញពីការសន្ទនាជាមួយ Wenger មុនពេលផ្ទេរទៅ Chelsea
Arsene Wenger ចង់ឱ្យ Giroud ចាកចេញដើម្បីបង្កើនឱកាសរបស់គាត់ក្នុងការបង្កើតក្រុមជម្រើសជាតិបាល់ទាត់របស់បារាំង
20 Feb 2018
355 views
Other News
Conte បានប្រាប់ពីការបង្កើតថ្មីរបស់ Chelsea ក្រោយពី Giroud បានមកដល់
Conte កំពុងតែពិចារណាលេងជាមួយកីឡាករពីរនាក់ដើម្បីទទួលបាន Alvaro Morata និងខ្សែការពារ Olivier Giroud
16 Feb 2018
524 views
Other News
Olivier Giroud របស់ Arsenal បានយល់ព្រមកិច្ចសន្យាជាមួយនឹងក្រុម Chelsea
Giroud យល់ព្រមកិច្ចសន្យាជាមួយ Chelsea មុនពេលដែលម្ចាស់ជើងឯក Premier League បានបដិសេធសំណើរបស់ Arsenal
31 Jan 2018
235 views
Other News
Arsenal ចង់ឱ្យ Chelsea បង់ប្រាក់ 35 លានផោនប្រសិនបើចង់បាន កីឡាករ Olivier Giroud
Giroud នឹងធ្វើដំណើរទៅកាន់ទឹកដី Stamford Bridge ប្រសិនបើក្រុមតោខៀវជួបការវាយតម្លៃរបស់ក្រុមកាំភ្លើងធំ Arsenal
30 Jan 2018
278 views
Other News
ប្រសិនបើ Arsenal ចង់បាន Aubameyang ត្រូវព្រមលក្ខណមួយពី Dortmund
កីឡាករ Giroud ជាកីឡាកររបស់ Arsenal ដែរជាជម្រើសទី 1 របស់ពួកគេដើម្បីជំនួស Aubameyang ប្រសិនបើចង់បញ្ចប់កិច្ចសន្យានេះ
24 Jan 2018
838 views