Tag: Olympique Lyonnais
Football News
Depay យល់ព្រមលើការកាត់ប្រាក់ឈ្នួលរបស់ Barcelona ភ្លាមៗ
Memphis Depay ដែលជាកីឡាករថ្មីរបស់ក្រុម Barcelona ត្រូវបានគេឲ្យដឹងថាបានយល់ព្រមលើការកាត់ប្រាក់ឈ្នួល ៣០ ភាគរយនៅមុនរដូវកាល La Liga 2021/22 ចាប់ផ្ដើម ។ បន្ទាប់ពីផុតកុងត្រាពីក្រុម Olympique Lyonnais ខ្សែប្រយុទ្ធសញ្ជាតិហូឡង់រូបនេះបានចុះកិច្ចសន្យារយៈពេល ២ ឆ្នាំជាមួយនឹងក្រុមអ្នកមានបុណ្យ Barcelona ដោយបានជួបជុំគ្នាជាមួយអតីតគ្រូបង្វឹកលោក Ronald Koeman ។ ទោះជាយ៉ាងណាក៏ដោយមហិច្ឆតានៃការផ្ទេររបស់ Koeman ត្រូវបានគេចោទសួរនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះដោយក្លិបបានបញ្ជាក់ថាមិនមានកីឡាករថ្មីណាមួយនឹងត្រូវបានចុះកិច្ចសន្យាបន្តទៀតទេដោយសារតែក្លឹបកំពុងជួបវិបត្តិហិរញ្ញវត្ថុ។ រចនាសម្ពន្ធ័ប្រាក់ឈ្នួលបច្ចុប្បន្នរបស់ក្លឹប Barcelona គឺលើស ២០០ លានផោនហើយដូច្នេះលោក Koeman នឹងត្រូវកាត់បន្ថយប្រាក់ខែរបស់គាត់និងត្រូវលក់កីឡាករដែលមិនមានក្នុងគម្រោងរបស់លោកចេញ។ យោងតាមគេហទំព័រ Goal.com បាន ឲ្យដឹងថា Depay បាននាំមុខគេក្នុងការកាត់បន្ថយប្រាក់ឈ្នួលភ្លាមៗដោយធ្លាក់ចុះពី ៧ លានផោនទៅ ៥ លានផោនក្នុងមួយឆ្នាំ។
10 Jul 2021
159 views
Football News
Depay ថា មិនមែនតែ Barca មួយទេដែលចង់បានរូបគេ សម្រាប់រដូវកាលខាងមុខ
កីឡាករ Memphis Depay ខ្សែប្រយុទ្ធក្លឹប Olympique Lyonnais បាននិយាយកាលពីពេលថ្មីៗនេះថា នៅក្នុងពេលនេះមិនមែនមានតែក្លឹប Barcelona មួយទេ ដែលចង់បានគេសម្រាប់រដូវកាលខាងមុខ។ Depay បាននិយាយថា៖” Barca បានចាប់អារម្មណ៍ចង់បានខ្ញុំសម្រាប់រដូវកាលខាងមុខ តែខ្ញុំចង់ប្រាប់ថា មិនមែនតែក្លឹបមួយនេះទេដែលចង់បានខ្ញុំ។ គ្រាន់តែនៅខណៈនេះ ខ្ញុំមិនទាន់បានឆ្លើយតបអីទាំងអស់ទៅពួកគេវិញទេ “។ កីឡាករនេះបន្តថា៖” នៅក្នុងពេលនេះផ្ទាល់ខ្ញុំចង់ផ្ដោតលើប្រកួត Euro សិន។ ចំពោះអនាគតខ្ញុំនៅពេលខាងមុខនេះ ខ្ញុំត្រូវការពេលគិតសិន។ យ៉ាងណាខ្ញុំចង់បញ្ចប់កុងត្រានឹង Lyon នេះព្រោះខ្ញុំទទួលបានសេរីភាព និងអាជីពបាល់ទាត់នេះហើយ “។ Depay បានមកលេងឲ្យ Lyon តាំងពីឆ្នាំ២០១៧មក ដោយចូលរួមលេងបាន ១៧៦ប្រកួត និងរកគ្រាប់បាល់បាន ៧៥គ្រាប់៕
21 May 2021
150 views