Tag: Onze
Football News
អតីតកីឡាកររូបនេះ ចង់មកលេងនៅ Barca វិញ ដោយមិនសូវខ្វល់រឿងប្រាក់ខែទេ
ពិតណាស់ បន្ទាប់ពី Dani Alves មានរឿងចម្រោងចម្រាស់ពាក់ព័ន្ធនឹងបញ្ហា ក្លិប Sao Paulo មិនបើកប្រាក់ខែឲ្យ រហូតឈានដល់ការបញ្ចប់កិច្ចសន្យាតែម្ដង។ ឥឡូវនេះ អតីតកីឡាកររបស់ក្លិប Barca, PSG និង Juventus រូបនេះ កំពុងទំនេរ ពុំមានក្លិបប្រកបអាជីពឡើយ។ ហើយបន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើនថា ខ្សែការពាររូបនេះ បានប្រកាសនៅលើបណ្ដាញសង្គមរបស់ខ្លួនថា នឹងមិនចូលរួមជាមួយក្លិបណាមួយរហូតដល់ឆ្នាំ២០២២ ទើបស្វែងរកទ្រនំថ្មី។ យ៉ាងណាមិញ យោងតាមសារព័ត៌មាន Onze បានឲ្យដឹងថា Alves បានឲ្យក្លិប Barcelona ថា គាត់មានបំណងត្រលប់ទៅកាន់ទឹកដី Camp Nou វិញ បន្ទាប់ពីចាកចេញអស់រយៈពេល៦ឆ្នាំ។ ជាមួយគ្នានេះ ចំពោះប្រាក់ខែ មិនមែនជាបញ្ហាសម្រាប់ខ្សែការពារស្លាបស្ដាំរូបនេះឡើយ ដោយសារតែគាត់យល់ពីបញ្ហាហិរញ្ញាវត្ថុរបស់ក្លិបបច្ចុប្បន្ន៕
16 Oct 2021
133 views