Tag: Origi
Football News
កីឡាករ Divock Origi របស់ Liverpool នឹងចូលរួមជាមួយ AC Milan នៅរដូវកាលក្រោយ
ខ្សែប្រយុទ្ធក្លិប Liverpool កីឡាករ Divock Origi នឹងចាកចេញពីកីឡដ្ឋាន Anfield Stadium ផ្លាស់ទៅកាន់ AC Milan ក្រោយបញ្ចប់រដូវកាលនេះ។ ជាការពិតណាស់ Origi ដែលបច្ចុប្បន្នមានវ័យ២៧ឆ្នាំ បានចូលរួមជាមួយ Liverpool តាំងពីឆ្នាំ២០១៤ ដោយរូបគេធ្លាប់បង្ហាញខ្លួនបាន១០៧ប្រកួត រកបាន២២គ្រាប់ ប៉ុន្តែដោយសារតែការមកដល់របស់ខ្សែប្រយុទ្ធក្នុងប្រអប់សំខាន់ៗដូចជា Roberto Firmino, Diogo Jota និង Takumi Minamino ជាដើមធ្វើឲ្យការបង្ហាញខ្លួននៅលើទីលានរបស់គេទទួលបានស្តួចស្តើងខ្លាំងមែនទែន។ ហេតុនេះហើយទើបរូបគេសម្រេចចិត្តថានឹងចាកចេញពី Liverpool ក្រោយបញ្ចប់រដូវកាលនេះដើម្បីផ្លាស់ទៅកាន់ AC Milan ខណៈ រូបគេកំពុងរង់ចាំការហោះទៅធ្វើតេស្តសុខភាព និង ចុះកិច្ចសន្យា នៅប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ៕
19 May 2022
17 views
Football News
លោក Klopp និយាយថាកីឡាករ Divock Origi គឺជាវីរបុរសរបស់ក្លិបហង្សក្រហម
អ្នកចាត់ការទូទៅក្លិប Liverpool លោក Jurgen Klopp បានសរសើរថាកូនក្រុមរបស់លោក គឺ កីឡាករ Divock Origi គឺជាវីរបុរសរបស់ក្លិបហង្សក្រហម ទាំងក្នុងនិងក្រៅទីលាន។ ជាការពិតណាស់ Origi ជាកីឡាករនាំសំណាងរបស់ Liverpool ចាប់តាំងពីគេជាអ្នកស៊ុតយកឈ្នះក្រុម Barca នៅចុងម៉ោង កាលពីកំឡុងការប្រកួត UCL ឆ្នាំ ២០១៩ មកម្ល៉េះ។ យ៉ាងណាមិញ Origi បច្ចុប្បន្ននេះនៅតែធ្វើឲ្យលោក Klopp ពេញចិត្ត ដោយគេនៅតែរកឱកាសបញ្ចប់បានជារឿយៗ គ្រប់ពេលគេបង្ហាញខ្លួននៅលើទីលាន ជាពិសេសដូចជាការស៊ុតបញ្ចូលទីទៅលើក្រុម Everton នៅនាទី ទី៨៥ ដើម្បីរក្សាជ័យជម្នះ កាលពីយប់មិញនេះឯង។ លោក Klopp បាននិយាយថា៖ “Origi ជាវីរបុរសរបស់ Liverpool ទាំងក្នុង និង ក្រៅទីលាន។ គេពិតជាអស្ចារ្យណាស់ គេពិតជាស័ក្តិសមជាខ្សែប្រយុទ្ធលំដាប់ពិភពលោកមែន ហើយគេជាអ្នកបញ្ចប់ទីដ៏ពូកែបំផុតទៀត នៅក្នុងក្រុម”៕
26 Apr 2022
44 views
Football News
Minamino ដាក់២គ្រាប់ម្នាក់ឯង ជួយ Liverpool ឡើងវគ្គ៨ក្រុម FA Cup
ខ្សែបម្រើប្រយុទ្ធសញ្ជាតិជប៉ុន Takumi Minamino ធ្វើបាន២គ្រាប់ម្នាក់ឯងធានាឲ្យ Liverpool យកឈ្នះ Norwich City ក្នុងលិទ្ធផល ២ ទល់នឹង ០ បានឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយពានរង្វាន់ FA Cup។ គ្រាប់ដំបូងរបស់កីឡាករវ័យ២៧ឆ្នាំធ្វើបាននៅនាទី២៧ ក្រោយមានការបញ្ជូនពីមិត្តរួមក្រុម Origi។ នៅ១២នាទីបន្ទាប់ Minamino បានបន្ថែមគ្រាប់ទីពីររបស់ខ្លួន ដោយការទាត់យកមុំ៩០យ៉ាងស្អាត។ ជ័យជម្នះនេះបាននាំក្រុមលោក Jurgen Klopp ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយពាន FA Cup។ Liverpool ទើបតែក្លាយជាម្ចាស់ជើងឯក League Cup ក្រោយឈ្នះបាល់ប៉េណាល់ទីលើ Chelsea ក្នុងលិទ្ធផល ១១ ទល់នឹង ១០ នៅកីឡដ្ឋាន Wembley៕
04 Mar 2022
79 views