Tag: Parc des Princes
Football News
Kylian Mbappe តកុងត្រាជាមួយ PSG ភ្លាមស៊ុត Hat-trick ភ្លាមថ្ងៃបិទលីក
កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃ អាទិត្យ ត្រូវនឹងថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២២ ក្រុមម្ចាស់ផ្ទះ Paris Saint-Germain បានបើកទ្វាកីឡដ្ឋាន Parc des Princes របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Metz នៅក្នុងការប្រកួតសប្តាហ៍ទី ៣៨ ដែលជាសប្តាហ៍ចុងក្រោយនៃក្របខណ្ឌ Ligue 1។ ជាការពិតណាស់ ក្រុមម្ចាស់ផ្ទះ PSG ពិតជាធ្វើបានល្អមែនទែន ដោយយប់មិញនេះពួកគេលត់ទៅលើក្រុម Metz ក្នុងលទ្ធផល ៥ ទល់នឹង ០, ក្នុងនោះ Kylian Mbappe ចូលរួមចំណែកស៊ុត ៣ គ្រាប់ម្នាក់ឯង(hat-trick) ពោលនៅនាទីទី ២៥, ២៨ និង ៥០, ដោយឡែក ២ គ្រាប់ទៀតគឺរកបានដោយ Neymar នៅនាទីទី ៣១ និង Angel Di Maria នៅនាទីទី ៦៧។
22 May 2022
17 views
Football News
Ramos ជឿជាក់ថាខ្លួនឯងអាចបន្តលេងបាន ៤ ទៅ ៥ឆ្នាំទៀត
ខ្សែការពារ Sergio Ramos ជឿជាក់ថាខ្លួនអាចបន្តលេងបាល់ពីរយៈពេល ៤ ទៅ ៥ ឆ្នាំទៀតបើទោះបីជាពេលនេះរូបគេបានបន្តរងរបួសញឹកញាប់ តាំងពីផ្ទេរមក Paris Saint-Germain ក៏ដោយ។ Ramos តែងតែត្រូវគេកោតសរសើរថាជាខ្សែការពារជួរមុខមួយរូបក្នុងពិភពលោក ដោយកីឡាកររូបនេះធ្លាប់ឈ្នះពាន Champions League ដល់ទៅ៤ដងជាមួយក្លិប Real Madrid ប៉ុន្តែគេត្រូវបង្ខំចិត្តចាកចេញកាលពីរដូវក្ដៅឆ្នាំមុននិងផ្ទេរមកទឹកដី Parc des Princes ។ ដោយឡែក ស្ថានភាពកាយសម្បទារបស់អតីតប្រធានក្រុម Real Madrid រូបនេះហាក់មានបញ្ហាដោយបានរងរបួសញឹកញាប់ពេក ប៉ុន្តែគេនៅតែមានភាពសុទិដ្ឋិនិយម។ Ramos បានថ្លែងប្រាប់ Amazon Prime France ថា៖ “ខ្ញុំនឹងបន្តលេងចន្លោះពី ៤ ទៅ៥ឆ្នាំទៀត។ បន្ទាប់មកគឺបទពិសោធន៍ផ្សេងទៀត ដូចជានៅ Paris គឺខ្ញុំមានកុងត្រា២ឆ្នាំ។ ពួកយើងនឹងព្យាយាមចរចាដើម្បីបន្តដល់៣ឆ្នាំ ឬ៤ឆ្នាំ បន្ទាប់មកពួកយើងនឹងរង់ចាំមើលទាំងអស់គ្នា។ ឲ្យតែកាយសម្បទាខ្ញុំនៅល្អ ខ្ញុំគិតថាខួរក្បាលខ្ញុំនៅតែអាចផ្ដោតសមាធិលើការប្រកួត”៕
15 Apr 2022
56 views
Football News
Ousmane Dembele ត្រូវបានរាយការណ៍ថាចូលរួមជាមួយ PSG ដោយគ្មានតម្លៃខ្លួន
ខ្សែប្រយុទ្ធ Ousmane Dembele របស់ក្លិប Barcelona ត្រូវបានរាយការណ៍ថា គេយល់ព្រមចូលរួមជាមួយ Paris Saint Germain ដោយគ្មានតម្លៃខ្លួន នៅរដូវក្តៅខាងមុខ។ ជាការពិតណាស់ Dembele សល់កុងត្រាប្រមាណជា ៦ខែទៀតប៉ុណ្ណោះ នៅកីឡាដ្នាន Camp Nou ហើយខាងក្លិបពុំទាន់មានដំណឹងថាត្រូវបន្តកុងត្រាឲ្យគេ ឬអត់ នៅឡើយទេ។ ហេតុដូច្នេះហើយទើប Dembele អាចមានឱកាសទៅស្វែងរកទ្រនំថ្មី ដោយគ្មានតម្លៃខ្លួន នៅពេលចប់រដូវកាលនេះ។ បើយោងទៅតាមសារកាសែត AS បានចុះផ្សាយថា Dembele បានយល់ព្រមចូលរួមជាមួយ PSG ហើយ នៅរដូវក្តៅខាងមុខនេះហើយ ក៏ប៉ុន្តែយ៉ាងណាមិញ Barca បែរជាចង់មានលក្ខខណ្ឌ ព្យាយាមតាមចងជើង Dembele ឲ្យនៅ Camp Nou វិញ ស្របពេលដែល Dembele មិនទាន់យល់ព្រមជាផ្លូវការក្នុងការផ្ទេរទៅកីឡដ្ឋាន Parc des Princes៕
28 Mar 2022
53 views
Football News
Zlatan លើកសរសើរ Verratti ថាពូកែគ្រប់គ្រងបាល់មានសមត្ថភាពពីធម្មជាតិ
ខ្សែប្រយុទ្ធចាស់វស្សា Zlatan Ibrahimovic បានចេញមុខសរសើរតារាឆ្នើមរបស់ Paris Saint-Germain កីឡាករ Marco Verratti មិនដាច់ពីមាត់, ក្នុងនោះគាត់បានលើកឡើងថា ខ្សែបម្រើសញ្ជាតិ អ៊ីតាលី រូបនេះមានដុងជាមួយការលេងតួនាទីជាខ្សែបម្រើតាំងពីកំណើត ហើយគាត់ពិតជាពូកែគ្រប់គងបាល់ខ្លាំងណាស់ និងមិនងាយធ្វើឱ្យរបូតបាល់ឡើយ។ ជាការពិតណាស់ Zlatan ក៏ធ្លាប់ជាមិត្តរួមក្រុមរបស់ Verratti ផងដែរ កំលុងពេលគាត់ស្នាក់នៅទឹកដី Parc des Princes រយៈពេល ៤ ឆ្នាំ ។ ហើយក្រោយមកខ្សែប្រយុទ្ធសញ្ជាតិ ស៊ុយអែត ក៏បានផ្លាស់ទៅចូលរួមជាមួយ Man UTD, LA Galaxy និងបច្ចុប្បន្នកំពុងតែរួមរស់ជាមួយអតីតក្លិបចាស់ AC Milan ខណៈ Verratti វិញ ឥឡូវរូបគេកំពុងបន្តអាជីពជាមួយក្រុមអ្នកមានបារាំងនៅឡើយទេ។ Zlatan បានលើកឡើងពី Verratti យ៉ាងដូច្នេះថា៖ “ Verratti ជាអ្នកដែលមានតួនាទីគ្រប់គ្រងការប្រកួត គាត់ពូកែគ្រប់គ្រងបាល់ គាត់មិនងាយធ្វើឱ្យបាត់បាល់ គាត់មិនភ័យខ្លាចនៅក្នុងការលេង។ គាត់មានសមត្ថភាពជាមួយការលេងជាខ្សែបម្រើតាំងពីធម្មជាតិ”៕
29 Jan 2022
86 views
Football News
PSG ពាក់អាវមានលេខនិងអក្សរពណ៌មាសយប់មិញដោយសារមូលហេតុ
ក្លឹប Paris Saint-Germain បានយកឈ្នះគូប្រជែង Monaco ជាមួយអាវដែលមានលេខនិងអក្សរពណ៌មាសដើម្បីអបអរដល់ការឈ្នះពាន Ballon d’Or របស់ Lionel Messi។ ខ្សែប្រយុទ្ធ Kylian Mbappe រកបានពីរគ្រាប់ម្នាក់ឯងក្នុងកីឡដ្ឋាន Parc des Princes ជួយ PSG ឈ្នះ Monaco ២-០។ ជ័យជម្នះនេះបានបន្តជួយ PSG នាំមុខលើកំពូលតារាង Ligue 1 ដល់ទៅ១៣ពិន្ទុ លើក្រុមលេខពីរ Marseille។ អ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ ក្នុងការប្រកួតខាងលើ PSG បានពាក់អាវដែលលេខនិងអក្សរពណ៌មាស។ ជាមូលហេតុពិតនោះគឺ ក្លឹបចង់អបអរដល់ការឈ្នះពាន Ballon d’Or ជាលើកទី៧សម្រាប់ខ្សែបម្រើប្រយុទ្ធ Messi។ Messi បានឈ្នះពាន Ballon d’Or ឆ្នាំ២០២១ បន្ទាប់ពីវ៉ាដាច់ពិន្ទុគូប្រជែងធំ Robert Lewandowski របស់ក្លឹប Bayern Munich។ យ៉ាងណាក្នុងឱកាសឈ្នះនោះ Messi ក៏ទទូចឲ្យ
13 Dec 2021
143 views
Football News
Messi រកបានគ្រាប់ដំបូងឱ្យ PSG នៅ Ligue 1 ហើយ
កាលពីរាត្រីថ្ងៃ សៅរិ៍ កន្លងទៅត្រូវនឹងថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២១ ជាការប្រកួតសប្តាហ៍ទី ១៤ នៃក្របខណ្ឌ Ligue 1 រវាងក្រុមម្ចាស់ផ្ទះ Paris Saint-Germain បានបើកទ្វាកីឡដ្ឋាន Parc des Princes របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Nantes។ ជាការពិតណាស់ PSG ពិតជាធ្វើបានល្អមែនទែន ត្បិតសល់គ្នាត្រឹម ១០ នាក់ក៏ដោយបន្ទាប់ពីអ្នកចាំទី Keylor Navas ទទួលបានកាតក្រហមនៅនាទីទី ៦៥ ហើយក្នុងនោះពួកគេបានទទួលជ័យជម្នះទៅលើក្រុម Nantes ក្នុងលទ្ធផល ៣ ទល់នឹង ១។ យ៉ាងណាមិញ ក៏ចូលរួមអបអរសាទរទៅកាន់ខ្សែប្រយុទ្ធឆ្នើម Lionel Messi ផងដែរ ដែលរូបគេអាចរកបានគ្រាប់បាល់ដំបូងនៅក្របខណ្ឌ Ligue 1 ចាប់តាំងផ្ទេរចេញពី Barcelona នៅរដូវកាលនេះ។ គួរបញ្ជាក់ថា ៣ គ្រាប់របស់ PSG គឺកើតឡើងដោយការស៊ុតបញ្ចូលទីរបស់ Kylian
21 Nov 2021
107 views
Football News
Messi អាចជាសះស្បើយរបួសទាន់ការប្រកួតទល់នឹងក្រុម Manchester City
Lionel Messi បានត្រលប់មកជួយក្រុមវិញពេលក្រុម Paris Saint-Germain ប្រកួតតទល់នឹងក្រុមមេឃខៀវ Manchester City ក្នុងក្របខ័ណ្ឌ Champions League ។ ដោយសាររបួសជង្គង់កីឡាករវ័យ ៣៤ ឆ្នាំរូបនេះបានខកខានការប្រកួត Ligue 1 ចំនួនពីរប្រកួតចុងក្រោយទល់នឹង Metz និង Montpellier ហើយខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះនឹងត្រូវប្រឈមមុខនឹងការប្រកួតជាមួយក្រុម Man City ក្នុងក្របខ័ណ្ឌ UCL នៅថ្ងៃអង្គារនេះនៅកីឡដ្ឋាន Parc des Princes ។ ទោះយ៉ាងណាបើយោងតាមសារព័ត៌មាន AS បានបញ្ជាក់ថា Messi កាន់តែខិតជិតទៅរកភាពរឹងមាំពេញលេញមុនការប្រកួតដ៏សំខាន់ជាមួយក្រុមមេឃខៀវ Man City ហើយរូបគេថែមទាំងបានហ្វឹកហាត់ជាមួយមិត្តរួមក្រុមនៅព្រឹកថ្ងៃអាទិត្យទៀតផង។ ក្រុមអ្នកមានបារាំង PSG មិនត្រូវធ្វើអោយបាត់បង់ពិន្ទុបន្ថែមទៀតទេនៅក្នុងការប្រកួតវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League នេះបន្ទាប់ពីស្មើជាក្រុម Club Brugge ក្នុងការប្រកួតជុំទីមួយ។ Messi បានចាប់ផ្តើមការប្រកួតជាមួយខ្សែប្រយុទ្ធជួរមុខ Neymar និង Kylian Mbappe ប៉ុន្តែពួកគេទាំងបីនាក់ប៉ុន្តែពួកគេហាក់បីដូចជាលេងមិនទាន់យល់ចិត្តគ្នានូវឡើយ៕
27 Sep 2021
240 views
Football News
ប្រធានផ្នែកកីឡាលោក Leonardo អះអាងថា PSG រីករាយនឹងការងាររបស់ Pochettino នៅក្លឹប
លោក Mauricio Pochettino ត្រូវបានគេចោទប្រកាន់ថាបានជូនដំណឹងដល់ថ្នាក់លើក្លឹប Paris Saint-Germain អំពីការចង់ចាកចេញប៉ុន្តែនាយកកីឡារបស់ក្លឹបហាក់ដូចជាចង់រក្សាគាត់។ ទោះបីជាមានការអះអាងថាលោក Mauricio Pochettino ចង់ចាកចេញពី Paris Saint-Germain ក៏ដោយក៏ប្រធានផ្នែកកីឡាលោក Leonardo អះអាងថាលោកពិតជារីករាយណាស់ជាមួយអ្នកចាត់ការរូបនេះ។ លោក Pochettino ដែលបានចូលកាន់តំណែងនៅ Parc des Princes បន្ទាប់ពីលោក Thomas Tuchel កាលពីខែមករាត្រូវបានគេនិយាយថាបានជូនដំណឹងដល់ថ្នាក់លើក្លឹបអ្នកមានបារាំង PSG ថាគាត់ចង់បញ្ចប់កិច្ចសន្យារបស់គាត់។ ទោះយ៉ាងណាក៏ដោយរឿងរ៉ាវទាំងនេះត្រូវបានគេនិយាយថាលោក Pochettino សុខចិត្តស្នាក់នៅ PSG សម្រាប់រដូវកាលក្រោយមួយទៀតប្រសិនបើចាំបាច់ព្រោះគាត់មិនចង់ផ្តាច់ចំណងជាមួយក្លិបដែលគាត់បានចំណាយពេលពីរឆ្នាំកន្លះក្នុងនាមជាកីឡាករម្នាក់នោះទេ។ និយាយទៅកាន់វេបសាយ Europe1 ប្រធានផ្នែកកីឡាលោក Leonardo បាននិយាយថា “Mauricio Pochettino មានកិច្ចសន្យា ២ ឆ្នាំជាមួយ PSG ហើយយើងពិតជារីករាយណាស់ជាមួយគាត់” ។
31 May 2021
218 views
Football News
Chelsea កំពុងតែចង់បានខ្សែការពារ Marquinhos របស់ PSG
លោក Thomas Tuchel គ្រូបង្វឹកក្រុមតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថាមានបំណងចង់បានកូនក្រុមចាស់របស់ខ្លួនគឺខ្សែការពារ Marquinhos របស់ PSG មកចូលរួមក្រុមនារដូវក្តៅខាងមុខនេះនៅឯ Stamford Bridge ។ មុនការបណ្តេញលោក Tuchel អ្នកទាំងពីរមានភាពជាដៃគូការងារល្អនៅឯទឹកដី Parc des Princes ហើយខ្សែការពារ Marquinhos នៅតែបន្តពាក់ស្លាកប្រធានក្រុមអោយ PSG ក្រោមការដឹកនាំរបស់លោក Mauricio Pochettino ។ ខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះគឺជាអ្នករកគ្រាប់បាល់បើកឆាកក្នុងជើងទី ១ នៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League រវាងក្រុម PSG ទល់នឹងក្រុម Manchester City ។ លោក Tuchel ត្រូវបានគេរាយការណ៍ថាបានប្រាប់ក្រុមប្រឹក្សាភិបាលរបស់ក្លិប Chelsea អំពីចេតនារបស់គាត់ក្នុងការចុះហត្ថលេខាលើកីឡាករវ័យ ២៦ ឆ្នាំរូបនេះក៏ប៉ុន្តែកិច្ចព្រមព្រៀងរបស់ខ្សែការពារ Marquinhos ជាមួយ PSG នឹងផុតសុពលភាពរហូតដល់ឆ្នាំ ២០២៤ ដែលមានន័យថាក្រុមតោខៀវ Chelsea ធ្វើការបង់ប្រាក់ជាង ៧០ លានផោនទើបអាចយកខ្សែការពារឆ្នើមរូបនេះចេញពីទឹកដី
06 May 2021
246 views