Tag: Paredes
Football News
Messi បំបែកកំណត់ត្រារបស់ Pele បាត់ក្រោយស៊ុត Hat-trick មុននេះ
ខ្សែប្រយុទ្ធ Lionel Messi បានបំបែកកំណត់ត្រាស៊ុតច្រើនជាងគេរបស់ Pele នៅតំបន់ Conmebol ក្រោយធ្វើ Hat-trick (ស៊ុតបាន៣គ្រាប់ម្នាក់ឯង) ដើម្បីជួយក្រុមជម្រើសជាតិអាហ្សង់ទីនយកឈ្នះបូលីវី ៣-០ ក្នុងវគ្គជម្រុះ World Cup មុននេះ។ ក្រោយរកបាន៣គ្រាប់ Messi មានកំណត់ត្រាស៊ុតច្រើនជាង Pele ចំនួន២គ្រាប់ ដោយ Pele ធ្លាប់រកបាន៧៧គ្រាប់ឲ្យក្រុមជម្រើសជាតិប្រេស៊ីលក្នុងព្រឹត្តិការណ៍ Conmebol ។ ប៉ុន្តែពេលនេះ Messi អាចរកគ្រាប់បាល់សរុបចំនួន៧៩ គ្រាប់ហើយក្រោយរកបាន៣គ្រាប់មុននេះ ។ គ្រាប់ទីមួយរបស់កីឡាករចំណូលថ្មី PSG ធ្វើបាននៅនាទី១៤ ក្រោយមានការបញ្ជូនពី Paredes ខណៈគ្រាប់ទីពីរសម្រេចបាននៅនាទីទី៦៥។ កៀកនឹងបញ្ចប់ការប្រកួតទៅហើយ ពោលនាទីទី៨៨ Messi អាចរកបានមួយគ្រាប់ទៀត ដែលជាគ្រាប់ Hat-trick។ ជ័យជម្នះនេះបាននាំអាហ្សង់ទីនឈរនៅចំណាត់ថ្នាក់លេខ២ក្នុងតារាងពិន្ទុលើក្រុមលេខ៣អ៊ុយរុយហ្គាយ៣ពិន្ទុ និងក្រោមក្រុមកំពូលតារាងប្រេស៊ីល៦ពិន្ទុ៕
10 Sep 2021
162 views