Tag: Paris St Germain
Football News
Marquinhos ថា PSG នឹងព្យាយាមរកគ្រាប់បាល់ដើម្បីឈ្នះ Real Madrid
ក្លឹប Paris St-Germain នឹងត្រូវស្វាគមន៍ Real Madrid នៅរាត្រីនេះសម្រាប់ការប្រកួតជើងទីមួយវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ Champions League។ នេះជាការប្រកួតដ៏ធំដែលអ្នកគាំទ្រក្រុមទាំងពីរកំពុងរងចាំទស្សនា។ PSG បច្ចុប្បន្នជាក្រុមកំពុងឈរនៅកំពូលតារាង Ligue 1 ខណៈ Real Madrid ក៏កំពុងស្ថិតនៅលេខមួយដូចគ្នាក្នុងក្របខណ្ឌ La Liga។ មុនការប្រកួតមកដល់ខ្សែការពារ Marquinhos បានបង្ហាញជំហរនិងតាំងចិត្តរួចរាល់ក្នុងការជួប Real Madrid។ “វាគឺជាការប្រកួតសំខាន់ ពួកយើងលេងនៅក្នុងផ្ទះ ហើយនឹងព្យាយាម ជាពិសេសរកគ្រាប់បាល់ដើម្បីឈ្នះ”។ សម្ដី Marquinhos។ សម្រាប់ Karim Benzema ក៏បាននិយាយខ្លះដែរអំពីការប្រឈមមុខជាមួយ Lionel Messi, Neymar និង Mbappe។ កីឡាករសញ្ជាតិបារាំងបានលើកឡើងថា លេងជាមួយ Mbappe នឹងមានរឿងក្ដីរំភើប។ ចំពោះ Messi គឺជាកីឡាករអស្ចារ្យ ហើយធ្លាប់លេងជាមួយគ្នាច្រើនដងមកហើយ ខណៈ Neymar ជាកីឡាករកំពូល៕
16 Feb 2022
138 views
Football News
Thiago Silva តកុងត្រាថ្មីជាមួយ Chelsea រយះពេល ១ឆ្នាំបន្ថែម
ក្លឹបតោខៀវ Chelsea បានបន្ថែមកុងត្រាថ្មីឲ្យខ្សែការពារ Thiago Silva មួយឆ្នាំទៀត ពោលរហូតដល់បញ្ចប់រដូវកាល២០២២-២៣។ កីឡាករវ័យ៣៧ឆ្នាំសញ្ជាតិប្រេស៊ីលបានបង្ហាញខ្លួន២២ប្រកួតហើយឲ្យ Chelsea ក្នុងរដូវកាលនេះ។ រដូវកាលមុន Silva បានជួយ Chelsea យកឈ្នះ Manchester City លើកពាន Champions League កាលពីខែ ឧសភា ឆ្នាំ ២០២១។ ទល់នឹងពេលនេះ គេរកបាន៤គ្រាប់ហើយចាប់តាំងពីចូលរួមជាមួយ Chelsea ដោយគ្មានតម្លៃខ្លួនពីក្លឹប Paris St-Germain កាលពីខែ សីហា ឆ្នាំ ២០២០។ និយាយប្រាប់វិបសាយរបស់ក្លឹប អតីតកីឡាកររបស់ក្លឹប AC Milan បានបង្ហាញពីអារម្មណ៍ថា គេមិននឹកស្មានអាចលេងនៅ Chelsea បាន៣ឆ្នាំនោះទេ គេពិតជារីករាយដែលបានលេងនៅរដូវកាលបន្ទាប់ទៀត៕
05 Jan 2022
75 views
Football News
លេងទើបបាន ២ ប្រកួត Ramos ទទួលបានកាតក្រហមមួយសន្លឹក
ខ្សែការពារ Sergio Ramos ទទួលបានកាតក្រហម ក្នុងការប្រកួត Paris St-Germain លេងស្មើគ្នាជាមួយ Lorient ក្នុងលិទ្ធផល ១ ទល់នឹង ១ កាលពីយប់មិញ។ Ramos ទទួលបានកាតលឿងទីមួយនៅនាទីទី៨១ ហើយ៤នាទីបន្ទាប់គេក៏ទទួលបានកាតលឿងមួយទៀតស្មើនឹងកាតក្រហមត្រូវបណ្ដេញចេញពីទីលាន។ នេះគឺជាកាតក្រហមដំបូងសម្រាប់អតីតប្រធានក្រុម Real Madrid ក្រោយលេងក្នុងលីគបាន២ប្រកួត។ ងាកទៅមើលគ្រាប់បាល់វិញ ក្រុមម្ចាស់ផ្ទះ Lorient ជាអ្នករកគ្រាប់បានមុនដោយកីឡាករ Monconduit នៅនាទី៤០។ ការប្រកួតឈានដល់នាទី៩០+១ទៅហើយ ខ្សែប្រយុទ្ធ Mauro Icardi រកគ្រាប់គ្រាប់តាមស្មើឲ្យ PSG វិញ ខណៈក្រុមរបស់ខ្លួនសល់តែ១០នាក់។ លទ្ធផលស្មើនេះ PSG នៅតែបន្តឈរលើកំពូលតារាងពិន្ទុ Ligue 1 មាន៤៦ពិន្ទុ តាមពីក្រោយពីក្រុម Nice មាន៣៣ពិន្ទុ ស្មើគ្នាជាមួយក្រុមលេខ៣ Marseille៕
24 Dec 2021
139 views
Football News
Real Madrid លេងក្បាច់ពិសេសដើម្បីអាចបាន Mbappe ដោយ Free
ខ្សែប្រយុទ្ធរបស់ក្រុមអ្នកមាន Paris St-Germain កីឡាករ Kylian Mbappe បានយល់ព្រម និងគ្រោងចុះកុងត្រាជាមួយ Real Madrid នៅខែមករានេះហើយ (pre-contract) ប៉ុន្តែកុងត្រាផ្លូវការក្រុមស្ដេចស នឹងធ្វើការប្រកាសនៅខែកក្កដា ឆ្នាំ២០២២។ កុងត្រារបស់ Kylian Mbappe នឹងផុតជាមួយ PSG នៅខែកក្កដា ឆ្នាំ២០២២ ជាពេលដែលក្រុម Real Madrid គ្រោងប្រកាសជាផ្លូវការពីការយកបានខ្សែប្រយុទ្ធជម្រើសជាតិបារាំងនេះដូចគ្នា។ យ៉ាងណាយុវជនវ័យ២២ឆ្នាំរូបនេះបានចាប់អារម្មណ៍ ចង់ទៅកាន់ Real Madrid យ៉ាងខ្លាំងតាំងពីខ្លួននៅក្មេង ហើយក៏នៅតែបន្តរហូតដល់បច្ចុប្បន្ន។ និយាយពី Real គឺពួកគេកំពុងព្យាយាមពន្យារពេលចុះកុងត្រាយក Mbappe ដោយរង់ចាំឲ្យកុងត្រាផុតដើម្បីអាចយកបានដោយ Free ។ សម្រាប់ក្រុមរបស់អេស្ប៉ាញបានព្យាយាមតាមលួងលោមឲ្យ PSG ព្រមលក់ខ្សែប្រយុទ្ធខាងលើជាច្រើនលើកច្រើនសារមកហើយ ដោយហ៊ានផ្ដល់តម្លៃរហូតដល់២០០លានអឺរ៉ូ ប៉ុន្តែត្រូវបានក្រុមអ្នកមានរបស់បារាំងច្រានចោល។ ជាងនេះទៅទៀតក្រុម PSG បានព្យាយាមលួងលោមឲ្យ Mbappe បន្តកុងត្រាថ្មី ប៉ុន្តែខ្សែប្រយុទ្ធរូបនេះមិនព្រម និងចង់ចាកចេញដើម្បីសម្រេចក្ដីស្រមៃរបស់ខ្លួន បានទៅលេងនៅ Real Madrid នៅរដូវក្ដៅខាងមុខនេះ។
17 Nov 2021
94 views
Ligue 1 News
PSG ផ្តួល Nantes ដោយគ្មានវត្តមានតារាឆ្នើម Neymar លទ្ធផល ១-២
Paris St-Germain បានបង្កើនគម្លាត ១៥ពិន្ទុដាច់លើកំពូលតារាង Ligue ១ សប្តាហ៏ទី២៣ ជាមួយនឹងជ័យជម្នះយ៉ាងប្រផិតប្រផើយលើក្រុមម្ចាស់ផ្ទះ Nantes កាលពីថ្ងៃទី៥ មករា ២០២០នេះ។ ២គ្រាប់របស់ក្រុមលោក Thomas Tuchel រកបានដោយកីឡាករ Mauro Icardi ប៉ះបាល់បញ្ចូលទីក្រោយការស៊ុតពីខ្សែបម្រើស្លាបនិងជាមិត្តរួមជាតិអាហ្សង់ទីន Di Maria ព្រមទាំងគ្រាប់ទី២រកបានដោយកីឡាករខ្សែការពារអាឡឺម៉ង់ Thilo Kehrer។ ក្រុមភ្ញៀវមិនមានវត្តមាន Neymar មុនពេលកីឡាករក្រុមម្ចាស់ផ្ទះ Moses Simon ធ្វើការវាយបកយកចិត្តអ្នកគាំទ្ រ១គ្រាប់មកវិញមុនបញ្ចប់លទ្ធផល ១ទល់និង២។ យ៉ាងណាស្ថានភាពលេងរបស់ PSG ហាក់មានភាពប្រសើរឡើងវិញក្រោយជួបប្រទះបញ្ហារបួសឆ្អឹងជំនីរបស់ Neymar ក្រោយពេលពិធីខួបកំណើតរបស់ខ្លួនកាលពីថ្ងៃអាទិត្យនិងទំនាក់ទំនងរបស់លោក Tuchel ជាមួយ Mbappe បានប្រសើរឡើងវិញ បន្ទាប់ពីរូបគេ មានការខឹងសម្បារកំលុងពេលផ្តួល Montpellier ៥:0កាលពីសប្តាហ៏មុន។ ម្ចាស់ជើងឯកបារាំង PSG ពេលនេះបានឈ្នះ ១០លើកក្នុងចំណោមការប្រកួតលីក ១១លើកចុងក្រោយបន្ទាប់ពី ចាញ់ Dijon ថ្ងៃទី១ ខែវិច្ឆិកា ២០១៩
05 Feb 2020
412 views
Other News
ខ្សែប្រយុទ្ធ Edinson Cavani សុំចេញពី PSG បន្ទាប់ពី Atletico ចូលទាក់ទង
ខ្សែប្រយុទ្ធអ៊ុយរុយហ្គាយ Edinson Cavani បានប្រាប់ក្លិប Paris St Germain ថាគេចង់ចាកចេញពីក្លិប បន្ទាប់ពី Atletico Madrid បានចូលមកទាក់ទង។ កីឡាករវ័យ៣២ឆ្នាំរូបនេះបានចូលលេងត្រឹម១៤លើកប៉ុណ្ណោះក្នុងរដូវកាល២០១៩-២០នេះ បន្ទាប់ពីការមកដល់របស់ខ្សែប្រយុទ្ធអាហ្សង់ទីន Mauro Icardi លើកិច្ចសន្យាខ្ចីពី Inter Milan។ លោក Leonardo នាយកកីឡារបស់ PSG បាននិយាយក្រោយពេល PSG ឈ្នះ Lorient ១-០ ក្នុងពាន French Cup ថ្ងៃអាទិត្យកន្លងទៅថា ជារឿងពិតដែលថា Cavani បានសុំចេញពីក្លិបនោះ ហើយរឿងថា Atletico ចូលមកទាក់ទងនោះក៏ជារឿងពិតដែរ។ លោកបន្ថែមថាក្លិបកំពុងសិក្សាពីស្ថានភាព។ សូមរំឭកថា Cavani បានផ្លាស់ពី Napoli មកចូលរួម PSG ក្នុងឆ្នាំ២០១៣ មកទល់ពេលនេះរកបាន១៩៨គ្រាប់សម្រាប់ PSG។លោក Leonardo បន្តថាក្លិបត្រូវតែស្ដាប់សំណើរបស់ Cavani ព្រោះក្លិបមានការគោរពយ៉ាងខ្លាំងចំពោះគេ។ប៉ុន្តែគ្រូបង្វឹក Thomas Tuchel និយាយថាលោកចង់ទុក
21 Jan 2020
323 views
Other News
Mauro Icardi ចាប់ផ្តើមដំបូងៗនៅ PSG ល្អជាង Neymar និង Mbappe
Mauro Icardi អតីតកីឡាកររបស់ក្លឹប Inter Milan ដែលកំពុងបម្រើអាជីពនៅក្លឹប Paris Saint-Germain បានចាប់ផ្តើមជាមួយលទ្ធផលផ្លែផ្កាជោគជ័យច្រើននៅដើមរដូវកាល ២០១៩/២០ ខណៈប៉ុន្មានប្រកួតដំបូងធ្វើបានល្អជាងជំនាន់នៃការចាប់ផ្តើមរបស់ Zlatan, Mbappe, Neymar និង Cavani ទៅទៀត។ ៧ គ្រាប់ក្នុង ៧ ប្រកួត ដោយមាន ២ ប្រកួតគត់លេង ៩០ នាទីពេញ សេសសល់ពីនោះគឺលេងនាមជាកីឡាករបម្រុងរុញឲ្យរូបគេមានស្ថិតិគ្រាប់បាល់កើតឡើងរៀងរាល់ ៦៦ នាទីម្តង។ ភាពចុះសម្រុងនឹងប្រព័ន្ធលេងនៅក្លឹប PSG សម្រាប់កីឡាករអាហ្សង់ទីនហាក់ទទួលភាពវិជ្ជមានខ្លាំងមែនទែន។ កីឡាករមួយរូបគត់គឺ Zlatan Ibrahimovic ដែលមានស្ថិតិប្រហែលគ្នានេះ ដោយការចាប់ផ្តើមដំបូងមានស្ថិតិគ្រាប់បាល់រៀងរាល់ ៧៩ នាទីម្តង ខណៈ Cavani រៀងរាល់ ១១៤ នាទី ស្របពេល Mbappe រកបានត្រឹម ៤ គ្រាប់នៅ ៧ ប្រកួតដំបូងដូចគ្នា៕
01 Nov 2019
540 views
Other News
លោក Rio Ferdinand មានអារម្មណ៍ថា Eden Hazard ចូលក្រុម Real Madrid ខុសពេល
អតីតខ្សែការពារឆ្នើមអង់គ្លេស លោក Rio Ferdinand បានបង្ហាញក្ដីព្រួយបារម្ភខ្លាចថា កីឡាករ Eden Hazard បានចូលរួមក្រុម Real Madrid ចំពេលមិនល្អ ពោលគឺចំពេលភាពខ្លាំងរបស់ពួកគេធ្លាក់ចុះ។ Real បានចាញ់៣-០នៅទឹកដី Paris St Germain ក្នុងប្រកួតបើកឆាក Champions League យប់ថ្ងៃពុធទី១៨ខែកញ្ញាឆ្នាំ២០១៩។ ក្រុមលោក Zinedine Zidane បានបង្ហាញសមត្ថភាពមិនបានល្អដូចក្រុមចាស់ដែលលោកបានដឹកនាំលើកទី១ឡើយ ហើយ Hazard ដែលបានផ្ទេរមកពី Chelsea ក្នុងតម្លៃ១៣០លានផោន មើលទៅហាក់ដូចជាជនចម្លែកម្នាក់។ ក្រោយការប្រកួតយប់មិញ លោក Ferdinand បាននិយាយក្នុងនាមអ្នកវិភាគ BT Sport ថា៖ «នៅពេលអ្នកទៅចូលរួមក្លិបថ្មីមួយ ជាពិសេសក្លិបធំដូច Real Madrid នេះ អ្នកត្រូវតែមានសិទ្ធិក្នុងការធ្វើជាមនុស្សម្នាក់ដែលទទួលបានគ្រប់បាល់។ គាត់ត្រូវធ្វើអ្វីមួយក្នុងពេលហ្វឹកហាត់និងក្នុងពេលប្រកួតជាក់ស្ដែង។ ខ្ញុំខ្លាចក្រែងគាត់ទៅដល់ទីនោះ(Real)ខុសពេល។ ក្រុម Real បច្ចុប្បន្នកាន់តែចាស់ទៅៗ ពួកគេមិនមែនកំពុងឡើងទេ។ បច្ចុប្បន្ននេះពួកគេមិនមានភាពចំហេះខ្លាំងដូចមុនទេ។ ចំណុចនេះនឹងជះឥទ្ធិពលលើគេរយៈពេលវែង»។
20 Sep 2019
420 views
Other News
ខ្សែប្រយុទ្ធអាហ្សង់ទីន Mauro Icardi ចូលរួម PSG លើកិច្ចសន្យាខ្ចីពី Inter Milan
ខ្សែប្រយុទ្ធអាហ្សង់ទីន Mauro Icardi បានចូលរួម Paris Saint-Germain លើកិច្ចសន្យាខ្ចី១រដូវកាលពី Inter Milan។ កីឡាករវ័យ២៦ឆ្នាំរូបនេះបានបន្លាយកិច្ចសន្យាបន្ថែម២ឆ្នាំជាមួយ Inter ប៉ុន្តែ PSG មានជម្រើសទិញផ្ដាច់ក្នុងតម្លៃ៦៥លានអឺរ៉ូ។ Icardi និយាយថាគេនឹងប្រឹងអស់ពីសមត្ថភាពដើម្បីជួយ PSG ឱ្យបានឡើងដល់ចំណុចខ្ពស់បំផុតតាមដែលអាចធ្វើទៅបាននៅក្នុងពានរង្វាន់នានា។ អតីតយុវជន Barcelona ខាងលើ បានផ្លាស់ពី Sampdoria ចូល Inter ក្នុងឆ្នាំ២០១៣ ជាឆ្នាំដែលគេផ្ដើមជាប់ជម្រើសជាតិក្រុមធំអាហ្សង់ទីន។ ៦ឆ្នាំមកនេះ គេលេងឱ្យ Inter បាន២១៩ប្រកួត រកបាន១២៤គ្រាប់៕
03 Sep 2019
216 views
Other News
PSG បដិសេធសំណើ១១៨លានផោនរបស់ Barcelona ដើម្បីផ្ទេរកីឡាករ Neymar
តាមព័ត៌មានថា ក្លឹបយក្សបារាំង PSG បានច្រានចោលសំណើផ្ទេរ Neymar ត្រឡប់ទៅវិញរបស់ក្លឹប Barcelona ។ក្លឹបទាំងពីរបានជួបគ្នាជុំវិញលទ្ធភាពផ្ទេរនៅទីក្រុងប៉ារីសនៅសប្តាហ៍នេះ ខណៈក្លឹប Barcelona ព្យាយាមនាំយកកីឡាករប្រេស៊ីលរូបនេះត្រឡប់មកពហុកីឡាដ្ឋាន Nour Camp ។ ក្រុមជើងឯកក្របខណ្ឌ La Ligaនេះមានទំនុកចិត្តក្នុងការសម្រេចកិច្ចព្រមព្រៀងផ្ទេរនេះ ហើយមន្ត្រីនៅពហុកីឡាដ្ឋាន Nou Camp សារភាពថា ការវិលត្រឡប់របស់ Neymar កាន់តែខិត្តជិតមកដល់ហើយ។ ប៉ុន្តែមានសេចក្តីរាយការណ៍នៅអេស្ប៉ាញលើកឡើងថា ក្លឹប PSG បានច្រានចោលសំណើរបស់ក្លឹប Barcelona ។ក្លឹប Barcelona មានបំណងផ្តល់កញ្ចប់ទឹកប្រាក់ ១១៨លានផោនសម្រាប់កីឡាករ Neymar បូកបន្ថែមកិច្ចសន្យាខ្ចីជើងកីឡាករណាម្នាក់ក្នុងចំណោមកីឡាករបីរូបរបស់រូបរបស់ខ្លួន។ ទោះបីជាយ៉ាងណាក្លឹប PSG ចង់បានថ្លៃខ្ពស់ជាងនេះ ជាជាងកិច្ចព្រមព្រៀងផ្ទេរមួយដែលមានលក្ខខណ្ឌបន្ថែមនៅពេលក្រោយ៕
30 Aug 2019
365 views
Other News
កាន់តែមានពន្លហេីយការត្រលប់របស់ Neymar មក Barcelona
BBC បានរាយការណ៍កាលពីថ្ងៃអង្គារទី២៧ខែសីហាឆ្នាំ២០១៩ថាមន្ត្រី Barcelona និង Paris St Germain បានជួបគ្នានៅរដ្ឋធានីបារាំងដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងដែលអាចទៅរួចមួយលើការផ្ទេរ Neymar ត្រលប់ទៅ Camp Nou វិញ។ លោក Guillem Balague បាននិយាយថាក្លិបទាំងពីរបានពណ៌នាជំនួបពិភាក្សានោះថា«វិជ្ជមាន» តែ«នៅសល់ការងារជាច្រើនទៀតត្រូវធ្វើ»។ សមាជិកក្រុមប្រឹក្សាភិបាល Barca លោក Javier Bordas បាននិយាយប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំថាកិច្ចព្រមព្រៀងខិតជិតដល់ការឯកភាពហើយ តែការចរចាកំពុងបន្តធ្វើ។ Neymar បានចេញពី Barca ទៅ PSG ក្នុងតម្លៃ២២២លានអឺរ៉ូកាលពីឆ្នាំ២០១៧។ ពេលនេះ Barca ដាក់សំណើខ្ចីមួយរដូវកាលសិនដែលពួកគេត្រូវបង់ឱ្យ PSG យ៉ាងហោច៣៥លានអឺរ៉ូសម្រាប់ការខ្ចីនេះ មុនពេលទិញផ្ដាច់នៅឆ្នាំក្រោយក្នុងតម្លៃ១៧០លានអឺរ៉ូ។ Barca ទំនងដាក់បញ្ចូលកីឡាករទៅឱ្យ PSG ដើម្បីកាត់បន្ថយចំណាយជាសាច់លុយ។ តាម Fox Sports Asia ដែលដកស្រង់ការចុះផ្សាយរបស់ Le Parisien នៅថ្ងៃព្រហស្បតិ៍ទី២៩ខែសីហាឆ្នាំ២០១៩នេះ Barca បានដាក់ជម្រើស២នាក់ឱ្យ PSG គឺ Ousmane Dembele
29 Aug 2019
222 views
Other News
Barcelona និង Real Madrid បានដាក់សំណើ ដើម្បីប្ដូរយក Neymar ពី PSG
អ្នករាយការណ៍របស់ BBC បានផ្សាយថា Barcelona និង Real Madrid បានដាក់សំណើបរាជ័យដូចគ្នាក្នុងការព្យាយាមប្ដូរយក Neymar ពី Paris St Germain។ Barcelona បានដាក់សំណើជាលុយ១០០លានអឺរ៉ូបូក Philippe Coutinho ទៅឱ្យ PSG។ Ivan Rakitic ក៏ត្រូវបានយកមកពិភាក្សាជាមួយក្លិបយក្សបារាំងផងដែរសម្រាប់ជាផ្នែកនៃកិច្ចព្រមព្រៀងប្ដូរយកខ្សែប្រយុទ្ធឆ្នើមប្រេស៊ីលវ័យ២៧ឆ្នាំ។ តែ PSG មិនទទួលយក។ ចំណែក Real Madrid វិញបានដាក់សំណើជាលុយបូកទាំង Gareth Bale និង James Rodriguez ទៅ PSG។ PSG ស្នើយក Vinicius Junior តែ Real មិនបញ្ចូលខ្សែប្រយុទ្ធប្រេស៊ីលវ័យក្មេងដ៏មានទេពកោសល្យរូបនេះឡើយ។ តាមដឹង PSG ចង់លក់ Neymar ទៅឱ្យ Real ជាងទៅឱ្យ Barca។ សូមរំឭកថា Neymar បានក្លាយជាកីឡាករបាល់ទាត់ថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ ពេលគេផ្លាស់ទៅ
15 Aug 2019
248 views
Other News
Juventus នឹងទទួលបានខ្សែបម្រើ Adrien Rabiot ពី PSG ដោយមិនអស់លុយមួយសេន
នៅត្រឹមរយៈពេល៤៨ម៉ោងទៀតប៉ុណ្ណោះ Juventus នឹងសម្រេចការផ្ទេរដោយមិនបាច់ចំណាយប្រាក់មួយសេនដើម្បីទទួលបានខ្សែបម្រើ Adrien Rabiot ពីក្រុម Paris St-Germain។ កិច្ចសន្យារបស់ខ្សែបម្រើសញ្ជាតិបារាំង វ័យ ២៤ ឆ្នាំជាមួយក្លិបយក្សបារាំងត្រូវផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ។ ដូច្នេះ Rabiot អាចសម្រេចទៅចូលរួមជាមួយក្លិបណាក៏បានដោយគ្មានតម្លៃផ្ទេរ។ ក្រុមរហស្សនាមសេះបង្កង់ ដែលមានអ្នកចាត់ការទូទៅថ្មីលោក Maurizio Sarri ជាបេក្ខភាពនាំមុខគេក្នុងការចរចាយក Rabiot ទៅរួមក្រុមរដូវកាលក្រោយ។ ក្នុងរយៈពេលចុងក្រោយ Rabiot គឺមិនស្ថិតក្រោមជម្រើសរបស់អ្នកចាត់ការទូទៅ PSG លោក Thomas Tuchel ឡើយសូម្បីតែជាកីឡាករបម្រុង ទើបធ្វើឲ្យរូបគេសម្រេចមិនបន្តកិច្ចសន្យាថ្មីបន្ថែម។ ដោយសារមិនសូវបានបង្ហាញខ្លួនឲ្យក្រុមនេះហើយ ដែលជាមូលហេតុធ្វើឲ្យ Rabiot មិនជាប់ក្នុងបញ្ជីឈ្មោះបឋមសម្រាប់ក្រុមជ្រើសជាតិបារាំងទៅកាន់ការប្រកួត World Cup ឆ្នាំ២០១៨ នៅរុស្ស៊ី។ នៅថ្ងៃទី៣០ ខែមិថុនា ម្ចាស់ជើងឯកលីគកំពូលអ៊ីតាលី Serie A បានបង្ហោះរូបភាពជាច្រើនសន្លឹករបស់ Rabiot ដែលបានធ្វើដំណើរទៅកាន់ក្លិបរបស់ពួកគេ។ ប្រសិនបើការចរចាបានជោគជ័យ មានន័យថា Rabiot នឹងក្លាយជាកីឡាករផ្ទេរដោយគ្នានតម្លៃខ្លួនទីពីររបស់
01 Jul 2019
266 views
Ligue 1 News
Mbappe ស៊ុត4គ្រាប់ម្នាក់ឯងជួយ PSG ឈ្នះ 9ប្រកួតជាប់ៗគ្នានៅ Ligue 1 វីដេអូ
ក្លឹបយក្សបារាំង Paris St-Germain បានបន្តឈ្នះ 100ភាគរយដោយឈ្នះ 9ប្រកួតជាប់ៗគ្នាក្រោយពីផ្ដួល Lyon 5ទល់នឹង0 ប្រកួតក្នុងលីគ
08 Oct 2018
683 views
Ligue 1 News
Neymar រកបានមួយគ្រាប់ថ្ងៃបើកឆាក់ដំបូងលីគកំពូលបារាំង នឹងក៏ជាប្រកួតដំបូងរបស់គាត់
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ ប្រើពេលតែ10 នាទី ប៉ុណ្នោះរកគ្រាប់បាល់បានមួយគ្រាប់ បន្ទាប់ពីបានបាល់ពីអ្នកចាំទី Brice Samba
13 Aug 2018
1418 views
Other Highlights
គ្រាប់បាល់ស៊ុតបញ្ចូលទី 21គ្រាប់របស់ Cristiano Ronaldo ដ៏ល្អឥតខ្ចោះក្នុងឆ្នាំ 2018 នេះ
ដូចដែលបានដឹងហើយ កាលពេលថ្មីៗនេះដូចបានដឹងហើយ Ronaldo បានជួយ Real Madrid ដោយទម្លាក់ក្រុមអ្នកមានបារាំង PSG
24 Mar 2018
1206 views
Other News
Neymar អង្គុយលើរទេះរុញ ត្រៀមវះកាត់កជើង នៅប្រទេសរបស់ខ្លួន
តារាជម្រើសជាតិប្រេស៊ីលវ័យ 26ឆ្នាំ រូបនេះ ត្រូវបានគេឃើញមកដល់ព្រលានយន្ដហោះ Rio de Janeiro កាលពីម្សិលមិញ
02 Mar 2018
373 views
Other News
Ronaldinho បានសម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់ហើយ
Ronaldinho គ្មានក្លឹបលេងតាំងពីឆ្នាំ២០១៥មកម្ល៉េះ តែយ៉ាងណារូបគេទើបតែដាច់ចិត្តប្រកាសលាឈប់ពីបាល់នៅថ្ងៃម្សិលមិញ
18 Jan 2018
403 views