Tag: Paris
Football News
Ramos ជឿជាក់ថាខ្លួនឯងអាចបន្តលេងបាន ៤ ទៅ ៥ឆ្នាំទៀត
ខ្សែការពារ Sergio Ramos ជឿជាក់ថាខ្លួនអាចបន្តលេងបាល់ពីរយៈពេល ៤ ទៅ ៥ ឆ្នាំទៀតបើទោះបីជាពេលនេះរូបគេបានបន្តរងរបួសញឹកញាប់ តាំងពីផ្ទេរមក Paris Saint-Germain ក៏ដោយ។ Ramos តែងតែត្រូវគេកោតសរសើរថាជាខ្សែការពារជួរមុខមួយរូបក្នុងពិភពលោក ដោយកីឡាកររូបនេះធ្លាប់ឈ្នះពាន Champions League ដល់ទៅ៤ដងជាមួយក្លិប Real Madrid ប៉ុន្តែគេត្រូវបង្ខំចិត្តចាកចេញកាលពីរដូវក្ដៅឆ្នាំមុននិងផ្ទេរមកទឹកដី Parc des Princes ។ ដោយឡែក ស្ថានភាពកាយសម្បទារបស់អតីតប្រធានក្រុម Real Madrid រូបនេះហាក់មានបញ្ហាដោយបានរងរបួសញឹកញាប់ពេក ប៉ុន្តែគេនៅតែមានភាពសុទិដ្ឋិនិយម។ Ramos បានថ្លែងប្រាប់ Amazon Prime France ថា៖ “ខ្ញុំនឹងបន្តលេងចន្លោះពី ៤ ទៅ៥ឆ្នាំទៀត។ បន្ទាប់មកគឺបទពិសោធន៍ផ្សេងទៀត ដូចជានៅ Paris គឺខ្ញុំមានកុងត្រា២ឆ្នាំ។ ពួកយើងនឹងព្យាយាមចរចាដើម្បីបន្តដល់៣ឆ្នាំ ឬ៤ឆ្នាំ បន្ទាប់មកពួកយើងនឹងរង់ចាំមើលទាំងអស់គ្នា។ ឲ្យតែកាយសម្បទាខ្ញុំនៅល្អ ខ្ញុំគិតថាខួរក្បាលខ្ញុំនៅតែអាចផ្ដោតសមាធិលើការប្រកួត”៕
15 Apr 2022
56 views
Football News
ប្រធានសហព័ន្ធបាល់ទាត់បារាំងថា Mbappe មានឱកាសឈ្នះ Ballon d’or បើបន្តនៅ PSG
លោក Noel Le Graet ប្រធានសហព័ន្ធបាល់ទាត់បារាំង បាននិយាយទៅកាន់សារព័ត៌មាន Ouest-France នៅក្នុងថ្ងៃនេះថា នៅបន្តជាមួយក្លឹប Paris Saint Germain ខ្សែប្រយុទ្ធ Kylian Mbappe មានឱកាសច្រើនក្នុងការឈ្នះពាន Ballon d’Or ។ លោក Le Graet បាននិយាយថា៖” ខ្ញុំចង់ឲ្យ Kylian បន្តនៅ Paris ។ សម្រាប់បាល់ទាត់នៅបារាំងនេះ យើងគួរតែមានកីឡាករមួយរូប ដែលស្ថិតក្នុងចំណោមកីឡាករឆ្នើមបំផុតលើលោកទើបល្អ។ បើមិនបានអញ្ចឹងទេ ក៏បាននៅក្នុងលីគកំពូលនៅនេះដែរ “។ លោកបានបន្តថា៖” ខ្ញុំគិតថា Mbappe មានឱកាសច្រើនក្នុងការឈ្នះពាន Ballon d’Or ជាមួយ PSG ជាជាងជាមួយក្លឹបដទៃទៀត។ ព្រោះតែកាលណាយើងប្ដូរក្លឹប យើងត្រូវតែផ្សាំជាមួយនឹងបរិយាកាសថ្មីនៅទីនោះហើយ”។ នៅរដូវកាលនេះ Mbappe ចូលលេងឲ្យ PSG បាន ៣៧ប្រកួតហើយ និងស៊ុតចូលបាន ២៦គ្រាប់។ ខ្សែប្រយុទ្ធនេះនឹងដាច់កុងត្រាជាមួយក្លឹបបារាំងនេះរដូវកាលនេះហើយ បើមិនបន្តកុងត្រាកុងត្រាថ្មី៕
24 Mar 2022
36 views
Football News
ខ្សែប្រយុទ្ធ Kylian Mbappe នឹងមិនចូលរួមជាមួយ Real Madrid ក្នុងខែមករានេះទេ
ខ្សែប្រយុទ្ធ Kylian Mbappe បាននិយាយទៅកាន់សារព័ត៌មាន CNN នៅក្នុងថ្ងៃនេះថា គេនឹងមិនទៅចូលរួមលេងឲ្យក្លឹប Real Madrid នៅខែមករា ឆ្នាំ២០២២ខាងមុខនេះទេ។ Mbappe បាននិយាយថា៖” អត់ទេ។ ខ្ញុំនឹងមិនទៅចូលរួមលេងឲ្យ Real Madrid នៅខែមករានេះទេ។ នៅខែមករាហ្នឹងមិនអាចទៅរួចទេ ខ្ញុំនៅបន្តនៅ Paris ទៀត។ ខ្ញុំកំពុងនៅ PSG ខ្ញុំពិតជាសប្បាយចិត្តមែនទែន នៅក្លឹបហ្នឹង។ ១០០% ខ្ញុំនឹងបញ្ចប់កុងត្រាជាកីឡាកររបស់ក្លឹបនេះ។ ខ្ញុំនឹងខិតខំគ្រប់យ៉ាង ដើម្បីឲ្យឈ្នះពានទាំងអស់ជាមួយ PSG “។ កីឡាករនេះបន្តថា៖” ចុះបើទៅ Real នៅខែមិថុនា ខាងមុខ? វាមិនទាន់ដល់ពេលត្រូវនិយាយទេ។ អ្វីដែលខ្ញុំចង់បានឥឡូវនេះគឺឈ្នះ Real Madrid ក្នុងប្រកួត UCL ។ PSG យើងត្រៀមរួចរាល់ហើយ ខ្ញុំក៏ត្រៀមហើយដែរ ចំពោះធ្វើអ្វីគ្រប់យ៉ាងឲ្យ PSG “។ គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ Mbappe មិនទាន់បញ្ជាក់ពីអនាគតរបស់គេច្បាស់លាស់នៅឡើយទេ ទាក់ទងនឹងរឿង
30 Dec 2021
117 views
Football News
លោក Juan Roman ជឿថា Lionel Messi នឹងអាចជួយ PSG ឈ្នះពាន Champions League
អតីតជម្រើសជាតិអាហ្សង់ទីនលោក Juan Roman Riquelme ជឿថា Lionel Messi នឹងអាចជួយ PSG ឈ្នះពាន Champions League ហើយត្រឡប់មកចូលនិវត្តន៍នៅ Barcelona។ Messi បានចាកចេញពីកីឡដ្ឋាន Nou Camp ក្រោយចំណាយពេលលេងអស់ ១៧ឆ្នាំ បន្ទាប់ពីកុងត្រារបស់គេអស់ជាមួយក្លឹប។ ប៉ុន្តែលោក Juan Roman ដែលបច្ចុប្បន្នជាអនុប្រធានក្លឹប Boca Juniors យល់ឃើញថា ថ្ងៃណាមួយ Messi នឹងវិលមកកាន់ Barca វិញ ហើយបញ្ចប់អាជីពនៅទីនោះ។ Juan Roman៖ “ខ្ញុំសង្ឃឹមថា Messi បន្តរីករាយនៅ Paris។ ខ្ញុំមិនដឹងថាវាប្លែកបែបណាទេ ប៉ុន្តែពួកយើងនឹងរំភើបបានឃើញគេលេងជាមួយ Mbappe និង Neymar។ ប្រសិនបើពួកគេ (PSG) មិនឈ្នះ UCL ពេលនេះទេ ពួកគេនឹងមិនឈ្នះនៅពេលខាងមុខឡើយ។ ខ្ញុំគិតថា Messi នឹងឈ្នះ Champions
06 Sep 2021
154 views
Other Highlights
Highlight បាល់ទាត់ Lorient 0-1 Paris Saint-Germain
Highlight បាល់ទាត់ Lorient Vs Paris Saint-Germain France League Cup ក្របខ័ណ : France League Cup ថ្ងៃទី : ២០ មករា ២០២០ លទ្ធផល : Lorient 0-1 Paris Saint-Germain
20 Jan 2020
544 views
Ligue 1 Highlights
Highlight បាល់ទាត់ Monaco 1-4 Paris
Highlight បាល់ទាត់ Monaco Vs Paris Ligue 1 ក្របខ័ណ : Ligue 1 ថ្ងៃទី : ១៦ មករា ២០២០ លទ្ធផល : Monaco 1-4 Paris
16 Jan 2020
373 views