Tag: Paul Schole
Football News
Scholes ហា៊ននិយាយ Pogba ប្រហែលបាត់មុខពីក្រុមហើយ
លោក Paul Schole បាននិយាយថា Paul Pogba អាចនឹងមិនអាចលេងឲ្យ Manchester United ទៀតទេ ក្រោយបានកាតក្រហមទល់នឹង Liverpool។ Pogba មិនបានជាប់ជម្រើសដំបូងរបស់លោក Ole Gunnar Solskjaer ឡើយសម្រាប់ការប្រកួតចាញ់ Liverpool ០-៥ កាលពីយប់មិញនៅ Old Trafford។ ក្រោយហង្សក្រហមនាំមុខ ៤-០ ឈានដល់វគ្គទីពីរ Pogba បានប្ដូរចូលជំនួស Greenwood។ ប៉ុន្តែមិនទាន់បានប៉ុន្មាននាទីផង កីឡាករសញ្ជាតិបារាំងទទួលបានកាតក្រហមត្រូវបណ្ដេញចេញពីទីលាន ក្រោយបើកបាតលើខ្សែបម្រើ Naby Keita។ លោក Ole បច្ចុប្បន្នលែងសូវទុកចិត្ត Pogba ហើយ។ ស្របពេលយប់មិញបង្កកំហុសធំទៀត Scholes ហ៊ាននិយាយថា Pogba អាចបាត់មុខពីក្រុមតែម្ដង ឲ្យតែ Ole បន្តដឹកនាំ។ ក្រោយបញ្ចប់ការប្រកួត Scholes បាននិយាយ ការប្ដូរ Pogba ចូលនៅវគ្គទីពីរគឺដើម្បីជួយស្រោចស្រង់ក្រុម និងបង្ហាញភាពខ្លាំងនៅតំបន់កណ្ដាល។ ប៉ុន្តែបែរជាបានកាតក្រហម
25 Oct 2021
120 views