Tag: Paul Tierney
Football News
Klopp ៖ ខ្ញុំគ្មានបញ្ហាជាមួយអាជ្ញាកណ្ដាលណាៗទាំងអស់ លើកលែងតែ Paul
អ្នកចាត់ការរបស់ហង្សក្រហម Liverpool លោក Jurgen Klopp បានសម្ដែងការខឹងសម្បាយ៉ាងខ្លាំងទៅកាន់ អាជ្ញាកណ្ដាលលោក Paul Tierney ដែលកាត់ក្ដីមិនឲ្យបាល់ប៉េណាល់ទីទៅឲ្យក្រុមខ្លួន កាលជំនួប២ស្មើគ្នាជាមួយ Tottenham Hotspur កាលពីពេលថ្មីៗនេះ។ អ្នកចាត់ការរូបនេះបាននិយាយថា «ខ្ញុំគ្មានបញ្ហាជាមួយអាជ្ញាកណ្ដាលណាៗទាំងអស់ លើកលែងតែអ្នក ( Paul Tierney )»។ ការនិយាយនេះក្រោយពេលដែលលោកបានឃើញថា កីឡាករ Tottenham Hotspur បង្កើតកំហុសទៅលើ Diogo Jota ក្នុងតំបន់គ្រោះថ្នាក់ក្រុម Spurs ប៉ុន្តែមិនបានផ្ដល់បាល់ប៉េណាល់ទីដល់ក្រុមរបស់ខ្លួនឡើយ។ ក្រោយពេលចប់ការប្រកួតភ្លាមៗអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បានរត់ទៅ កណ្ដាលទីលានដើម្បីគោះដៃជាមួយអាជ្ញាកណ្ដាល និងបាននិយាយជាពាក្យសម្ដីខឹងសម្បាយ៉ាងខ្លាំងទៅកាន់អាជ្ញាកណ្ដាល។ ក្រោយស្ដាប់ការពន្យល់របស់អាជ្ញាកណ្ដាល អំពីបាល់មួយគ្រាប់នោះលោកនៅតែមិនយល់ស្របជាមួយការពន្យល់នោះ ហើយមិនពេញចិត្តជាមួយការកាត់ក្ដីនោះថែមទៀតផង។ ក្រោយការប្រកួតដែលបញ្ចប់ត្រឹម២ស្មើបានធ្វើឲ្យហង្សក្រហមបន្តស្ថិតនៅលេខ២ក្នុងតារាងលីគកំពូលអង់គ្លេស English Premier League ដោយមាន៤០ពិន្ទុតាមពីក្រោយ Manchester City ដែលស្ថិតនៅលេខ១មាន៤៤ពិន្ទុ៕
23 Dec 2021
113 views