Tag: Paulo Fonseca
Football News
Spurs គ្រោងនឹងទាក់ទងអតីតគ្រូ Roma ដែលជំនួសដោយ Mourinho
ក្លឹប Tottenham Hotspur មានគម្រោងទាក់ទងលោក Paulo Fonseca អតីតគ្រូក្លឹបអ៊ីតាលី Roma។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Goal។ លោក Fonseca បានបញ្ចប់កុងត្រានៅក្លឹប Roma ក្រោយបញ្ចប់រដូវកាល ២០២០/២១ ហើយក្លឹប Roma បានតែងតាំងលោក Jose Mourinho ដែលត្រូវបាន Spurs បញ្ចប់ការងារកាលពីខែមេសា មកជំនួសវិញ។ Goal បានចុះផ្សាយថា លោក Fabio Paratici ដែលនឹងត្រូវតែងតាំងធ្វើជានាយកផ្នែកកីឡារបស់ Spurs បានជួបជាមួយ Fonseca ក្នុងសប្ដាហ៍នេះ ដោយអាចព្រមព្រៀងចុះកុងត្រារយៈពេល ៣ឆ្នាំជាមួយក្លឹប។ លោក Fonseca ជាគ្រូបង្វឹកជនជាតិព័រទុយហ្គាល់ ដែលបានបង្ហាញថ្វីដៃដឹកនាំក្លឹបព័រទុយហ្គាល់ មុននឹងត្រូវបានតែងតាំងជាគ្រូនៅ Roma កាលពីឆ្នាំ២០១៩។ លោកបានដឹកនាំ Roma ក្នុងទម្រង់លេងល្អដែរ តែនៅឆ្នាំ២០២១ ក្លឹបនេះជាប់លេខ ៧ នៅលីគអ៊ីតាលី ដែលធ្វើឲ្យក្លឹបលែងបន្តកុងត្រាឲ្យលោក៕
10 Jun 2021
194 views
Football News
Everton កំពុងពិចារណាលើ Gerrard សម្រាប់គ្រូបង្វឹកនូវរដូវកាលក្រោយ
ក្លិបស្ករគ្រាប់ Everton កំពុងស្វែងរកគ្រូបង្វឹកថ្មីម្នាក់បន្ទាប់ពីការចាកចេញរបស់លោក Carlo Ancelotti ទៅដឹកនាំក្លឹប Real Madrid ។ ក្លឹប Everton មានអទិភាពជម្រើសគ្រូបង្វឹកជាច្រើននៅក្នុងបញ្ជីសម្រាំងរបស់ពួកគេក្នុងពេលតែមួយ។ ដំបូងនិងសំខាន់បំផុតពួកគេកំពុងពិចារណាទៅលើអ្នកចាត់ការដែលមិនទាន់មានការងារ: ពួកគេមាន Rafael Benitez, Paulo Fonseca និង Nuno Espírito Santo កំពុងតែទំនេរ។ លោក David Moyes (West Ham), Roberto Martinez (ក្រុមជម្រើសជាតិបែលហ្ស៊ិក) និង Erik ten Hag (Ajax) ក៏កំពុងត្រូវបានពិចារណាផងដែរ។ ក្លឹបថែមទាំងបានពិភាក្សាពីលទ្ធភាពនៃការអញ្ជើញអ្នកចាត់ការរបស់ក្លិប Ranger គឺលោក Steven Gerrard ដែលបានដឹកនាំក្លឹបមួយនេះលើកពានលីកកំពូល ស្កុតឡែន ជាលើកដំបូងក្នុងរយះពេល ១០ឆ្នាំចុងក្រោយ ។ ខណះលោក Benitez និង Moyes ត្រូវបានគេចាត់ទុកថាជាជម្រើសអាទិភាពដោយការតែងតាំងអ្នកផ្សេងទៀតទំនងជាមិនសូវមានទេ។
02 Jun 2021
147 views