Tag: Pavel Nedved
Football News
ក្លឹប Juventus គ្រោងនឹងបន្តកុងត្រាអោយខ្សែប្រយុទ្ធ Dybala
ខ្សែប្រយុទ្ធ Paulo Dybala ត្រូវបានសារព័ត៌មាន Goal ចុះផ្សាយនៅក្នុងថ្ងៃនេះថា កីឡាកររូបនេះជិតចុះកុងត្រាថ្មីជាមួយក្លឹប Juventus មែនទែននៅរយៈពេលខ្លីខាងមុខ ខណៈដែលកុងត្រាសព្វថ្ងៃនេះនឹងបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។ Dybala ផ្ទាល់ខ្លួនធ្លាប់បាននិយាយកាលពីពេលថ្មីៗនេះថា គេសង្ឃឹម និងជឿជាក់ការចុះកុងត្រាថ្មីជាមួយក្លឹបអ៊ីតាលីនេះនឹងបញ្ចប់ឆាប់ៗ ព្រោះទាំងភាគីទាំងសងគឺចង់ធ្វើរឿងនេះជាមួយគ្នា។ លោក Pavel Nedved នាយកកីឡារបស់ Juventus ក៏បាននិយាយពាក់ព័ន្ធនឹងរឿងនេះផងដែរថា Dybala ជាជម្រើសរបស់ក្លឹបលោក ហើយកុងត្រាថ្មីនឹងបញ្ចប់នៅពេលឆាប់ៗ។ បើតាមការចុះផ្សាយរបស់ Goal ក្លឹប Juventus កំពុងរៀបចំចង់បាន Dybala បន្តកុងត្រាថ្មីរហូតដល់ឆ្នាំ២០២៥ និងដំឡើងប្រាក់ពលកម្ម និងប្រាក់ឧបត្ថម្ភរហូតដល់ទៅ ៩លានដុល្លារក្នុងមួយឆ្នាំ។ ក្រោយ Ronaldo ចាកចេញទៅ កីឡាករជាច្រើននិយាយថា Juventus ពឹងទៅលើ Dybala នេះហើយ។ កីឡាករនេះបានមកលេងឲ្យ Juventus តាំងពីឆ្នាំ២០១៥មក ដោយចូលរួម២៥៩ប្រកួត និងរកគ្រាប់បាល់បាន ១០២គ្រាប់ ថែមទាំងឈ្នះពាន Serie A ជាមួយក្លឹបនេះ
24 Sep 2021
117 views