Tag: Pedro Morata
Football News
ក្លឹប PSG មិនត្រឹមតែចង់លក់ Neymar ទេថែមទាំងចង់ចែកផ្លូវជាមួយ Messi ទៀត
យោងតាមអ្នកកាសែត Pedro Morata បានបង្ហើបឲ្យដឹងថា ក្លិប Paris Saint-Germain មិនត្រឹមតែចង់លក់ ខ្សែប្រយុទ្ធ Neymar Jr. ប៉ុណ្ណោះទេតែក៏ត្រៀមចែកផ្លូវគ្នាជាមួយ Lionel Messi ផងដែរ។ ថ្មីៗនេះលេចឮថា Neymar អាចនឹងចាកចេញពីក្លិបដោយ PSG នឹងលក់គេបើសិនក្លិបផ្សេងអាចឲ្យតម្លៃផ្ទេរមួយដ៏សមរម្យ ប៉ុន្តែ លោក Luis Campos ដែលជាប្រធានដឹកនាំផ្នែកកីឡាថ្មីរបស់ក្លិប ក៏មានបំណងចង់លក់ Messi ដែលទើបតែផ្ទេរមកទីនេះបាន១ឆ្នាំ។ Messi នៅសល់កុងត្រាស្នាក់នៅទឹកដី Parc des Princes ចំនួន១ឆ្នាំទៀតហើយនៅរដូវកាលមុន រូបគេបានទទួលបានការរិះគន់យ៉ាងក្រាស់ក្រែលដោយសារខ្សត់គ្រាប់បាល់ដោយរកបានតែ១១គ្រាប់ប៉ុណ្ណោះ។ យ៉ាងណាមិញ អ្នកកាសែត Morata ថាឧបសគ្គដ៏ធំបំផុតសម្រាប់ PSG ក្នុងការលក់ Messi គឺគេមានប្រាក់ឈ្នួលខ្ពស់ពេកដែលក្លិបផ្សេងៗពិបាកនឹងផ្ដល់ឲ្យព្រោះក្លិបបានចាយប្រាក់ឲ្យម្ចាស់ពាន Ballon d’Or ៧សម័យនេះដល់ទៅ ៣.៣៧៥លានអឺរ៉ូ(ស្មើនឹងប្រមាណ ៣.៥១៩ លានដុល្លារ)ក្នុងមួយខែឯណោះ៕
02 Jul 2022
33 views