Tag: Pep Gardiola
Football News
លោក Pep មើលទៅ Real Madrid កាន់តែឃើញពីកម្រិតគ្រោះថ្នាក់
ក្រុម Real Madrid បានវាយបកនៅនាទី៩០+ លើក្រុម Manchester City រហូតពួកគេទទួលបានជ័យជម្នះក្នុងការប្រកួតនេះតែម្ដងក្នុងលទ្ធផល ៣-១ សរុបទាំងពីរជើង ៦-៥។ កាលពីជើងទី១កន្លងទៅ Man City បានយកឈ្នះលើក្រុម Real Madrid ក្នុងលទ្ធផល ១-០ ទៅហើយ ខណៈដែលជើងទី២នៅយប់មិញទៀត ពួកគេនាំមុខ ១-០ ទៀត រហូតដល់នាទី៩០+ ទើបមានការប្រែប្រួល។ ដោយកីឡាករវ័យក្មេងរបស់ប្រេស៊ីល Rodrygo រកបាន២គ្រាប់នៅក្នុងនាទី៩០+ នេះ ធ្វើឱ្យការប្រកួតតម្រូវឱ្យថែម១៥នាទី២ដង។ ក្នុងម៉ោងបន្ថែមនេះទៀត Benzema ក៏ទទួលបានបាល់ប៉េណាល់ទី១គ្រាប់ទៀត ដើម្បីយកឈ្នះលើក្រុមក្រុមរបស់លោក Pep តែម្ដង។ ការវាយបកនៅចុងម៉ោងដែលសឹងតែមិនគួរឱ្យជឿនេះ ត្រូវបានលោក Pep បង្ហាញចំណាប់អារម្មណ៍ថាក្រុមរបស់លោកលេងបានល្អណាស់ ល្អរកកន្លែងបន្ទោសមិនឃើញនោះទេក្នុងការប្រកួតនេះ ដោយឡែកលែងតែលទ្ធផលនៅចប់ការប្រកួតប៉ុណ្ណោះ។ លោក កាន់តែមើលទៅ Real Madrid កាន់តែឃើញពីកម្រិតគ្រោះថ្នាក់របស់ពួកគេ។ ពួកគេជាក្រុមមិនបោះបង់ឡើយ នៅពេល Man City លេងកាន់តែល្អ ពួកគេក៏រឹតតែលេងកាន់តែល្អថែមទៀត ជាពិសេសនៅវិនាទីចុងក្រោយ៕
05 May 2022
30 views
Football News
Kane បានចោទប្រធានក្លឹប Spurs ថាបានក្បត់ពាក្យសន្យាហើយ
ខ្សែប្រយុទ្ធ Harry Kane បានចោទប្រកាន់ទៅលោក Daniel Levy ប្រធានក្លឹប Spurs ថាបានក្បត់ពាក្យសន្យារបស់ខ្លួន ដោយមិនព្រមឱ្យគេចេញនៅរដូវកាលដោះដូរកីឡាករនេះ។ អនាគតរបស់ប្រធានក្រុម Kane ខាងលើនៅមិនទាន់ច្បាស់នោះទេ ដោយបច្ចុប្បន្ននេះរូបគេនៅជាកីឡាករ Spurs ដដែល ប៉ុន្តែហាក់បង្ហាញថាលែងចង់នៅក្លឹបនេះទៀតហើយ។ ជាក់ស្ដែងការប្រកួតពានរង្វាន់ European Conference League ដែលក្រុម Spurs ប៉ះជាមួយក្រុម Paços Ferreira នៅរាត្រីនេះក៏មិនមានវត្ដមានរបស់គេលេងដែរ។ ដោយក្រុម Spurs មិនបានដាក់ឈ្មោះគេលេងទេ ដោយឱ្យបន្ដហ្វឹកហាត់ដោយខ្លួនឯងទៀត។ ស្របពេលក្រុម Manchester City ឯណោះវិញក៏កំពុងតាមទិញគេខ្លាំងដែរ។ ប្រភពនៅអង់គ្លេសបានបញ្ជាក់ថាក្រុមរបស់លោក Pep ចង់បាន Kane ខ្លាំង ដោយបានផ្ដល់តម្លៃផ្ដាច់កុងត្រា១២៥លានផោនទៅហើយ តែក្រុម Spurs នៅមិនទាន់យល់ព្រមទៀត ដោយពួកគេទាមទារដល់១៥០លានផោន។ ការមិនព្រមលក់នេះហើយ ទើបបានជាប្រធានក្រុមអង់គ្លេសមិនសប្បាយចិត្ត និងចោទទៅលោក Daniel Levy ថាក្បត់ពាក្យសន្យា។ កន្លងមក លោកបញ្ជាក់ថាឱ្យតែទទួលបានតម្លៃសមរម្យនឹងឱ្យ Kane ចេញហើយ
19 Aug 2021
192 views
Football News
សម្ដីក្ដុកក្ដួលរបស់ Mason Mount ក្រោយ Chelsea ឈ្នះ UCL យប់មិញ
ក្រោយឈ្នះជើងឯក UCL លើក្រុមជើងឯក Premier League របស់លោក Pep Gardiola ១-០ ខ្សែប្រយុទ្ធ Mason Mount ដែលជាអ្នកបញ្ជូនបាល់ឱ្យ Kai Havertz ស៊ុតបញ្ចូលទី City កាលពីម៉ោង២ទាបភ្លឺយប់មិញ បានលើកឡើងថា Chelsea គឺជាក្រុមខ្លាំងជាងគេបំផុតនៅលើលោក «ពួកយើងជាក្រុមខ្លាំងជាងគេនៅលើពិភពលោក»។ «ខ្ញុំរកពាក្យនិយាយមិនត្រូវទេ។ វាមិនអាចទៅរួចទេ» «អ្វីដែលខ្ញុំចង់បាន គឺការស្រមៃចង់ឈ្នះពានជាមួយ Chelsea។ យើងប្រឈមគ្រប់យ៉ាងនៅ Champions League។ យើងលេងជាមួយក្រុមខ្លាំងៗ យើងឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ហើយយើងឈ្នះពាន។ វាជាឱកាសដ៏ពិសេស» «នៅខណៈពេលនេះ ពួកយើងជាក្រុមល្អបំផុតនៅលើលោក។ អ្នកមិនអាចធ្វើបានដូចយើងទេ»។ «តើ Man City ជាក្រុមយ៉ាងម៉េច! អ្នកឃើញពួកគេធ្វើបានល្អប៉ុណ្ណា នៅ Premier League។ វាជាការប្រកួតដ៏តានតឹង។ យើងរកបានមួយគ្រាប់ ហើយលេងការពាររហូតដល់ចាប់ការប្រកួត។ ពួកយើងរក្សាទម្រង់លេងបែបនេះ ហើយពួកយើងឈ្នះ។ តើខ្ញុំគួរនិយាយថាយ៉ាងម៉េចទៅ?» «វាមិនគួរឱ្យជឿ។ ឪពុកខ្ញុំចេញពីកន្លែងអង្គុយ ខ្ញុំស្រក់ទឹកភ្នែកពេលឃើញគាត់។ ខ្ញុំអរគុណដល់គ្រួសារខ្ញុំ
30 May 2021
327 views