Tag: Phil Foden
Football News
Foden ថា Erling Haaland ជា ខ្សែប្រយុទ្ធល្អជាងគេម្នាក់នៅលើលោក
ខ្សែប្រយុទ្ធក្លិប Manchester City កីឡាករ Phil Foden បានចាត់ទុក Erling Haaland ជា ខ្សែប្រយុទ្ធដែលល្អជាងគេម្នាក់នៅលើលោក។ ជាការពិតណាស់ Foden បានលើកឡើងបែបនេះបន្ទាប់ពី Man City ទើបតែបានប្រកាសអំពីការចុះហត្ថលេខានាំយក Haaland មករួមក្រុមចាប់ពីរដូវកាលក្រោយទៅ ដែលគ្រប់គ្នារំពឹងថា វត្តមានរបស់គេនឹងជួយក្រុមមេឃខៀវឲ្យកាន់តែខ្លាំង។ Foden បាននិយាយថា៖ “វាជាការបន្ថែមកម្លាំងថ្មីដ៏សំខាន់សម្រាប់ក្រុម។ Haaland ជា កីឡាករដែលបញ្ចប់ទីល្អជាងគេម្នាក់នៅលើលោកនាពេលបច្ចុប្បន្ននេះ។ សង្ឃឹមថាគេនឹងជួយពួកយើងបាននារដូវកាលក្រោយ”៕
13 May 2022
15 views
Football News
Man City ចង់បន្តកុងត្រាកុងត្រាថ្មីជាមួយ Phil Foden ដល់ឆ្នាំ២០២៧
ក្លឹប Manchester City ចង់បន្តគម្រោងចង់បន្តកុងត្រាថ្មីជាមួយនឹង ខ្សែបម្រើ Phil Foden រហូតដល់ឆ្នាំ២០២៧។ នេះបើយោងតាមការចុះផ្សាយរបស់កំពូលអ្នកកាសែត Fabrizio Romano នៅក្នុងថ្ងៃនេះ។ ក្នុងរដូវកាលនេះ Foden ចូលលេងឲ្យ Man City បាន៤០ប្រកួត និងស៊ុតចូល១៣គ្រាប់។ កីឡាករនេះនៅមានកុងត្រាជាមួយក្លឹបនេះដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ តាមពិតខាង Man City មានគម្រោងបន្តកុងត្រាថ្មីនឹងកីឡាករនេះតាំងពីខែតុលា ឆ្នាំ២០២១កន្លងទៅនេះមក ដោយក្នុងកុងត្រាថ្មីនោះនឹងបន្តកុងត្រាដល់ឆ្នាំ២០២៧ ជាមួយនឹងការដំឡើងប្រាក់ពលកម្ម។ គម្រោងបន្តកុងត្រាថ្មីជាមួយនឹង Foden លើកនេះកំពុងតែធ្វើការចាត់ចែងចរចាហើយដោយនឹងបញ្ចប់នឹងពេលឆាប់ៗខាងមុខ៕
30 Apr 2022
23 views
Football News
Foden ៖យើងគួរតែអាចសម្លាប់ពួកគេ (Real Madrid) បានត្រឹមប្រកួតនេះ
Phil Foden ខ្សែបម្រើប្រយុទ្ធរបស់ក្រុម Manchester City បាននិយាយថាក្រុមខ្លួនគួរតែសម្លាប់ ឬយកឈ្នះលើក្រុម Real Madrid នៅជើងទី១នេះឱ្យបានច្រើន ព្រោះមានឱកាសល្អៗច្រើន តែគួរឱ្យស្ដាយឈ្នះគ្រាប់ត្រឹម១គ្រាប់ប៉ុណ្ណោះ។ ជំនួបជើងទី១នៅយប់មិញវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ក្រុម Manchester City បានយកឈ្នះលើក្រុម Real Madrid ក្នុងលទ្ធផល ៤-៣។ ដោយប្រកួតនេះដែរ គេឃើញថាក្រុមម្ចាស់ផ្ទះមានឱកាសនិងកៀបសង្កត់ទៅលើក្រុមភ្ញៀវច្រើន តែសោកស្ដាយរកបានត្រឹម៤គ្រាប់ប៉ុណ្ណោះ។ ការរបូតឱកាសច្រើននេះដែរ ធ្វើឱ្យ Foden សោកស្ដាយជាខ្លាំង ព្រោះប្រសិនបើអាចយកឈ្នះជើងទី១នេះបានច្រើនគ្រាប់ នោះនៅជើងទី២ទឹកដីអេស្ប៉ាញ មិនសូវជាមានក្ដីបារម្ភច្រើននោះទេ។ ខ្សែបម្រើសញ្ជាតិអង់គ្លេសបាននិយាយថា៖ “យើងចាប់ផ្ដើមបានយ៉ាងល្អ និងអាចសម្លាប់ការប្រកួតនេះបាន។ ក្នុងការប្រកួតបែបនេះ យើងត្រូវការការបង្កើតឱកាសឱ្យបានច្រើន។ យើងកំពុងលេងជាមួយក្រុមដែលធ្លាប់ឈ្នះពានរង្វាន់ Champions League ច្រើនបំផុត ប្រសិនបើយើងទុកឱ្យពួកគេលេង ពួកគេនឹងធ្វើបាបយើង។ នេះជាអ្វីដែលយើងត្រូវធ្វើនៅជើងទី២”៕
28 Apr 2022
33 views
Football News
Pep ក្ដៅចិត្តជាមួយ Mahrez បាល់ត្រូវនាំមុខ ៣-០ បែរជាមិនបោះសម្រេចចិត្តទាត់ទៅវិញ
អ្នកចាត់ការរបស់ Manchester City លោក Pep Guardiola បានបង្ហាញកាយវិការខឹងសម្បាជាខ្លាំងលើ Riyad Mahrez បន្ទាប់ខ្សែបម្រើប្រយុទ្ធរូបនេះធ្វើឲ្យខាតឱកាសរកគ្រាប់បាល់លើក្រុម Real Madrid។ Man City បានយកឈ្នះ Real ក្នុងលទ្ធផល ៤-៣ សម្រាប់ជើងទីមួយនៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Champions League។ City បាននាំមុខ ២-០ ត្រឹម១១នាទីដំបូង ធ្វើបានដោយ Kevin De Bruyne និង Gabriel Jesus ក្នុងកីឡដ្ឋាន Etihad Stadium។ នាទីទី២៦ City មានឱកាសអាចនាំមុខ ៣-០ ប៉ុន្តែ Mahrez ធ្វើឲ្យខាតឱកាសព្រោះតែកម្នាញ់បាល់ខ្លាំងពេក។ ឱកាសនោះកើតឡើងពេលដែល City ព្យាយាមប្រយុទ្ធវាយបកហើយបាល់ជាប់ជើងរបស់ Mahrez ខណៈ De Bruyne និង Phil Foden កំពុងឈរចាំគាំទ្រនៅកណ្ដាល។ ប៉ុន្តែដោយចិត្តចង់ទាត់ កីឡាករសញ្ជាតិអាល់ហ្សេរីបានសម្រាប់ចិត្តទាត់ខ្លួនឯង
28 Apr 2022
28 views
Football News
Pep ថា Man City មិនឆ្កួតឡើយលេងឲ្យស្មើ ហើយឲ្យ Liverpool លើកពាន
ក្លឹប Manchester City បានឡើងមកកាន់កាប់កំពូលតារាង Premier League វិញហើយ បន្ទាប់ពីប្រកួតឈ្នះ Brighton ៣-០ កាលពីយប់មិញ សម្រាប់សប្ដាហ៍ទី៣២របស់ខ្លួន។ ៣គ្រាប់ជ័យជម្នះដ៏មានសារៈសំខាន់របស់ City ធ្វើបានដោយកីឡាករ៣នាក់ផ្សេងគ្នារួមមាន Riyad Mahrez, Phil Foden និង Bernardo Silva។ Man City និង Liverpool បច្ចុប្បន្នកំពុងប្រជែងតំណែងកំពូលតារាងយ៉ាងខ្លាំង ដោយខុសគ្នាតែ១ពិន្ទុប៉ុណ្ណោះ។ មើលឃើញពីគម្លាតពិន្ទុតិចបែបនេះ លោក Pep Guardiola បានបង្ហាញគោលជំហរថា City នឹងមិនរបូតពានឲ្យក្រុមលោក Jurgen Klopp ងាយៗឡើយ។ និយាយក្រោយបញ្ចប់ការប្រកួតជាមួយ Brighton លោក Guardiola បញ្ជាក់ថា៖ “ពួកយើងមិនឆ្កួតឡើយ។ ប្រសិនបើពួកយើងប្រកួតស្មើ ចាញ់គេ២ពិន្ទុ Liverpool នឹងក្លាយជាជើងឯក។ ប្រសិនបើពួកយើងឈ្នះគ្រប់ការប្រកួតដែលនៅសល់ ពួកយើងនឹងក្លាយជាជើងឯក។ កីឡាករទាំងអស់សុទ្ធតែដឹងរឿងនេះ”៕
22 Apr 2022
36 views
Football News
Phil Foden ថា Kane ជា កីឡាករមួយរូបបញ្ចប់ទីបានល្អបំផុត
ខ្សែប្រយុទ្ធក្លិប Manchester City កីឡាករ Phil Foden បានចាត់ទុក Harry Kane ជា កីឡាករមួយរូបបញ្ចប់ទីបានល្អបំផុតដែលខ្លួនធ្លាប់បានឃើញ។ ជាការពិតណាស់ Kane បច្ចុប្បន្នដែលមានវ័យ២៨ឆ្នាំ តែងតែជាប់ជម្រើសដំបូងនៅ Tottenham និង ដើរតួនាទីជាប្រធានក្រុមជម្រើសជាតិអង់គ្លេសផងដែរ ហើយ នៅក្នុងអាជីពរបស់គេមកទល់ពេលនេះអាចរកគ្រាប់បាល់បានសរុបចំនួន២៦០គ្រាប់ហើយ។ Foden បាននិយាយថា៖ “ខ្ញុំបានឃើញ Kane ហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ។ គាត់ គឺ ជាអ្នកបញ្ចប់ដ៏ល្អបំផុតម្នាក់ដែលខ្ញុំធ្លាប់បានឃើញ។ ការដែលបានលេង និង ទស្សនាការហ្វឹកហាត់របស់គាត់ គឺ ពិតជាអស្ចារ្យណាស់។ គ្មានអ្វីដែលគាត់មិនអាចធ្វើបានឡើយនៅលើទីលាន”៕
25 Dec 2021
95 views
Football News
Salah ជាប់ជាកីឡាករល្អបំផុតប្រចាំខែរបស់ Premier League
ខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Mohamed Salah ត្រូវបានជ្រើសរើសជាកីឡាករឆ្នើមប្រចាំក្របខ័ណ្ឌ Premier League សម្រាប់ខែតុលា នេះបើយោងតាមគេហទំព័រផ្លូវការរបស់លីកបានចុះផ្សាយ។ ដោយចាប់ផ្តើមជាមួយនឹងការខិតខំប្រឹងប្រែងជាបុគ្គលដ៏អស្ចារ្យប្រឆាំងនឹងក្រុម Manchester City នៅកីឡដ្ឋាន Anfield កីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះបានស៊ុតបញ្ចូលទីបាន 5 គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន 4 ដងសម្រាប់ក្រុម Liverpool កាលពីខែមុន។ នេះជាលើកទី 4 ហើយដែលខ្សែប្រយុទ្ធវ័យ 29 ឆ្នាំរូបនេះទទួលបានពានរង្វាន់ និងជាលើកដំបូងរបស់គេចាប់តាំងពីខែមីនា 2018 មក។ តារាឆ្នើមសញ្ជាតិអេហ្ស៊ីបរូបនេះបានឈរនៅលើកំពូលតារាងកីឡាករទាំង 8 ដែលរួមមាន Ben Chilwell (Chelsea), Phil Foden (Manchester City), Maxwel Cornet (Burnley), Tino Livramento (Southampton), Aaron Ramsdale (Arsenal), Declan Rice (West Ham United
12 Nov 2021
113 views
Football News
Pep ខឹងខ្លាំងណាស់ថា ដោយសារនេះជា Anfield ទើប Milner មិនបានកាតក្រហម
អ្នកចាត់ការ Pep Guardiola បានបង្ហាញការមិនពេញចិត្តចំពោះការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាលក្នុងជំនួបរវាង Manchester City និង Liverpool កាលពីយប់មិញ។ Liverpool និង City បានចែកគ្នាម្នាក់មួយពិន្ទុ ក្រោយប្រកួតស្មើគ្នា ២-២ ក្នុងកីឡដ្ឋាន Anfield។ Sadio Mane និង Mohamed Salah ជាអ្នករកគ្រាប់ឲ្យហង្សក្រហម ខណៈ Phil Foden និង Kevin De Bruyne ជាអ្នកទាត់បញ្ចូលទីឲ្យ City។ Jame Milner ដែលចូលមកលេងនៅខ្សែការពារស្ដាំជំនួស Trent Alexander-Arnold បានបង្កកំហុសជាញឹកញយ ជាពិសេសលើ Foden និង Bernado Silva ប៉ុន្តែគេបានត្រឹមទទួលបានកាតលឿងមួយប៉ុណ្ណោះក្នុងប្រកួតនេះ។ ចំណុចនេះហើយបានធ្វើឲ្យលោក Pep ខឹងនឹងអាជ្ញាកណ្ដាលមែនទែន ដោយចោទថាលម្អៀងទឹកដី។ ក្រោយបញ្ចប់ការប្រកួតអ្នកចាត់ការសញ្ជាតិអេស្ប៉ាញបាននិយាយថា Milner សមតែបានកាតលឿងមួយទៀត ដែលជាកាតលឿងទីពីរស្មើកាតក្រហម។ ហើយវាច្បាស់ណាស់ ប៉ុន្តែដោយសារតែនេះជាការប្រកួតនៅ Anfield។
04 Oct 2021
175 views
Football News
Foden ត្រូវការរយៈពេល១ខែទៀតដើម្បីព្យាបាលរបួស ខណៈរដូវកាលថ្មីនឹងចាប់ផ្ដើមឆាប់ៗ
ខ្សែបម្រើអង់គ្លេស Phil Foden នឹងត្រូវខកខានមិនបានចូលរួមប្រកួតរយៈពេល១ខែទៀត បន្ទាប់ពីរបួសជើងរបស់គេមិនទាន់ជាសះស្បើយនៅឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់ The Telegraph កាលពីពេលថ្មីៗនេះ។ កាលពីពេលខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ ក្នុងកំឡុងពេលហ្វឹកហាត់ត្រៀមប្រកួត Euro 2020 វគ្គផ្ដាច់ព្រ័ត្រតទល់នឹងក្រុមអ៊ីតាលី Foden ស្រាប់តែមានបញ្ហារបួសជើងនេះ ដែលបណ្ដាលឲ្យខកខានមិនបានចូលរួមប្រកួតរហូត។ ទាក់ទិននឹងបញ្ហាមួយនេះដំបូងៗអ្នកចាត់ការក្លឹប Man City លោក Pep Guardiola មានសង្ឃឹមថាកីឡាករនេះនឹងត្រលប់មកវិញទាន់ពេលវេលា ប៉ុន្តែក្រោយពីដឹងដំណឹងមួយនេះលោកមានតែសង្ឃឹមលើកីឡាករ Sterling កីឡាករ Kyle និង John Stones ដើម្បីជួយជំនួសកន្លែងខ្សែបម្រើរូបនេះ។ គួរបញ្ជាក់ផងដែរថា Man City នឹងចាប់ផ្ដើមរដូវកាលថ្មីជាផ្លូវការជាមួយ Spurs នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ខាងមុខ៕
09 Aug 2021
232 views
Football News
Foden នឹងទទួលបានកុងត្រាថ្មីរបស់ Man City ចំនួន ១០០,០០០ ផោនក្នុងមួយសប្តាហ៍
បច្ចុប្បន្នក្រុម Manchester City គ្រោងនឹងផ្តល់ឱ្យ Phil Foden នូវកិច្ចព្រមព្រៀងថ្មីមួយដែលមានតម្លៃរាប់លានផោន ។ អំឡុងរដូវកាល ២០២០-២១ កីឡាករវ័យ ២០ ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ក្រុមរបស់លោក Pep Guardiola ដោយរកបាន ១៣ គ្រាប់ និង Assists អោយមិត្តរួមក្រុម ៩ ដងក្នុងការបង្ហាញខ្លួនចំនួន ៤១ ប្រកួតនៅគ្រប់ការប្រកួត។ កិច្ចសន្យាចុងក្រោយរបស់ Foden នៅឯកីឡដ្ឋាន Etihad Stadium នៅសល់ជាង ៣ ឆ្នាំទៀត ។ ទោះយ៉ាងណាក្លិប Man City នៅតែចង់ចាប់ផ្តើមពិភាក្សាជាមួយកីឡាករជម្រើសជាតិអង់គ្លេសរូបនេះអំពីកិច្ចព្រមព្រៀងថ្មីមួយដែលអាចមានតម្លៃរហូតដល់ ១០០,០០០ ផោនក្នុងមួយសប្តាហ៍នេះបើយោងតាម The Mirror ។ យោងតាមរបាយការណ៍បានអោយដឹងថាពេលនេះ Foden ទទួលបានប្រាក់ឈ្នួល ៣០,០០០ ផោនក្នុងមួយសប្តាហ៍ប៉ុន្តែ Man City ចង់អោយកុងត្រាថ្មីបន្ទាប់ពី Foden បានបង្ហាញទម្រង់លេងដ៏អស្ចារ្យ នឹងរួមចំនែកជួយក្រុម ឡើងដល់វគ្គ
19 Apr 2021
192 views
Football News
Man City បានយកឈ្នះទៅលើក្រុម Borussia Dortmund ២ ទល់នឹង ១
ក្រុម Manchester City នឹងនាំមុខ ២ ទល់នឹង ១ ប៉ុណ្ណោះក្នុងការប្រកួតជើងទី ១ វគ្គ ៨ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ទល់នឹងក្រុម Borussia Dortmund បន្ទាប់ពីមានការតស៊ូយ៉ាងខ្លាំងកាលពីរាត្រីថ្ងៃអង្គារ។ ខ្សែការពារ John Stones ត្រូវបានដាក់ឱ្យចូលលេងក្នុងការប្រកួតនេះវិញបន្ទាប់ពីរូបគេបានសម្រាក់នៅ ពេលប្រកួតជាមួយក្រុម Leicester City កាលពីថ្ងៃសៅរ៍ខណៈដែលក្រុម មេឃខៀវ Man City ចាប់ផ្តើមការប្រកួតដោយគ្មានខ្សែប្រយុទ្ធដែលត្រូវបានគេទទួលស្គាល់ថាជាកីឡាករ Sergio Aguero និង Gabriel Jesus ដែលមានឈ្មោះក្នុងបញ្ជីកៅអីបម្រុង ។ Man City បាននាំមុខនៅតង់ទី ១ តាមរយៈកីឡាករ Kevin De Bruyne នៅនាទីទី ១៩ ប៉ុន្តែការស៊ុតបញ្ចូលទីនេះមិនអាចធ្វើអោយក្រុមរបស់លោក Pep Guardiola មានភាពកក់ក្ដៅនោះទេ ។ ចូលដល់តង់ទី ២ ក្រុមទាំង
07 Apr 2021
195 views
Premier League News
ខ្សែបម្រើវ័យក្មេង Phil Foden តកុងត្រា6ឆ្នាំទៀតជាមួយ Man City កើនប្រាក់ខែគុណនឹង2
កីឡាករវ័យ 18 ឆ្នាំរូបនេះបានធ្វើការបង្ហាញខ្លួននៅលើទីលានកាលពីរសៀលថ្ងៃចន្ទជាលើកដំបូងនារដូវថ្មីនេះជាមួយក្លឹបយក្សអង់គ្លេសមួយនេះ
12 Dec 2018
1057 views