Tag: Philip Billing
Other News
Bournemouth នាំយក Philip Billing ពី Huddersfield តម្លៃខ្លួន១៥លានផោន
ខ្សែបម្រើ Philip Billing បានចូលរួមជាមួយនឹងក្លិប Bournemouth ពីក្លិប Huddersfield សម្រាប់តម្លៃខ្លួនបិទជិតមួយដែលត្រូវបានគេជឿជាក់ថា មានចំនួនប្រមាណជា១៥លានផោន (ស្មើនឹង១៨,៣លានដុល្លារអាមេរិក)។ ការផ្ទេររបស់ខ្សែបម្រើអន្តរជាតិដាណឺម៉ាកអាយុក្រោម ២១ឆ្នាំរូបនេះ ត្រូវបានប្រកាសឡើងដោយក្លិប Bournemouth កាលពីថ្ងៃចន្ទ ខណៈ Billing វ័យ ២៣ឆ្នាំ បានចុះហត្ថលេខាលើកុងត្រារយៈពេលវែងមួយ។ Billing ដែលបានបង្ហាញខ្លួន៩១លើកក្នុងរាល់យុទ្ធនាការទាំងអស់សម្រាប់ក្លិប Huddersfield ក្រោយពីផ្ទេរមកពីក្លិប Esbjerg កាលពីឆ្នាំ២០១៣ នោះ បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការក្លាយជាកីឡាករម្នាក់របស់ក្លិប AFC Bournemouth»។ កីឡាកររូបនេះបានបន្ថែមទៀតថា៖ «នៅពេលដែលខ្ញុំបានដឹងពីការចាប់អារម្មណ៍របស់ក្លិបនេះភ្លាមៗ ខ្ញុំមិនមានការស្ទាក់ស្ទើរក្នុងចិត្តរបស់ខ្ញុំឡើយ។ វាជាការសម្រេចចិត្តដ៏ងាយស្រួលមួយក្នុងការធ្វើឡើងដើម្បីចូលរួមក្នុងក្រុមមួយដែលប្រជុំដោយកីឡាករឆ្នើមៗ និងអ្នកចាត់ការទូទៅដ៏ល្អដូចជាលោក Eddie Howe។ នេះគឺជាជំហានដ៏រំភើបមួយសម្រាប់ខ្ញុំ ហើយខ្ញុំពិតជាចង់ចាប់ផ្តើមណាស់»។ ស្របពេលជាមួយគ្នានេះ ការផ្ទេររបស់កីឡាករ Idrissa Gueye ក្នុងតម្លៃខ្លួន៣២លានអឺរ៉ូ ទៅកាន់ក្លិប Paris Saint-Germain ពីក្លិប Everton ជិតបំពេញជាផ្លូវការហើយ ក្រោយពីខ្សែបម្រើការពារសេណេហ្គាល់រូបនេះ បានពិនិត្យសុខភាពរួចរាល់កាលពីថ្ងៃចន្ទ៕
30 Jul 2019
178 views