Tag: Philippe
Football News
ភ្នាក់ងារ៖ Martial ចង់ចាកចេញពី Man Utd
លោក Philippe Lamboley ភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Anthony Martial បាននិយាយទៅកាន់ Sky Sports នៅក្នុងថ្ងៃនេះថា កីឡាកររូបនេះចង់ចាកចេញពី Manchester United នៅខែមករា ឆ្នាំ២០២២ខាងមុខ។ លោក Philippe បាននិយាយថា៖” Anthony គេចង់ចាកចេញពីក្លឹបនៅខែមករា ខាងមុខនេះ។ គេត្រូវការចង់ចូលរួមលេងក្នុងការប្រកួតឲ្យបានច្រេីន។ គេមិនចង់ទាំងនៅបន្តនៅរហូតដល់ខែមករា ខាងមុខនេះផង អញ្ចឹងហើយខ្ញុំនឹងនិយាយជាមួយខាងក្លឹបឆាប់ៗនេះ។ នៅក្នុងរដូវកាលនេះ Martial ចូលលេងបាន ១០ប្រកួតឲ្យ Man Utd ដោយរកបាន ១គ្រាប់ កីឡាករនេះត្រូវបានដាក់អង្គុយលើបង់៦ប្រកួត អវត្តមានពីប្រកួតដោយសាររបួស៦ប្រកួត៕
12 Dec 2021
101 views