Tag: Phillips
Football News
Man United និង Liverpool កំពុងចាប់អារម្មណ៍ចង់បានខ្សែបម្រើម្នាក់របស់ Leeds United
ក្រុមហង្សក្រហម Liverpool បានចាប់ផ្ដើមចូលប្រជែងជាមួយក្រុមបិសាចក្រហម Manchester United ក្នុងការចុះកុងត្រាយកខ្សែបម្រើរបស់ Leeds United និងក្រុមជម្រើសជាតិអង់គ្លេស Kalvin Phillips។ ព័ត៌មានកាលពីខែមុនបានចុះថា United នឹងងាកមកចាប់អារម្មណ៍ Kalvin ប្រសិនបើទិញ Declan Rice មិនបាន។ ប៉ុន្តែនៅពេលនេះ ពួកគេបានជួបគូប្រជែងថ្មីគឺ Liverpool ដែលកំពុងចាប់អារម្មណ៍ Kalvin ដូចគ្នា។ យ៉ាងណាបើតាមសារព័ត៌មាន The Star ឲ្យដឹងថា កីឡាករវ័យ ២៥ ឆ្នាំអាចមានចំណាប់អារម្មណ៍ផ្ទេរទៅកាន់ក្រុមលោក Jurgen Klopp ច្រើនជាងបិសាចក្រហម។ នេះក៏ព្រោះតែគេមានក្ដីបារម្ភអំពីការប៉ះទង្គិចពេលដែលផ្ទេរនៅ Man United ដែលជាគូប្រជែងរបស់ Leeds ជាពិសេសបញ្ហាសុវត្ថិភាពគ្រួសារ។ សម្រាប់ក្លឹបដែលចង់បាន Phillips ពេលនេះត្រូវចំណាយរង្វង់ ៦០ លានផោន ខណៈគេបានបង្កើនតម្លៃខ្លួនតាមរយៈការលេងឲ្យជម្រើសជាតិអង់គ្លេសនៅ Euro ២០២០។ Phillips បានជួយឲ្យក្រុមតោកំណាចអង់គ្លេសឡើងដល់ផ្ដាច់ព្រ័ត្រ Euro ប៉ុន្តែបានត្រឹមខកចិត្តចាញ់បាល់ប៉េណាល់ទីជាមួយអ៊ីតាលី៕
28 Oct 2021
152 views